Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិធីបុណ្យប្រពៃណីជាតិដែលប្រជាជនកម្ពុជាប្រារព្ធធ្វើរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក នៅក្នុងទន្លេចតុមុខ ខាងមុនព្រះបរមរាជរាំង​ ។ តាមប្រវត្តិបុណ្យអុំទូកមានការបកស្រាយខុសៗគ្នា ៖

  • នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានចម្បាំងតាមជើងទឹកដេញចាម (១១៧៧ដល់១១៨១) ។ រឿងចម្បាំងពេលនោះមានកត់ត្រានៅលើជញ្ជាំងប្រសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាតិកតាង ។
  • នៅសម័យលង្វែក ១៥២៨ ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី១ ទ្រង់បានតែងតាំងពញាយ៉ាតធ្វើស្តេចក្រាញ់នៅស្រុកបាសាក់រៀបចំទាហារជើង ទឹកការពារស្រុក ជា៣ក្រុម ៖
  • ក្រុមទី១ ៖ ទូកអុំទ័ពស្រួចហាត់ច្បាំង និងទូកងមានទ្រង់ទ្រាយដូចទូកអុំប្រណាំងសព្វថ្ងៃ ។
  • ក្រុមទី២ ៖ ទូកចែវហៅថាទូកជំនួយ ហាត់ច្បាំងនិងទូកចែវ ២ ជួរដូចទូកចែវប្រណាំងសព្វថ្ងៃ ។
  • ក្រុមទី៣ ៖ ទូកប៉ុតចាយសំរាប់ដឹកជញ្ជូនស្បៀង ។ ស្តេចត្រាញ់កម្ពុជាក្រោម កំណត់យកថ្ងៃពេញបូណ៌មីខែកក្តិកអកអំបុក ដើម្បីកែនទាហានជើងគោក ជើងទឹកធ្វើ “សមយុទ្ធ” មួយថ្ងៃ មួយយប់រៀងរាល់ឆ្នាំ នៅទន្លេពាមកន្ថោខេត្តឃ្លាំង ។ ចំណែកទូកប៉ុកចាយគ្មានក្នុងកម្មវិធីប្រណាំងក្នុងពេលសព្វថ្ងៃនេះទេ ។
  • ឯកសារខ្លះបកស្រាយថា បុណ្យនេះធ្វើឡើងរំលឹកគុណព្រះគង្គា និងព្រះធរណីដែលផ្តល់ជីវភាពរស់នៅ និងសូមខុមាលទោសចំពោះទឹកដីដែលគេធ្វើឱ្យកករល្អក់ក្នុងពេលកន្លងមក ។ ពិធីនេះប្រារព្ធធ្វើអស់វេលា ៣ថ្ងៃគឺ ថ្ងៃ ១៤ដល់១៥កើត និងថ្ងៃ១រោចខែកក្តិក ។ គេធ្វើពិធីប្រណាំងទូកនៅពេលថ្ងៃ បណ្តែតប្រទីបនៅពេលយប់ដើម្បីបូជាព្រះចង្កូមកែវនៅពិភពនាគ និងព្រះពុទ្ធបាទនៅស្ទឹងនម្មទា ។ ចំពោះពិធីប្រណាំងទូកក្តោង ទូកចែវ និងទូកអុំ នៅក្នុងប្រទេសអ៊ីតាលីគេផ្តើមឡើងនៅក្រុងវែនីស ដោយកំណត់ថ្ងៃ ២៥ ខែមេសា ឆ្នាំ១៣១៥ ។ ពិធីនេះរំលឹកពីការបង្ហាត់បង្រៀនសំរាបប់ សង្រ្គាមជើងទឹកដល់ មនុស្សជំនាន់ក្រោយ ។ ចំពោះការប្រណាំង​ប្រជែងឆ្លងកាត់មហាសមុទ្រអាត្លង់ទិចដ៏ល្បីល្បាញមួយទៀត ផ្តើមធ្វើក្នុងឆ្នាំ ១៨៦៦ ជ័យលាភីលេខ១ ទទួលរង្វាន់ប្រាក់មួយលានដូលា ឧបត្ថម្ភដោយជនជាតិអាមេរិក ។ ក្រោយមកនៅឆ្នាំ១៩០៥ ពិធី​ប្រណាំងទូកត្រូវធ្វើឡើងជាផ្លូវការ និងជាសកលជ័យលាភីទទួលពានរង្វាស់ពីសហរដ្ឋអាមេរិក ។ នៅរយៈពេលកន្លងមកការប្រណាំងប្រជែងជំរើសល្បឿនលឿនបំផុតចំរុះជាតិសាសន៍នេះក្រុមដែលទទួលពានរង្វាន់ច្រើនជាងគេគឺមកពីសហរដ្ឋអាមេរិក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login