Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-04-11 15:59

វិធិសាស្រ្តគ្រប់គ្រងបរិមាណសន្និធិ ដោយយោងទៅតាមស្តង់ដាគណនេយ្យកម្ពុជា សន្និធី គឺជាទ្រព្យដែលទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្ម ស្ថិតនៅក្នុងដំណើរការផលិតផលទុកសម្រាប់លក់ មានទម្រង់ជាវត្ថុធាតុដើម ឬសម្ភារប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម  ឬការផ្តល់សេវា ។ សន្និធិ ត្រូវបានធ្វើការវាស់វែងតាមតម្លៃទាបជាង និងតម្លៃពិត ។ ចំពោះការទទួលស្គាល់សន្និធិនៅពេលទិញចូល គេចាត់ទុកវាជាទ្រព្យសម្បត្តិ ។ នៅពេលអង្គភាពលក់សន្និធិចេញ ថ្លៃដើមរបស់សន្និធិដែលបានលក់នោះ ត្រូវបានគេចាត់ទុកជាចំណាយ ។ អង្គភាពត្រូវវាស់វែងថ្លៃលក់ ដោយយកថ្លៃដើមទំនិញ បូកជាមួយនឹងថ្លៃចំណាយលើការផលិត និងថែរក្សា ។

            ថ្លៃដើមសន្និធិ  អង្គភាពត្រូវរាប់បញ្ចូលទាំងថ្លៃដើមទំនិញ ថ្លៃដើមបំប្លែងនិងថ្លៃដើមដទៃទៀតដែលបានកើតឡើងក្នុងការនាំយកសន្និធិទៅទីតាំង​ និងលក្ខខណ្ឌទុកដាក់វា ។ អង្គភាព ត្រូវរាប់បញ្ចូលនូវ ថ្លៃទំនិញ ពន្ធនាំចូល និងពន្ធផ្សេងៗ ព្រមទាំងការដឹងជញ្ជូន និងការលើកដាក់ ជា ថ្លៃដើមទំនិញ ។ ថ្លៃដើមបំប្លែងរបស់សន្និធិ រួមមានថ្លៃដើមដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងនឹងឯកតាផលិតកម្ម ដូចជាពលកម្មផ្ទាល់ ។ សន្និធិនោះគិតបញ្ចូលផងដែរនូវវិភាជន៍ប្រព័ន្ធ នៃការចំណាយផលិតកម្មថេរ និងអថេរ ដែលបានកើតឡើង ក្នុងការបំប្លែងសម្ភារវត្ថុធាតុដើម្បីឲ្យក្លាយជាផលិតផលសម្រេច ។

            ដើម្បីគ្រប់គ្រងសន្និធិឲ្យមានប្រសិទ្ធភាព អ្នកត្រូវដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រង ។ យោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា វិធីសាស្រ្តនៃការគ្រប់គ្រងបរិមាណសន្និធិ ត្រូវបានចែកចេញជាពីរគឺ ប្រព័ន្ធសន្និធិកំណត់តាមគ្រា និងប្រព័ន្ធសន្និធិនិរន្តរ៍ ។

            ប្រព័ន្ធសន្និធិកំណត់តាមគ្រា ប្រព័ន្ធនេះមានការគ្រប់គ្រងបរិមាណតែនៅចុងគ្រាតែប៉ុណ្ណោះ ។ វិធីនេះ ផ្តល់នូវប្រយោជន៍ទៅឲ្យអង្គភាពដូចជា ៖

  • គណនាបរិមាណសន្និធិតែម្តង នៅចុងការិយបរិច្ឆេទ
  • កាត់បន្ថយការចំណាយរបស់អង្គភាព
  • មិនចាំបាច់មានអ្នកគ្រប់គ្រងសន្និធិនោះទេ

            ដោយយោងទៅតាមវិធីនេះ ធ្វើឲ្យអង្គភាព ទទួលបានប្រាក់ចំណេញខ្ពស់ ។ ចំពោះគុណវិបត្តិរបស់ប្រព័ន្ធនេះ គឺធ្វើឲ្យអង្គភាពមានការខ្វះចន្លោះនៅក្នុងការគ្រប់គ្រងសន្និធិឲ្យបានល្អ ។ ឧទាហរណ៍ នៅពេលទំនិញមានការខូចខាត បាត់បង់ ឬខូចគុណភាព គឺធ្វើឲ្យអង្គភាពមិនអាចដឹងបានទាន់ពេលវេលា ។

            ប្រព័ន្ធសន្និធិនិរន្តរ៍ ធ្វើការគ្រប់គ្រងសន្និធិគ្រប់ពេលដែលមានប្រតិបត្តិការណ៍ដែលទាក់ទងទៅសន្និធិ ។ ការគ្រប់គ្រងសន្និធិតាមប្រព័ន្ធនេះ ផ្តល់គុណសម្បត្តិដល់អង្គភាពដូចតទៅនេះ ៖

  • ងាយស្រួលគ្រប់គ្រងសន្និធិ ព្រោះអាចដឹងពីស្ថានភាពពិតរបស់ទំនិញដូចជា ទំនិញខូចខាត បាត់បង់ ឬខូចគុណភាព
  • គ្រប់គ្រងសន្និធិបានច្បាស់លាស់ ពេលមានទំនិញចេញ ឬចូល
  • ងាយស្រួលនៅក្នុងការធ្វើគម្រោងផែនការថ្មី
  • ដឹងពីភាពខ្វះខាតរបស់សន្និធិ ដើម្បីធ្វើការបញ្ជាទិញបានទាន់ពេលវេលា ។

ប្រសិនបើ ប្រើវិធីសាស្រ្តនេះ អង្គភាពនឹងទទួលបាននូវប្រាក់ចំណេញទាប់ជាមុន ។ វិធីសាស្រ្តនេះ បង្ករឲ្យមានគុណវិបត្តិដូចជាចំណាយខ្ពស់ ត្រូវតែមានអ្នកគ្រប់គ្រងសន្និធិកត់ត្រាជាប្រចាំរាល់ពេលដែលមានប្រតិបត្តិដែលទាក់ទងទៅនឹងសន្និធិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login