2019-04-11 16:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦. ដូចម្តេចហៅថាវិធីសាស្រ្តរំលស់តាមផលបូកចំនួន ?
៧. ដូចម្តេចហៅថាវិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី ?
៨. ប្រសិនបើរំលស់ត្រូវបានផ្លាស់ប្តូរអាយុកាល តើរំលស់ថ្មីត្រូវគណនាយ៉ាងដូចម្តេច ?
៩. ដូចម្តេចហៅថាសន្និធិ ? តើសន្និធិមានអ្វីខ្លះ ?
១០. តើវិធីសាស្រ្តគណនាលំហូរថ្លៃដើមសន្និធិគឺជាអ្វី ? មានអ្វីខ្លះ ?
១១. ដូចម្តេចហៅថារបបស្វ័យប្រកាស ( របបពិត ) ?
១២. ដូចម្តេចហៅថារបបម៉ៅការ ?
ចម្លើយ
៦. វិធីសាស្រ្តរំលស់តាមផលបូកចំនួន គឺវិធីសាស្រីទីបីនៃរំលស់ ។ វិធីសាស្រ្តរំលស់នះ ភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនផលិតកម្ម ។ រំលស់នេះមានតម្លៃថយចុះជាលំដាប់ និងអាចគណនារំលស់តាម ចំនួនឆ្នាំ ចំនួនម៉ោង និងចំនួនឯកតាផលិតកម្ម ។ ល ។ រូបមន្តរបស់វិធីសាស្រ្តនេះ មានដូចខាងក្រោម ៖
រំលស់ = ( ថ្លៃដើមនៃទ្រព្យ - តម្លៃនៅសល់ ) x បំណែងចែកនៃចំនួន
៧. វិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី គឺធ្វើឲ្យអ្នកគ្រប់គ្រងដឹងពីតម្លៃពិតប្រាកដ ដែលទ្រព្យរបស់អង្គភាព គួរតែមានតម្លៃពិតប៉ុន្មាន ។ ការវាយតម្លៃទ្រព្យជាថ្មី អាចប្រព្រឹត្តិទៅបានគឺអាស្រ័យទៅលើរំលស់របស់វា ។
តម្លៃគណនេយ្យ = តម្លៃទ្រព្យសម្បត្តិ - រំលស់បង្ករ
ប្រសិនបើ អ្នកចង់លក់នូវទ្រព្យសម្បត្តិ អ្នកគួរតែលក់ក្នុងតម្លៃគណនេយ្យ ព្រោះវាធ្វើឲ្យអ្នកអាចទិញនូវទ្រព្យថ្មីមួយទៀត ដែលមានតម្លៃដូចមុន ។ ខាងក្រោមជាលក្ខខណ្ឌ ដែលធ្វើការលក់ទ្រព្យសម្បត្តិដោយខាត ចំណេញ ឬរួចខ្លួន ៖
៨. រំលស់ថ្មីតែងតែកើតមានឡើង នៅពេលដែលអ្នកគ្រប់គ្រង ធ្វើការវាយតម្លៃពីអាយុកាលនៃការប្រើប្រាស់ ឬក៏ការលក់នូវទ្រព្យសម្បត្តិនោះចេញ ។ ដូចនេះ ដើម្បីគណនារំលស់ថ្មី អ្នកត្រូវអនុវត្តតាមរូបមន្តដូចខាងក្រោម ៖
៩. វិធិសាស្រ្តគ្រប់គ្រងបរិមាណសន្និធិ ដោយយោងទៅតាមស្តង់ដាគណនេយ្យកម្ពុជា សន្និធី គឺជាទ្រព្យដែលទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្ម ស្ថិតនៅក្នុងដំណើរការផលិតផលទុកសម្រាប់លក់ មានទម្រង់ជាវត្ថុធាតុដើម ឬសម្ភារប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម ឬការផ្តល់សេវា ។ សន្និធិ ត្រូវបានធ្វើការវាស់វែងតាមតម្លៃទាបជាង និងតម្លៃពិត ។ ចំពោះការទទួលស្គាល់សន្និធិនៅពេលទិញចូល គេចាត់ទុកវាជាទ្រព្យសម្បត្តិ ។ នៅពេលអង្គភាពលក់សន្និធិចេញ ថ្លៃដើមរបស់សន្និធិដែលបានលក់នោះ ត្រូវបានគេចាត់ទុកជាចំណាយ ។ អង្គភាពត្រូវវាស់វែងថ្លៃលក់ ដោយយកថ្លៃដើមទំនិញ បូកជាមួយនឹងថ្លៃចំណាយលើការផលិត និងថែរក្សា ។
ថ្លៃដើមសន្និធិ អង្គភាពត្រូវរាប់បញ្ចូលទាំងថ្លៃដើមទំនិញ ថ្លៃដើមបំប្លែងនិងថ្លៃដើមដទៃទៀតដែលបានកើតឡើងក្នុងការនាំយកសន្និធិទៅទីតាំង និងលក្ខខណ្ឌទុកដាក់វា ។ អង្គភាព ត្រូវរាប់បញ្ចូលនូវ ថ្លៃទំនិញ ពន្ធនាំចូល និងពន្ធផ្សេងៗ ព្រមទាំងការដឹងជញ្ជូន និងការលើកដាក់ ជា ថ្លៃដើមទំនិញ ។ ថ្លៃដើមបំប្លែងរបស់សន្និធិ រួមមានថ្លៃដើមដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងនឹងឯកតាផលិតកម្ម ដូចជាពលកម្មផ្ទាល់ ។ សន្និធិនោះគិតបញ្ចូលផងដែរនូវវិភាជន៍ប្រព័ន្ធ នៃការចំណាយផលិតកម្មថេរ និងអថេរ ដែលបានកើតឡើង ក្នុងការបំប្លែងសម្ភារវត្ថុធាតុដើម្បីឲ្យក្លាយជាផលិតផលសម្រេច ។
ដើម្បីគ្រប់គ្រងសន្និធិឲ្យមានប្រសិទ្ធភាព អ្នកត្រូវដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រង ។ យោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា វិធីសាស្រ្តនៃការគ្រប់គ្រងបរិមាណសន្និធិ ត្រូវបានចែកចេញជាពីរគឺ ប្រព័ន្ធសន្និធិកំណត់តាមគ្រា និងប្រព័ន្ធសន្និធិនិរន្តរ៍ ។
ប្រព័ន្ធសន្និធិកំណត់តាមគ្រា ប្រព័ន្ធនេះមានការគ្រប់គ្រងបរិមាណតែនៅចុងគ្រាតែប៉ុណ្ណោះ ។ វិធីនេះ ផ្តល់នូវប្រយោជន៍ទៅឲ្យអង្គភាពដូចជា ៖
ដោយយោងទៅតាមវិធីនេះ ធ្វើឲ្យអង្គភាព ទទួលបានប្រាក់ចំណេញខ្ពស់ ។ ចំពោះគុណវិបត្តិរបស់ប្រព័ន្ធនេះ គឺធ្វើឲ្យអង្គភាពមានការខ្វះចន្លោះនៅក្នុងការគ្រប់គ្រងសន្និធិឲ្យបានល្អ ។ ឧទាហរណ៍ នៅពេលទំនិញមានការខូចខាត បាត់បង់ ឬខូចគុណភាព គឺធ្វើឲ្យអង្គភាពមិនអាចដឹងបានទាន់ពេលវេលា ។
ប្រព័ន្ធសន្និធិនិរន្តរ៍ ធ្វើការគ្រប់គ្រងសន្និធិគ្រប់ពេលដែលមានប្រតិបត្តិការណ៍ដែលទាក់ទងទៅសន្និធិ ។ ការគ្រប់គ្រងសន្និធិតាមប្រព័ន្ធនេះ ផ្តល់គុណសម្បត្តិដល់អង្គភាពដូចតទៅនេះ ៖
ប្រសិនបើ ប្រើវិធីសាស្រ្តនេះ អង្គភាពនឹងទទួលបាននូវប្រាក់ចំណេញទាប់ជាមុន ។ វិធីសាស្រ្តនេះ បង្ករឲ្យមានគុណវិបត្តិដូចជាចំណាយខ្ពស់ ត្រូវតែមានអ្នកគ្រប់គ្រងសន្និធិកត់ត្រាជាប្រចាំរាល់ពេលដែលមានប្រតិបត្តិដែលទាក់ទងទៅនឹងសន្និធិ ។
១០. វិធីសាស្រ្តគណនាលំហូរថ្លៃដើមសន្និធិ គឺសំដៅទៅលើការគណនាថ្លៃដើមរបស់ទំនិញដែលបានលក់រួចរាល់ទៅឲ្យអតិថិជន មិនទំនិញទំនិញទាំងអស់ទេ ។ ដោយទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិ វិធីសាស្រ្តគណនាថ្លៃដើមសន្និធិត្រូវបានបែងចែកចេញជាបួនសំខាន់ៗគឺ ៖
១១. អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស គឺជានីតិបុគ្គលទាំងឡាយដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា និងបុគ្គលទាំងឡាយដែលប្រកបធុរៈកិច្ចដែលមានផលរបរប្រចាំឆ្នាំ ៖
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចដាក់ប្រកាស និងបង់ពន្ធដោយខ្លួនឯង ។ ក្នុងកំឡុងពេលពេលមួយមានកំណត់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនឹងត្រូវទទួលការធ្វើសនវកម្មពន្ធដារ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសរបស់ខ្លួន ។
១២. អ្នកជាប់ពន្ធតាមរបបម៉ៅការ គឺជាអ្នកជាប់ពន្ធតូច ដែលស្ថិតនៅក្រោមកំរិតអប្បបរមាដែលត្រូវចុះបញ្ជីរ ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងត្រូវបានកំណត់ឲ្យបង់ប្រាក់ពន្ធក្នុងរយៈពេលកំណត់ណាមួយ បីខែឬប្រាំខែនៃឆ្នាំប្រតិទិន ។ នៅក្នុងរបបនេះមានសហគ្រាសតាមរបបម៉ៅការប្រមាណ១៥% នៃចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំមូលដ្ឋានត្រូវបង់ពន្ធស្របតាមបញ្ជីទាំងឡាយដែលប្រគល់មកដោយការប៉ាន់ប្រមាណ ជាកស្តែងណាស់ដែលថាប្រព័ន្ធនេះនឹងត្រូវចំណាយច្រើន ដើម្បីគ្រប់គ្រងឲ្យបានប្រសើរឡើង ។