Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទោះបីយើងកើតមានទាន់អង្គព្រះពុទ្ធ ឬក្នុងសម័យកាលក៏ដោយក៏យើងអាចស្គាល់ ឆាកជីវិតព្រះពុទ្ធអង្គតាមរយៈរូបចម្លាក់និងគំនូរផ្សេងៗដែលគេឆ្លាក់ឬគូរផ្នែកណាសំខាន់ៗដូចជា រូបគំនូរប្រវត្តិព្រះពុទ្ធតាមជញ្ជាំងព្រះវិហារ ឬរូបគំនូរក្នុងព្រះបត់ជាដើម ។

  • ព្រះពុទ្ធប្រសូត្រ ៖ ១៥ កើតពេញប៌ូណមីខែពិសាខឆ្នាំចរ ក្នុងឧទ្យានលុម្ពិនីទ្រង់មានព្រះនាមថាព្រះសិទ្ធត្ថក្នុងរាជវង្សគោតម ។
  • ព្រះបិតាព្រះនាម សុទ្ធោទនៈ ព្រះមាតាព្រះនាមមាយាសោយរាជ្យនៅឥណ្ឌាប៉ែកខាងជើងឈ្មោះរដ្ឋសាក្យឬនេប៉ាល់សព្វថ្ងៃ នាស.វទី៦មុនគ.ស ។
  • បានរៀបអភិសេកជាមួយនាង ពិម្ពាយសោធរាក្នុងព្រះជន្មាយុ១៦វស្សា ហើយបានរស់នៅក្នុងជីវភាពដ៏ប្រសើរបំផុត​ ។
  • ព្រះអង្គមានបុត្រមួយអង្គព្រះនាមរាហុលកុមារ
  • បញ្ហាជីវិត បានធ្វើឱ្យទ្រង់យល់ដល់ការឈឺចាប់របស់សត្វលោក
  • ព្រះជន្ម២៩វស្សាព្រះអង្គបានបោះបង់រាជសម្បត្តិយាងចេញសាងផ្នួស
  • ក្នុងព្រះជន្ម៣៥វស្សានាល្ងាចមួយទ្រង់បានទៅសិក្សានៅក្រោមដើមពោធិនៅក្រុងពិហារ ទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅថ្ងៃពុធ១៥ កើត ខែពិសាខ ឆ្នាំរកា (៥៨៨មុនគ.ស)
  • ក្នុងរយៈពេល៤៥ឆ្នាំតាំងពីព្រះអង្គបានត្រាស់ដឹងព្រះអង្គតែងនិមន្តទេសនាប្រៀនប្រដៅដល់មនុស្សលោកគ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈព្រមទាំងប្រកាសរំលាយវណ្ណៈទៀតផង ។
  • ទ្រង់ចូលបរិនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សានៅក្រុងកុសីនារាដែលសព្វថ្ងៃហៅឧត្តរប្រទេស ។ការសិក្សាពុទ្ធប្រវត្តិនេះនាំឱ្យយើងស្គាល់ព្រះពុទ្ធយ៉ាងច្បាស់គឺពុំមែនអាទិទេពទេតួអង្គជាមនុស្សរស់នៅក្នុងសង្គមមនុស្សត្រាស់ដឹងសព្វនូវបញ្ហាមនុស្ស ហើយបានអប់រំណែនាំមនុស្សឱ្យស្គាល់ល្អអាក្រក់​សុខទុក្ខគ្រប់បែបយ៉ាងព្រះពុទ្ធរលត់ខ័ន្ធទៅក៏ពិតមែន ប៉ុន្តែទស្សនៈទ្រឹស្តីរបស់ព្រះអង្គគង់នៅហើយត្រូវបានគេយកមកអនុវត្តរហូតមកដល់សព្វថ្ងៃនេះ ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login