Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុរាណវត្ថុវិទ្យាសាស្រ្ត សិក្សាពីវត្ថុបុរាណទាំងឡាយ ដែលជួយឱ្យគេដឹងពីអាយុកាល និងការរស់នៅរបសស់មនុស្សបុរាណ ។ ពួកគេបានរកឃើញវត្ថុប្រើប្រាស់ជាច្រើនក្នុងបាតសមុទ្រដូចជាថូ រូបបដិមា អំបែងចានឆ្នាំង បំណែកសំពៅ រឺនាវា ។ គេបានចាប់អារម្មណ៍ទៅលើសំណង់សំពៅ និងការផ្ទុកអឺវ៉ាន់ រឺទំនិញនៅសម័យបុរាណ​ ។ ពួកគេបានជួបនឹងស្នាកស្នាមសំពៅពាណិជ្ជកម្មនៅកន្លែងមួយ ដែលមានបន្សល់ទុកដូចជា ថូថ្ម ដបស្រា ដបប្រេង និងវត្ថុមានតំលៃ ជាច្រើនមុខទៀត ។ ថូថ្មទាំងនោះភាគច្រើនផ្ទុកទៅដោយសម្ភារៈផ្សេងៗជាច្រើនបានកប់ក្នុងបាតសមុទ្រជាច្រើនរយឆ្នាំ ។ តំបន់ពាណិជ្ជកម្មសំខាន់នៅសម័យនោះ គឹនៅតំបន់សមុទ្រមេឌីទែរ៉ានេ ព្រោះគេឃើញមានស្នាមស្នាមកំពង់ផែជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រនេះ ។ នៅឆ្នាំ ១៩៧០ អ្នកស្រាវជ្រាវបានចុះទៅយកវត្ថុជាច្រើននៅបាតសមុទ្រមកសិក្សាស្រាវជ្រាវ ។ គេបានរកឃើញវត្ថុផ្សេងៗជាច្រើននៅក្បែរកំពង់ផែទូនីស្យា នៃប្រទេសអាល់ហ្សេរី ។ វត្ថុបុរាណទាំងនោះគេបានតម្កល់ទុកក្នុងសារមន្ទីរជាតិ ។​បច្ចុប្បន្នការស្រាវជ្រាវមានលក្ខណៈទំនើបជាងសម័យមុន ទាំងឧបករណ៍ស្រាវជ្រាវ ទាំងបច្ចេកទេសហើយទទួលបានលទ្ធផលល្អប្រសើរនិងសុក្រិតជាងមុន ។​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login