2019-04-10 13:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើលោក គ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំណា ? ដើម្បីអ្វី ?
២. តើលោកគ្រូតឆូវមានចំណុចខ្សោយដូចម្ដេច ? ហើយបានធ្លាក់ពីអំណាចនៅឆ្នាំណា ? ដោយសារអ្វី ?
៣. ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ តើអំណាចត្រូវធ្លាក់ក្នុងដណ្ដាប់ដៃនរណា ? ហើយេពួកគាត់ដឹកនាំប្រទេសមានរីកចម្រើនដែរឬទេ ? ហេតុអ្វី ?
៤. តើនរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ ? នៅឆ្នាំណា ? ហើយលោកគ្រូតឆូវប្រឈមមុខនឹងវិបត្តិអ្វីខ្លះ?
៥. តើការធ្វើកំណែនទម្រង់របស់ដើម្បិឪ្យទាន់សហរដ្ឋអាមេរិកបានទទួលជោគជ័យដែរឬទេ ? ហេតុអ្វី ?
៦. ហេតុអ្វីបានសហភាពសូវៀតក្លាយជាទីផ្សារធំរបស់អឺរ៉ុបខាងលិច ?
៧. តើការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើអ្វីជាសំខាន់ ? ហើយតួនាទីដ៏សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំណា ?
៨. តើលោក គូបាឆួវបានឡើងកាន់អំណាចនៅឆ្នាំណា ? នៅអាយុប៉ុន្មាន ? ហើយជាការបើកសករាជថ្មីនៃអ្វី ?
៩. ដើម្បិទប់ទល់នឹងសហរដ្ឋអាមេរិក តើសហភាពសូវៀតបានជួយអ្វីខ្លះទៅកាន់ប្រទេសគុយបា ? ក្រៅពីប្រទេស គុយបា តើសហភាពសូវៀតបានជួយប្រទេសណាទៀត ? ជួយយ៉ាងដូចម្ដេច ?
១០. តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបាត់ជំនឿ ?
១១. តើហេតុអ្វីបានជាប្រទេសនៅក្រោមរណបសភាសូវៀតបានប្រកាសជាប្រទេសឯករាជ្យ ? ប្រទេសទាំងនោះមានប្រទេសណាខ្លះ ?
ចម្លើយ
១. លោកគ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំ ១៩៥៩ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសឪ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នា ១៩៨០ គឺមានរយៈពេល ២០ ឆ្នាំ ។
២. លោកគ្រូតឆូវ មានចំនុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដូចជាបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើកស្ទួយឪ្យបានប្រសើរនិង ប្រហាក់ប្រហែលសហរដ្ឋអាមេរិក ។ លោកបានធ្លាក់ពីអំណាចនៅឆ្នាំ ១៩៦៤ ដោយសារបាត់ការគាំទ្រពីសហជិកបក្ស ។
៣. ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ អំណាចត្រូវធ្លាក់ក្នុងដណ្ដាប់ដៃឥស្សរជនជាន់ខ្ពស់ នៃបក្សកុំមុយនីស្ដហភាពសូវៀតដែលមានវ័យចាស់ៗនិយមរបបអភិរក្ស ពួកគេបានដឹកនាំប្រទេស ពុំមានការរីកចម្រើនទេពីព្រោះពុំមានវេលាគ្រប់គ្រង់និងមិនបានធ្វើកំណេទម្រង់ ម៉្យាងទៀតឥស្សរជនទាំងនេះជាមនុស្សដែលមានសុខភាពមិនសូវល្អ ពោរពេញដោយជំងឺប្រចាំកាយច្រើន ហើយស្លាប់នៅក្នុងតំណែង ។
៤. នរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវនៅឆ្នាំ ១៩៦៥ ។ លោក ត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖
៥. ការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវដើម្បីឪ្យទាន់សហរដ្ឋអាមេរិកមិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់តាមចង្វាក់នៃលឿនបច្ចេកទេសវិទ្យាទំនើបៗ ។
៦. បានជាសហភាពសូវៀតបានក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡី ទឺកដោះសាច់ បន្លែ និងផ្លែឈើ ។
៧. ការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់ នៅទូទៅប្រទេស ហើយតួនាទិដ៏សំខាន់នេះបានកើតមានឡើងនៅឆ្នាំ ១៩១៧ ។
៨. លោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ នៅអាយុ ៥៤ឆ្នាំ នេះគឺជាបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យ និយម ។
៩. ដើម្បីសទប់ទល់នឹងសហរដ្ឋអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន ៤ ពាន់លាន ដុណ្លរសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ផងដែរទៅកាន់ប្រទេសកុយប ។ មិនប៉ុណ្ណោះក៏បានអនុញ្ញាតឪ្យប្រទេសគុយបានាំស្កររហូតដល់ធ្វើឪ្យដួលរលំផលស្ករសក្នុងស្រុក ។ ក្រៅពីប្រទេសគុយបា សហភាពសូវៀតក៏បានជួយប្រទេសមួយចំនួនទៀតផងដែរដូចជា ៖
១០. កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖
១១. ពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យអនុ្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី ២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យ ជាបន្ដបន្ទាប់ ។ ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៊ូឡូញជាដើម ។