2019-04-23 15:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១- កត់សារពើភ័ណ្ឌ
នៅចុងការិយបរិច្ឆេទសមតុល្យក្នុងគណនីសារពើភ័ណ្ឌដើមគ្រា ឬសន្និធិដើមគ្រាព្រោះក្នុងរយៈពេលនោះគ្មានកត់ត្រាណាមួយចូលទៅក្នុងគណនីនេះទេ ។ ជំហានទីមួយដើម្បីកំណត់ទំនិញដែលនៅសល់ គឺគេត្រូវរាប់បរិមាណទំនិញមួយមុខៗដែលនៅសល់ ។ ដំណាក់កាលនេះមានឈ្មោះថាការកត់ទំនិញ ។ បន្ទាប់មកទៀតគេត្រូវយកបរិមាណនៅសល់ទៅគុណនឹងតម្លៃឯកតា ។ គេហៅដំណាក់នេះថាការវាយតម្លៃសារពើភ័ណ្ឌ ។ គេគួរកត់ទំនិញនៅក្រោយពេលផ្អាកលក់ ឬថ្ងៃអាទិត្យ ។
ក- គម្រោងកត់ត្រាសារពើភ័ណ្ឌកុំឲ្យខុសគេគួររាប់ពីរសារ ។ អ្នកទីមួយរាប់ហើយអ្នកទីពីររាប់មួយសារទៀតដើម្បីផ្ទៀងផ្ទាត់។ ក្រោយពេលកត់ត្រាបរិមាណទំនិញទាំងអស់លើសន្លឹកកិច្ចការហើយទើបគេវាយតម្លៃវាជាក្រោយ ។
ខ- ទំនិញរង់ចាំ បើពាក្យកំណត់នៃការដឹកជាទំនិញជាកម្មសិទ្ធិរបស់អ្នកទិញ តែបើជាកម្មសិទ្ធិរបស់អ្នកលក់ ។
២- ការវាយតម្លៃសារពើភ័ណ្ឌ ដំណាក់ទីពីរគឺការវាយតម្លៃ ។ ទំនិញមួយមុខដែលទិញនៅពេលខុសគ្នាអាចមានតម្លៃខុសគ្នាដែរ ។
៣- គណនាថ្លៃដើមទំនិញដែលបានលក់ និងថ្លៃដើមទំនិញដែលនៅសល់
ក្នុងការគណនាគេអាចជ្រើសរើសវិធីសាស្រ្ត ៤ ដូចខាងក្រោមមកប្រើ ៖
ការប្រៀបធៀបបានបង្ហាញថាក្នុងពេលទំនិញឡើងថ្លៃការប្រើ LIFO និងនាំឲ្យយើងរាយការណ៍តម្លៃតិច ហើយបង់ពន្ធក៏តិចដែរ ។
ក្នុងអំឡុងពេលទំនិញចុះថ្លៃវិញ ការប្រើ LIFO នាំឲ្យយើងរាយការណ៍កំរៃច្រើន បើប្រៀបធៀបទៅនឹង FIFO ដែលរាយការណ៍កំរៃតិចជាអតិបរមា ។
គ្មានរបៀបណាមួយដែលល្អដាច់គេនោះទេ ។ តាមរបៀបតម្លៃមធ្យមគេគិតតម្លៃទំនិញស្មើៗគ្នា ។ លទ្ធផលក្នុងរបាយការណ៍វាមិនបានឆ្លុះបញ្ចាំងសភាពការណ៍បច្ចុប្បន្នក្នុងទីផ្សារទេ ។
នៅពេលដែលតម្លៃទំនិញឡើងថ្លៃខ្ពស់ ទិន្នន័យដ៏ច្រើនដែលគេប្រើជាកាណែនាំ ចំពោះនយោបាយលក់ដូរគឺ ប្រហែលជាតម្លៃជំនួញបច្ចុប្បន្ននៃតម្លៃទំនិញលក់ ។ របៀប LIFO មានលក្ខណៈស្រដៀងជាងរបៀបឯទៀតចំពោះវាស់វែងកំរៃសុទ្ធ ក្នុងការឆ្លុះបញ្ចាំងតម្លៃលក់បច្ចុប្បន្ន និងតម្លៃជំនួសបច្ចុប្បន្ន ។ ផ្ទុយទៅវិញវាធ្វើឲ្យតួលេខនៃសារពើភ័ណ្ឌក្នុងតារាងតុល្យការទាបជាងតម្លៃទំនួសបច្ចុប្បន្ន នៃទំនិញក្នុងដៃឆ្ងាយណាស់ ។ របៀប FIFO ធ្វើឲ្យតម្លៃបច្ចុប្បន្នច្រើនជាង ។
វាជាការពិបាកនឹងស្រាវជ្រាវថាតើរបៀបណាមួយដែលល្អបំផុតនោះ ពីព្រោះសារពើភ័ណ្ឌត្រូវបានគេប្រើក្នុងតារាងតុល្យការផង និងក្នុងរបាយការណ៍លទ្ធផល ។ របាយការណ៍ហិរញ្ញវត្ថុទាំងពីរមានបំណងខុសគ្នា ។ ក្នុងរបាយការណ៍លទ្ធផលមុខងារនៃតួរលេខសារពើភ័ណ្ឌគឺ អនុញ្ញាតឲ្យទូរទាត់ចំណូល និងថ្លៃទិញ ។ ក្នុងតារាងតុល្យការវិញ សារពើភ័ណ្ឌនិងទ្រព្យផ្សេង ឆ្លុះបញ្ចាំងពីលទ្ធភាពនៃក្រុមហ៊ុនក្នុងការសងបំណុល ។
គេគួរប្រើគោលការណ៍ទៀងទាត់ ដើម្បីឲ្យមានការទុកចិត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ។ គោលការណ៍នេះបានណែនាំកុំឲ្យប្តូររបៀបញឹកញ៉ាប់ពេក ។ នៅពេលប្តូរត្រូវភ្ជាប់ឥទ្ធិពលនៃការប្តូរនេះត្រូវភ្ជាប់របាយការណ៍ ។ តាមគោលការណ៍គណនេយ្យគេត្រូវប្រើឥទ្ធិពលទាំងនេះដើម្បីបកស្រាយរបាយការណ៍ហិរញ្ញវត្ថុ ។
៤- កំរៃសារពើភ័ណ្ឌ
គណនេយ្យជាច្រើនយល់ថា ការប្រើរបៀប FIFO ឬតម្លៃមធ្យមក្នុងពេលមានអតិបរមានឹងនាំឲ្យមានរបាយការណ៍លើសកំរៃដែលជាហេតុនាំឲ្យមានការបង់ពន្ធលើស ។ ឧទាហរណ៍ហាងលក់ ទូរទស្សន៍ មានសល់ទូរទស្សន៍ 20 គ្រឿងដែលទិញមកមានតម្លៃមធ្យម $ 270 ។ ក្នុងមួយខែនេះគេលក់បាន 10 គ្រឿងក្នុងតម្លៃ $ 350 ក្នុងមួយគ្រឿង ។ តាមរបៀបតម្លៃមធ្យមនេះហាងនឹងត្រូវរាយការណ៍កំរៃដុលពីការលក់ក្នុងខែនេះដូចតទៅ ៖
ការលក់ (10x350) ....................................................... $ 3,500
តម្លៃទំនិញលក់ (10x270)............................................. 2,700
តម្លៃដុលពីការលក់....................................................... 800
ហាងត្រូវទិញទូរទស្សន៍ 10 ដើម្បីបន្តអាជីវកម្មទៅទៀត ។ ដោយសារអតិផរណាហាងត្រូវចំណាយ $3,250 ដើម្បីបំពេញសារពើភ័ណ្ឌវិញ ។ ដូច្នេះហាងអាចរក្សាកំរៃដុលបានតែ $ 250 គឺ (3,500-3,250) ក្នុងកំរៃ $ 800 ។ ចំណែក $ 550 ទៀតគេត្រូវបណ្តាក់ទុនសាជាថ្មី ហើយត្រូវបានគេពិចារណាថាជាកំរៃប្រឌិត ឬកំរៃសារពើភ័ណ្ឌ ។ កំរៃសារពើភ័ណ្ឌដែលជាចំណែកមួយក្នុងកំរៃដែលគេរាយការណ៍អាចគណនាដោយយកតម្លៃទំនិញលក់ក្នុងរបាយការណ៍លទ្ធផល ទៅដកពីតម្លៃជំនួស ។
៥- ការប្រមើលសារពើភ័ណ្ឌចុងគ្រា និងតម្លៃទំនិញលក់
ការកត់ត្រាសារពើភ័ណ្ឌត្រូវប្រើពេលច្រើនដូច្នេះ វាធ្វើឲ្យយើងចំណាយច្រើន បើយើងកត់ត្រារៀងរាល់ខែ ។ ក្រុមហ៊ុនជាច្រើនចូលចិត្តធ្វើមួយឆ្នាំម្តង ។ អ្នកចាត់ការត្រូវប្រមាណសារពើភ័ណ្ឌក្នុងដៃជារៀងរាល់ខែ ដើម្បីវិភាគសម្រាប់ចាត់ការឲ្យាមានប្រសិទ្ធិភាព ។ គេនិយមប្រើរបៀបពីរសម្រាប់ប្រមាណគឺរបៀបកំរៃដុល និងរបៀបសារពើភ័ណ្ឌរាយ ។
ក- របៀបកំរៃដុល
យើងបែងចែកការលក់ទៅជាសារធាតុពីរ គឺកំរៃដុល និងតម្លៃទំនិញលក់ ឧបមាថាយើងគិតថា ការលក់សុទ្ធគឺ ១០០% កំរៃដុល ៤០% ដូច្នេះតម្លៃទំនិញលក់គឺ ៦០% ។ នៅពេលគេដឹងភាគរយហើយគេអាចប្រមាណសារពើភ័ណ្ឌចុងក្រោយតាមវិធីដូចខាងក្រោមនេះ ៖
ខ- របៀបសារពើភ័ណ្ឌរាយ
របៀបនេះត្រូវបានគេប្រើដោយហាងលក់ទំនិញធំៗជាច្រើន ។ ហាងត្រូវរក្សាកំណត់ត្រាសារពើភ័ណ្ឌដើមគ្រាតាមតម្លៃទិញ និងតាមតម្លៃលក់ ។ ព័ត៌មានដែលគេត្រូវការគឺការលក់សុទ្ធហើយគេអាចគណនាដូចខាងក្រោមនេះ ៖
ទំនិញដែលមានសម្រាប់លក់ ៖
សារពើភ័ណ្ឌដើមគ្រា.................................................... 415,000 560,000
ការទិញសុទ្ធ................................................................ 285,000 440,000
700,000 1,000,000
ភាគរយនៃតម្លៃ ៖ 700,000 / 1,000,000 = 70 %
បន្ថយ ការលក់សុទ្ធ.................................................................. 600,000
សារពើភ័ណ្ឌចុងគ្រាមានតម្លៃលក់............................................. 400,000
សារពើភ័ណ្ឌចុងគ្រាតាមតម្លៃទិញ (400,000 x 70%) 280,000