Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថារំលស់ ? ថាតើរំលស់មានអ្វីខ្លះ ?

២. ដូចម្តេចហៅថាវិធីសាស្រ្តរំលស់ថេរ ?

៣. តើវិធីសាស្រ្តបន្ថយសមតុល្យជាអ្វី ? រំលស់ថយចុះមានរូបមន្តដូចម្តេច ?

៤. តើវិធីសាស្រ្តបន្ថយរំលស់ទ្វេរជាអី្វ ?

៥. ដូចម្តេចហៅថាពន្ធ ?

ចម្លើយ

១. រំលស់ គឺជាការកាត់បន្ថយនូវចំនួនជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត រំលស់គឺជាការបង់ ឬសងបណ្តាក់រហូតដល់សងអស់ ។ រំលស់ជាការចំណាយមួយដែលធ្វើឲ្យអង្គភាព មានលទ្ធភាពដើម្បីទទួលបាននូវទ្រព្យថ្មី ។ រំលស់នេះ មិនត្រូវបានគេចាត់ទុកថា វាជាប្រភេទចំណាយមិនមែនសាច់ប្រាក់ ។ នៅក្នុងគណនេយ្យ វិធីសាស្រ្តរំលស់ ត្រូវបានគេបែងចែកចេញជាបីធំៗគឺ ៖

  • វិធីសាស្រ្តរំលស់ថេរ (Straight Line Depreciation method )
  • វិធីសាស្រ្តបន្ថយសមតុល្យ (Reducing Balance method )

ក. បន្ថយសមតុល្យធម្មតា (Common reducing balance )

            ខ. បន្ថយសមតុល្យទ្វេ (Double reducing balance )

  • វិធីសាស្រ្តរំលស់តាមផលបូកចំនួន (Sum of The Digit )

២. វិធីសាស្រ្តរំលស់ថេរ ជាវិធីសាស្រ្តទីមួយដែលត្រូវគេនិយមប្រើជាងគេនៅក្នុងគណនេយ្យ ។ វាជាវិធីមួយដែលធ្វើឲ្យរំលស់មានតម្លៃថេរជានិច្ច ។ វិធីនេះមានរូបន្តដូចខាងក្រោម ៖

  • រំលស់ថេរ ស្មើថ្លៃដើមដកតម្លៃនៅសល់ដែលបានប៉ាន់ស្មាន ចែកនឹងអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាន

៣. វិធីសាស្រ្តបន្ថយសមតុល្យ ជាវិធីសាស្រ្តទីពីររបស់រំលស់ ។ វិធីសាស្រ្តនេះ ត្រូវបានគេចែកចេញជាពីរគឺ វិធីសាស្រ្តបន្ថយរំលស់ធម្មតា និងបន្ថយទ្វេរផង នៃរំលស់ ។​ សម្រាប់វិធីសាស្រ្តរំលស់ធម្មតាមានដូចខាងក្រោម ៖

បន្ថយរំលស់ធម្មតា = តម្លៃដែលត្រូវលក់ - អត្រារំលស់

៤. វិធីសាស្រ្តបន្ថយរំលស់ទ្វេវិញ គឺគេត្រូវគុណនូវអត្រារំលស់ជាមួយនឹង២ ឬ២០០% ។​ វិធីនេះមានរូបមន្តដូចរំលស់ធម្មតាដែរ ។ វិធីនេះមានរូបន្តដូចខាងក្រោម ៖

បន្ថយរំលស់ទ្វេ = តម្លៃដែលត្រូវលក់ x អត្រារំលស់ x

៥. ពន្ធជាវិភាគទានមានលក្ខណៈកាតព្វកិច្ច ( ចាប់បង្ខំ ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ជូនរដ្ឋ ។ ការយកពន្ធជាមធ្យោបាយជាក់ស្តែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល  និងបំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និងសេវាដែលប្រជាជនភាគច្រើនត្រូវការ ។ ទំនិញសាធារណៈដូចជា ការការពារជាតិ និងកម្មវិធីធានារ៉ាប់រងសង្គមអាចត្រូវបានផ្តល់ជូនសង្គមជាតិវិញតាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ ។ ពិតណាស់បើសិនរដ្ឋអនុញ្ញាតឲ្យប្រជាជន ( អ្នកជាប់ពន្ធ ) បង់ពន្ធជូនរដ្ឋដោយស្មគ្រ័ចិត្តនោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬពុំមានអ្នកជាប់ពន្ធណាម្នាក់បង់ពន្ធជូនរដ្ឋឡើយ ។ ដូច្នេះរដ្ឋនឹងទទួលចំណូលតិចតួចសម្រាប់បែងចែកជូនសង្គមជាតិវិញ និងប្រជាជនវិញតាមរយៈទំនិញ និងសេវាសាធារណៈរបស់រដ្ឋ ។

            ក៏ប៉ុន្តែបើសិនមានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ ។ ជាមួយនេះរដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន ។ តាមរយៈចំណូលពន្ធស្ថាប័នរបស់រដ្ឋអាចដំណើការបានក្នុងការបំពេញភារៈកិច្ច និងការដឹងនាំដើម្បីផ្តល់ទំនិញ និងសេវាសាធារណៈ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login