Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាលពីថ្ងៃទី ០២ ខែកុម្ភ

ៈ ឆ្នាំ ២០០២ នៅប្រទេសកម្ពុជាបានធ្វើការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ ឃុំ សង្កាត់ រឺក្រុមប្រឹក្សាឃុំ សង្កាត់ ។ រដ្ឋបាលថ្នាក់ឃុំ សង្កាត់ រឺក្រុមប្រឹក្សា ឃុំ សង្កាត់នេះត្រូវបានរៀបចំឡើងដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រដែលមានអាណត្តិ៥ឆ្នាំននិងផុតកំណត់នៅពេលក្រុមប្រឹក្សា ឃុំ សង្កាត់ដែលផុតកំណត់អាណត្តិមានភារកិច្ចជួយសំរួលកិច្ចការប្រចាំថ្ងៃតែប៉ុននោះ ក្រុមប្រឹក្សាឃុំ សង្កាត់ មានសមាជិកពី ៥ទៅ ១១រូប ផ្អែកតាមប្រជាសាស្រ្តនិងភូមិសាស្រ្តរបស់ខ្លួន ដែលមានចំនួនជាក់ស្តែងការតែងតាំងនេះត្រូវបានកំណត់ដោយអនុក្រឹត្យ តាមសំនើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានប្រធានម្នាក់ហៅថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់រឺមេឃុំ ចៅសង្កាត់អមដោយជំទប់ រឺចៅសង្កាត់រង២ ទៅ៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដោយឡែក ស្មៀន ឃុំ សង្កាត់ត្រូវបានតែងតាំងដោយមន្រ្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចជួយធ្វើកិច្ចការឃុំ សង្កាត់និងធានានិរន្តភាពកិច្ចការរដ្ឋបាល ។

          រដ្ឋបាល ឃុំ សង្កាត់ មានតួនាទីពីរប្រភេទគឺមាន៖

  • តួនាទីបំរើកិច្ចការមូលដ្ឋានសំរាប់បំរើប្រយោជន៍ឃុំ សង្កាត់ របសខ្លួន
  • តួនាទី ជាភ្នាក់ងារ តំណាងអោយរដ្ឋ ក្រោមការចាត់តាំងរឺការរប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ ។

ក្រុមប្រឹក្សាឃុំ សង្កាត់ អាចធ្វើប្រតិភូកម្មអំណាចអោយដល់មេឃុំ រឺ ចៅសង្កាត់ លើកលែងតែកិច្ចការទាំងឡាយណាដែលកំនត់ក្នុងច្បាប់និងបទបញ្ជាដទៃទៀត ដែរ ដែលកំណត់ដោយក្រសួងមហាផ្ទៃ ។ រដ្ឋបាលឃុំ សង្កាត់គ្មានអំណាចសំរេចលើវិស័យទាំងឡាយណាដែលមានចែងក្នុងច្បាប់ និងលិខិតស្នាមពាក់ព័ន្ធ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login