ប្រឡងជ្រើសរើសសិស្សពូកែ ផ្នែក ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី១២
សម័យប្រឡងៈ ០៤ មករា ២០១២ (រយៈពេល៦០នាទី)
១.នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំននួនតូចកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម(ស្រី ស្រា ល្បែង គ្រឿងញៀន...)។
ក.តើបញ្ហានេះបណ្តាលមកពីអ្វីខ្លះ?
ខ.តើអ្នកមានគំនិតបែបណាខ្លះដើម្បីទប់ស្កាត់អំពើពាលាអាវាសែដូចពោលខាងលើ?
គ.តើអ្នកមានគោលបំណងយ៉ាងណាដើម្បីកសាងខ្លួនឱ្យក្លាយទៅជាយុវជនល្អ ពលរដ្ធល្អមួយរូបនៅក្នុងសង្គមខ្មែរ?
២.ប្អូនយុវជន យុវតី តែងតែបានដឹងថាយុវបញ្ញាវ័ន្តខ្មែរច្រើនចង់បានសុចរិត យុតិ្តធម៌ លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ធ។
ក.ពន្យល់ពាក្យ៖ នីតិរដ្ធ សុចរិត យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ។
ខ.តើខ្លឹមសាររបស់នីតិរដ្ធយ៉ាងណាខ្លះ?
គ.តើត្រូវមានលក្ខខណ្ឌចាំបាច់អ្វីខ្លះ ដើម្បីកសាងនីតិរដ្ធនៅកម្ពុជា?
៣.តើអ្នកដែលទទួលជាតិញៀនតាមរយៈអ្វីខ្លះ? ថ្នាំញៀនបានបង្កផលវិបាកអ្វីខ្លះចំពោះបុគ្គល គ្រួសារ និងសង្គមជាតិ?
ចម្លើយ
១.នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំនួនតូចកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)។
ក.បញ្ហានេះបណ្តាលមកពី
កត្តាគ្រួសារ
- ភាពក្រីក្រដែលងាយស្រួលក្នុងការដែលគេអូសទាញឱ្យធ្វើតាម
- ខ្វះការអប់រំពីគ្រួសារ ឬទំទើសកូនហួសហេតុ
- ឪពុកម្តាយមានភារកិច្ចមមាញឹក ឬរវល់ច្រើនគ្មានពេលតាមដានដាស់តឿនកូនជាប្រចាំ
កត្តាសាលារៀន
- ជីវភាពគ្រួសាររបស់អ្នកអប់រំមានកម្រិតទាប សិស្សពពុំសូវស្តាប់ មិនសូវឱ្យតម្លៃ
- មិនហ៊ាននិយាយស្តីខ្លាំង គ្មានវិធានការឱ្យសិស្សខ្លាចផងគោរពផង ព្រោះក្រែងមានអំពើរហិង្សា ឬគ្រួសារសិស្សដែលមានអំណាច
- រយៈពេលអប់រំសិស្សនៅសាលាតិចជាងការរស់នៅជាមួយគ្រួសារ។
កត្តាសង្គម
- ទំនាក់ទំនងរវាងសាលារៀន និងសង្គមពុំទាន់ល្អ
- អំណាចនៃច្បាប់ក្នុងសង្គមធូរលុង
- ការគំរាមកំហែងនៃឥទ្ធិពលវប្បធម៌បទេយ៉ាងខ្លាំងក្លា និងអនាធិបតេយ្យ។ គ្រប់រូបភាពសង្គមបរទេសត្រូវ បានថតចម្លង ឬផ្តិតយកដោយកុមារា កុមារី យុវជន ឬុយុវតី ហើយបំផ្លែងរូបភាពនោះឱ្យទៅជាកម្មសិទ្ធរបស់ពួកគេ។
- ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពុំបានគិចថាអ្វីៗដែលគេកំពុងធ្វើនោះមានផលវិបាក ផលអាក្រក់ប៉ះពាលដល់យុវជន យ៉ាងណា? ប៉ះពាលឬក៏បំផ្លិចបំផ្លាញវប្បធម៌ល្អរបស់ជាតិដូជា៖
ខ្សែភាពយន្តអាសអាភៀស គ្រឿងញៀន ថ្នាំសំរើប ភាពយន្តដែលបញ្ជាំងពីសកម្មភាពឆក់ប្លន់ ចាប់ជំរិត រំលោភ និងទស្សនាវដ្តីផ្លូវភេទជាដើម។
ខ.ដើម្បីទប់ស្កាត់អំពើពាលាអាវាសែនោះគឺត្រូវ៖
- គ្រប់គ្រឹះស្ថានសិក្សាត្រូវបន្តែមកម្មវិធីសិក្សាផ្នែកសិល្សធម៌ គុណធម៌ ចរិយាធម៌ វប្បធម៌ អរិយធម៌ របស់ជាតិឱ្យបានកាន់តែច្រើនពីថ្នាក់បឋមដល់ក្រោយឧត្តមសិក្សា
- សហគមន៍ និងសាលារៀនត្រូវបានសហការគ្នាឱ្យបានជិតស្និទ្ធ “ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម” ក្នុងគោលបំណងអប់រំ។
- ចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់អំពើអបាយមុខ ដែលធ្វើឱ្យសង្គមមានអស្ថេរភាព។
- ច្បាប់មានហើយត្រូវអនុវត្តន៍ឱ្យបានល្អ មានប្រសិទ្ធភាពក្នុងការបំបាត់នូវអំពើពាលាអាវាសែទាំងអស់។
- អប់រំផ្សព្វផ្សាយឱ្យពលរដ្ធស្អប់ខ្ពើមអំពើពាលាអាសែនានា...
គ.ដើម្បីកសាងខ្លួនឱ្យទៅជាយុវជនល្អ ពលរដ្ធល្អមួយរូប ម្នាក់ៗត្រូវ៖
- មានចំណេះដឹងទូលំទូលាយ និងចំណេះដឹងវិទ្យាសាស្ត្រទាន់សម័យទំនើប។
- ក្រមសីលធម៌ និងគុណធម៌ប្រពៃ
- យល់ដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតរយ្យ និងបរិស្ថានសង្គមហើយអនុវត្តន៍ឱ្យមានប្រសិទ្ធិភាព។
- មានមនសិការការងារ មានសាមគ្គីភាពល្អ សុខភាពល្អមាំមួន។
- មានបទពិសោធន៍ និងស្វ័យសិក្សាជានិច្ច ដោយធ្វើការស្រាវជ្រាវតាមការវិវត្តរបស់សង្គមជឿនលឿន។
- ស្មោះត្រង់នឹងមាតុប្រទេស...។
២.ក.ពន្យល់ពាក្យ
- សុចរិតយុត្តិធម៌៖ ទៀងត្រង់ ត្រឹមត្រូវ មិនប្រព្រឹត្តខុស និងគន្លងច្បាប់វិន័យ។
- លទ្ធិប្រជាធិបតេយ្យ៖ ជារបបគ្រប់គ្រងដោយប្រជាពលរដ្ធ គឺមានន័យថា របបមួយដែលអ្នកដឹកនាំកើតចេញពី ឆន្ធៈរបស់ប្រជារាស្ត្រ គឺស្របតាមរាស្រផង ស្របតាមច្បាប់ផង ពោលគឺជារបបដែលប្រជាជនធ្វើជាម្ចាស់លើវាសនារបស់ប្រទេសជាតិ។
- នីតិរដ្ធ៖ រដ្ធ ឬប្រទេសដែលប្រកាន់យកច្បាប់ជាតិ ឬធ្វើជាត្រីវិស័យសម្រាប់ដំណើរការអភិវឌ្ឃប្រទេសជាតិ។
ន័យម៉្យាងទៀត នីតិរដ្ធ មកពីពាក្យ នីតី + រដ្ធ។
- នីតី មាន័យថា ច្បាប់ នយោបាយជាគ្រឿងណែនាំ បែបផែន
- រដ្ធ មានន័យថា ដែនប្រទេស...។ ដូចនេះនីតិរដ្ធមានន័យថា ប្រទេសដែលមានច្បាប់
ខ.ខ្លឹមសារនីតិរដ្ធ
- នីតិរដ្ធជារដ្ធ ឬនគរដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ មានសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យប្រកដោយ គតិយុត្តិ គឺគោរព ច្បាប់ អនុវត្តន៍ ច្បាប់ត្រូវមានប្រសិទ្ធភាព។
គ.ដើម្បីកសាងនីតិរដ្ធនៅកម្ពុជា ត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួនដូចខាងក្រោម៖
- មានច្បាប់នៅក្រោមច្បាប់ និងអនុវត្តន៍ច្បាប់ត្រូវមានគោលការណ៍នៃការកសាងច្បាប់ឱ្យបានសមស្របទៅតាមការវិត្ត របស់សង្គមពោលគឺជា ច្បាប់ដែលបង្កើតឡើងទៅតាមតម្រូវការចាំបាច់នៃការគ្រប់គ្រងរដ្ធ។
- ប្រើប្រាស់ច្បាប់ផ្ទៃក្នុងមួយប្រកបដោយឧត្តមភាព និងមានលក្ខណៈស្របតាមច្បាប់អន្តរជាតិ។
- ការអនុវត្តរាល់កិច្ចការប្រកបដោយគតិយុត្តិ និងសមត្ថភាព គឺបុគ្គលគ្រប់រូបត្រូវចំណុះនៅក្រោមច្បាប់តែមានករណីលើកលែងក្នុងកាលៈទេសៈពិសេស។
- មានប្រព័ន្ធនៃការទទួលខុសត្រូវច្បាស់លាស់គឺមានគោលការណ៍ មានអ្នកទទួលខុសត្រូវផ្នែកនីតិបញ្ញាតិ្ត នីតិប្រតិបត្តិ តុលាការ និងគោលការណ៍ឯកជន។
- មានប្រព័ន្ធយុត្តិធម៌ជាក់លាក់ត្រឹមត្រូគឺជាប្រព័ន្ធតុលាការមួយដែលឯករាជ និងប្រកាន់ខ្ជាប់នូវសច្ចធម៌