Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើផែនដីមានទំហំប៉ុនណា ?

២. ហេតុអ្វីមានរដូវប្លែកៗលើផែនដី ?

៣. ហេតុអ្វីមានថ្ងៃនិងយប់ ?

៤. តើបាតុភូតអ្វីកើតជាឆ្នាំ ?

៥. តើគេចែកល្វែងម៉ោងដូចម្តេច ?

ចម្លើយ

១. ផែនដីមានរាងមូលដូចអេលីបសូអ៊ីតហើយប៉ូលទាំងពីរជាបាត ។ មួយជុំខ្សែអេក្វាទ័រមានប្រវែង ៤០០៧៦គីឡូម៉ែត្រចំណែកមួយជុំខ្សែបណ្តោយមានប្រវែង៤០០០៧គីឡូម៉ែត្រ ។ ផ្ទៃដណ្តាប់ជុំវិញផែនដីមានទំហំ ៥១០ ១០០ ០០០គីឡូម៉ែត្រការេ ។ ផ្ទៃដីផុសមាន ១៤៩ ៤០០ ០០០ គីឡូម៉ែត្រការេ ត្រូវជា ២៩% និងផ្ទៃសមុទ្រមាន ៣៦០ ៧០០ ០០០គីឡូម៉ែត្រការេ ត្រូវជា៧១% ។​ពីផែនដីទៅព្រះចន្ទមានចំងាយ ៣៨៤ ៣៦៥ គីឡូម៉ែត្រ ។

២. ផែនដីវិលជុំវិលខ្លួនឯងផង និងវិលជុំវិញព្រះអាទិត្យផង តាមរបត់គន្លង រាងអេលីប ។ ដំណើរមួយជុំ (រឺរង្វិលជុំ) ព្រះអាទិត្យមានរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ដែលហៅថាឆ្នាំត្រូពិច រឺឆ្នាំសុរិយគតិ ។ ដោយសារអ័ក្សទ្រេតរបស់ផែនដី និងរង្វាលជុំនេះធ្វើអោយផែនដីទទួលពន្លឺព្រះអាទិត្យមិនស្មើគ្នាទេ ។ផលចេញពីរង្វាលជុំវិញព្រះអាទិត្យគឺលើលែងពេលសមរាត្រី ចំនួន២ ថ្ងៃនៅតំបន់អេក្វាទ័រចេញ ក្រៅពីនេះ រយៈពេលថ្ងៃ និងពេលយបមិនស្មើគ្នាទេ ។ ពីថ្ងៃទី២១ មីនាទៅដល់ថ្ងៃ២៣ កញ្ញារយៈពេលថ្ងៃវែងជាង រយៈពេលយប់នៅអឌ្ឍគោលខាងជើង ។ តែពីថ្ងៃ២៣ កញ្ញាទៅដល់ថ្ងៃ២១ មីនាដំណើរខាងលើនេះមានលក្ខណផ្ទុយគ្នាវិញនៅអឌ្ឍគោលខាងត្បូង ។ ថ្ងៃ ២១ មីនាជាសមរាត្រី វាផ្តើមអោយមាននិទាយរដូវ នៅអឌ្ឍគោលខាងជើង និងសរទរដូវនៅអឌ្ឍគោលខាងត្បូង នៅអំឡុងពេលនេះរយៈពេលថ្ងៃវែងជាងពេលយប់រហូតដល់ថ្ងៃ២២ មិថុនា ស៊ុលស្ទីសររដូវក្តៅ (វស្សានរដូវ) នៅពេលនោះពេលថ្ងៃខ្លីជាងពេលយប់ ។ រយៈពេល៩៣ ថ្ងៃរដូវក្តៅ មាននៅអឌ្ឍគោលខាងជើង និងសិសិរដូវមាននៅអឌ្ឍគោលខាងត្បូង រហូតដល់ថ្ងៃ២៣ កញ្ញា កើតមានសមរាត្រីលើកទី២ និងនិទាយរដូវមាននៅអឌ្ឍគោលខាងត្បូង ។ ចាប់ពីថ្ងៃ២២ ធ្នូ សមរាត្រីលើកទី២ ពេលថ្ងៃមានរយៈពេលវែង សិសិររដូវ មាននៅអឌ្ឍគោលជើង វស្សានរដូវនៅអឌ្ឍគោលខាងត្បូងពេលយប់មានរយៈពេលខ្ចីរហូតដល់ថ្ងៃ២១ មីនាដែលជាសមរាត្រីថ្មី ។

៣. ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យ និងធ្វើចលនាជុំវិញខ្លួនឯង ។ ចលនាជុំវិញខ្លួនឯង(រង្វាល់ខ្ញាល់) មួយជុំមានរយៈពេល២៤ ម៉ោងរឺហៅថា “មួយថ្ងៃ” ។ ភពផែនដីជាតារាដែលគ្មានពន្លឺ តែវាទទួលពន្លឺព្រះអាទិត្យ ដូចនេះ “ មួយផ្នែកផែនដីដែលត្រូវពន្លឺអាទិត្យជាពេលថ្ងៃ និងមួយផ្នែកទៀតមិនត្រូវពន្លឺជាពេលយប់ ។ ចំពោះតំបន់ប៉ូលដែលនៅឆ្ងាយពីអេក្វាទ័រ គឺយប់៦ខែនិងថ្ងៃ៦ខែ ។

៤. ឆ្នាំជារយៈពេលដែលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យអស់រយៈពេល៣៦៥ថ្ងៃ និង៦ម៉ោង ។ នេះជាឆ្នាំសុរិយគតិ ។ ប៉ុន្តែ ដើម្បីងាយស្រួយប្រើប្រតិទិន គេធ្វើទៅតាមឆ្នាំធម្មតា(ស៊ីវិល) មានរយៈពេល៣៦៥ថ្ងៃ ចំពោះ៦ម៉ោងដែលលើសថែមទៅលើខែកុម្ភៈ ។ រៀងរាល់បួនឆ្នាំម្តង វាជាឆ្នាំបង្រ្គប់មាន៣៦៦ថ្ងៃ ។ រយៈពេលនេះ ខែកុម្ភៈ មាន២៩ថ្ងៃ ។ ប្រជាជនខ្លះនិយមប្រើប្រតិទិនតាមចន្ទគតិ គិតតាមដំណើរព្រះចន្ទមាន១២ខែ ។ ប៉ុន្តែ១២ ខែឆ្នាំចន្ទគតិខ្លីជាងឆ្នាំសុរិយគតិ ។ ឆ្នាំចន្ទគតិបញ្ចប់រៀងគ្នាតាមរដូវនៃដំណើររបស់ផែនដី ។ ឧទាហរណ៍ ៖ យើងដឹងថាថ្ងៃ២០ មីនាជាថ្ងៃដំបូងផ្តើមឡើងរដូវនិទាយរដូវនៅអឌ្ឍគោលខាងជើង ។ ប៉ុន្តែថ្ងៃដែលចន្ទគតិខ្លីជាងសុរិយគតិ គឺថ្ងៃ២១ មីនារបស់យើងមិនអាចវែងបានទេ វាជាថ្ងៃសមរាត្រី ។ ដូចនេះគេជំនួសថ្ងៃ២១ មីនាជាថ្ងៃដំបូងផ្តើមឡើងនៃរដូវនិទាយរដូវវិញ ។ យើងអាចដឹងបានដោយខ្លួនយើងនៅពាក់កណ្តាលរដូវសិសិររដូវ ។

៥. នៅពេលព្រះអាទិត្យដើរចំពីលើក្បាល យើងនិយាយថាថ្ងៃត្រង់ ។ តាមពិតផែនដីទេធ្វើចលនា ។ ដូចនេះចលនាផែនដីពុំមានថ្ងៃត្រង់គ្រប់ទីកន្លែងក្នុងពេលតែមួយនោះទេ ។ ប្រសិនបើយើងចែកខ្សែវ័ណ្ឌអេក្វាទ័រ (៤០០០៧គីឡូម៉ែត្រ) ជា២៤ ល្វែងម៉ោងយើងបានមួយម៉ោងស្មើនឹង ១៦៦៩គីឡូម៉ែត្រ ចាប់ពីកើតទៅលិច ។ យើងឃើញថា បើម៉ោង១២ នៅក្រុងរ៉ូមម៉ោង ១១នៅប៉ារីនិងម៉ោង៣ នៅទីក្រុងអង់កូវ៉ា (ប្រទេសតួគឺ) ។ ដូចនេះប្រទេសនីមួយៗមានម៉ោងកំណត់ជាក់លាក់ខុសគ្នាទៅតាល្វែងម៉ោង ។ ជាទូទៅគេបានធ្វើសន្និសីទសំរេចយកការបែងចែកល្វែងម៉ោង ក្នុងឆ្នាំ១៨៨៤ ដោយយកខ្សែបណ្តាលគ្រិនវិចសូន្យអង្សា(០អង្សា) ជាខ្សែគោល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login