2019-04-19 16:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
២- ការលក់ប័ណ្ណត្រូវទទួល
ក្រុមហ៊ុនជាច្រើនត្រូវលក់ប័ណ្ណត្រូវទទួលឲ្យទៅធនាគារ ។ ចំនួនទឹកប្រាក់ដែលបានទទួលពីធនាគារមានឈ្មោះថា ប្រ៉ូស៊ីដ (Proceeds) នៃប័ណ្ណ ។ ឧទាហរណ៍នៅថ្ងៃទី ១ កក្កដា ក្រុមហ៊ុន ABC បានទទួលប័ណ្ណត្រូវទទួល ៧៥ ថ្ងៃ អត្រា ១២% ចុះទឹកប្រាក់ $8,000 ពីឡាក់ឃី ។ ប័ណ្ណនេះត្រូវប្រមូលនៅថ្ងៃទី ១៤ កញ្ញា ។ នៅថ្ងៃទី ១៦ កក្កដា ABC បានលក់ប័ណ្ណនេះឲ្យធនាគារដែលមានអត្រា ១៥% ។ ការគណនារកប្រ៉ូស៊ីដត្រូវធ្វើដូចខាងក្រោមនេះ ៖
ទឹកប្រាក់លើប័ណ្ណ........................................................ 8,000
បន្ថែមការប្រាក់ ៧៥ ថ្ងៃ............................................... 200
តម្លៃប្រមូល................................................................. 8,200
បន្ថយការបញ្ចុះថ្លៃធនាគារ........................................... 205
ប្រ៉ូស៊ីដ ....................................................................... 7,995
គេត្រូវចុះបញ្ជីដូចខាងក្រោមនេះ
បេឡា ....................................................................... 7,995
ចំណាយការប្រាក់........................................................ 5
ប័ណ្ណត្រូវទទួល................................................ 8,000
លក់ប័ណ្ណឲ្យទៅធនាគារ ។
បើអ្នកចេញប័ណ្ណមិនមានលទ្ធភាពបង់ទេអ្នកលក់ត្រូវសងប្រាក់ឲ្យធនាគារវិញ ។
ក្នុងករណីនេះគេត្រូវចុះដូចតទៅ ៖
គណនីត្រូវទទួល ឡាក់ឃី............................................ 8,200
បេឡា............................................................. 8,200
កត់ត្រាការបង់ប្រាក់ឲ្យធនាគារចំពោះប័ណ្ណត្រូវទទួលដែល ឡាក់ឃី ពុំបានបង់ ។
៣- ប័ណ្ណត្រូវទទួលដែលកត់ទាំងការប្រាក់ ក្នុងករណីនេះគេកត់ត្រាថា
ប័ណ្ណត្រូវទទួល............................................................ 10,600
គណនីត្រូវទទួល............................................. 10,000
ការប័ណ្ណត្រូវទទួលបញ្ចុះថ្លៃ............................. 600
កត់ត្រាការទទួលប័ណ្ណត្រូវទទួល ៦ ខែ អាត្រា ១២% ជំនួស គណនីត្រូវទទួល ។ ពីខែក្រោយមកគឺជាថ្ងៃទី ៣១ ធ្នូ គេត្រូវចុះតម្រូវដូចខាងក្រោមនេះ ៖
ការបញ្ចុះថ្លៃប័ណ្ណត្រូវទទួល......................................... 200
ចំណូលការប្រាក់............................................. 200
កត់ត្រាចំណូលការប្រាក់ដែលកើន ។
នៅថ្ងៃទី ៣១ ធ្នូ តម្លៃនៃប័ណ្ណគឺ 10,200 ។ លុះមកដល់ថ្ងៃបង់ក្រុមហ៊ុនត្រូវកត់ត្រាការទទួលប្រាក់ដូចខាងក្រោម ៖
បេឡា ....................................................................... 10,600
ការបញ្ចុះថ្លៃប័ណ្ណត្រូវទទួល......................................... 400
ចំណូលការប្រាក់............................................. 400
ប័ណ្ណត្រូវទទួល................................................ 10,600
នៅទំព័រខាងចុងមេរៀននេះ យើងនិងឃើញការប្រៀបធៀបពីររបៀបទាំងពីរនៃប័ណ្ណត្រូវទទួល ។
៤- ទស្សនៈនៃតម្លៃបច្ចុប្បន្ន
ឧបមាអ្នកអាចលក់ឡានតាមរបៀបបី ។ អ្នកទីមួយគេបង់លុយភ្លាមឲ្យ $ 4,000 អ្នកទីពីគេឲ្យជាប័ណ្ណត្រូវទទួលសម្រាប់រយៈពេលមួយឆ្នាំតម្លៃ $ 4,100 ។ ហើយអ្នកទីបីឲ្យជាប័ណ្ណត្រូវទទួលសម្រាប់រយៈពេលពីរឆ្នាំក្នុងតម្លៃ $ 4,250 ។ តើអ្នកគួរលក់តាមរបៀបណា ? យើងអាចធ្វើការសម្រេចចិត្តដោយពិចារណាតាមតម្លៃបច្ចុប្បន្ន ដោយសារប្រាក់បច្ចុប្បន្នយើងអាចយកទៅប្រើសម្រាប់ផលិតចំណូលផ្សេងៗទៀត ដូច្នេះយើងគួរលក់ឲ្យអ្នកទីមួយ ។ ខាងក្រោមនេះបង្ហាញពីប័ណ្ណត្រូវទទួលដែលគេកត់ក្នុងតម្លៃបច្ចុប្បន្ន ៖
ប័ណ្ណត្រូវទទួល............................................................ 230,000
ការបញ្ចុះថ្លៃប័ណ្ណត្រូវទទួល............................. 30,000
ការលក់........................................................... 200,000
លក់ទំនិញឲ្យ Evan ហើយបានទទួលប័ណ្ណត្រូវបង់ ១ ឆ្នាំ ។
នៅចុងឆ្នាំ (៤ ខែក្រោយពេលចេញប័ណ្ណ) គេត្រូវកត់ត្រាដូចខាងក្រោមនេះ ៖
ការបញ្ចុះថ្លៃប័ណ្ណត្រូវទទួល......................................... 10,000
ចំណូលការប្រាក់............................................. 10,000
កត់ត្រាការប្រាក់ដែលកើនឡើង។
ក្រោយពេល ១ ឆ្នាំ នៅពេលគេទទួលប្រាក់គេត្រូវចុះថា ៖
បេឡា ...................................................................... 230,000
ការបញ្ចុះថ្លៃប័ណ្ណត្រូវទទួល......................................... 20,000
ចំណូលការប្រាក់............................................. 20,000
ប័ណ្ណត្រូវទទួល................................................ 230,000
កត់ត្រាការប្រាក់ដែលកើនឡើង ។
ការប្រៀបធៀបទម្រង់ទាំងពីរនៃប័ណ្ណត្រូវទទួល
ប័ណ្ណចុះតម្លៃ $ 10,000 បន្ថែមការប្រាក់ ១២% ប័ណ្ណចុះតម្លៃរួមបញ្ចូលទាំងការប្រាក់
ប័ណ្ណត្រូវទទួល........... 10,000 ប័ណ្ណត្រូវទទួល...................... 10,600
គណនីត្រូវទទួល......... 10,000 ការបញ្ចុះប័ណ្ណត្រូវបង់..............600
គណនីត្រូវទទួល.................. 10,000
ទ្រព្យចរន្ត ៖ ទ្រព្យចរន្ត ៖
ប័ណ្ណត្រូវទទួល...........10,000 ប័ណ្ណត្រូវទទួល......................10,600
បន្ថយការបញ្ចុះប័ណ្ណត្រូវទទួល.......... 600 10,000
ការប្រាក់ត្រូវទទួល................. 200 ការបញ្ចុះប័ណ្ណត្រូវទទួល................... 200
ចំណូលការប្រាក់................... 200 ចំណូលការប្រាក់.............................. 200
ទ្រព្យចរន្ត ៖ ទ្រព្យចរន្ត ៖
ប័ណ្ណត្រូវទទួល............10,000 ប័ណ្ណត្រូវទទួល................................ 10,600
ការប្រាក់ត្រូវទទួល.........200 10,200 បន្ថយការបញ្ចុះប័ណ្ណត្រូវទទួល.............. 400 10,200
បេឡា......................10,600 បេឡា.................................................10,600
ប័ណ្ណត្រូវទទួល...........10,000 ការបញ្ចុះប័ណ្ណត្រូវទទួល...........................400
ការប្រាក់ត្រូវបង់.............200 ចំណូលការប្រាក់.......................................400
ចំណូលការប្រាក់............400 ប័ណ្ណត្រូវទទួល.....................................10,600
III- បំណុលចរន្ត
ភាគច្រើននៃបំណុលចរន្ត គឺគណនីត្រូវបង់ ប័ណ្ណត្រូវបង់ ភាគហ៊ុនចំណេញត្រូវបង់ផ្នែកមួយនៃបំណុលយូរអង្វែងដូចជាចំណែកនៃ និក្ខេបបត្រូវបង់នៅឆ្នាំនេះ ពន្ធលក់ត្រូវបង់ប្រាក់ខែត្រូវបង់ ។ ល ។
១- គណនីត្រូវបង់ ជួនកាលបែងចែកជា គណនីត្រូវបង់ក្នុងការជួញ និងគណនីត្រូវបង់ផ្សេង ។ យើងបានឃើញការពន្យល់ពីគណនីត្រូវបង់ជាច្រើនមកហើយក្នុងមេរៀនមុនៗ ។
២- ប័ណ្ណត្រូវបង់ ប័ណ្ណនេះត្រូវចេញនៅពេលខ្ចីប្រាក់ពី ធនាគារ ការទិញទ្រព្យផ្សេងៗ ការទិញទំនិញ ឬការជំនួសគណនីត្រូវបង់ ដែលដល់ថ្ងៃកំណត់ ។
នៅពេលចេញប័ណ្ណត្រូវបង់ចំពោះការខ្ចីប្រាក់គេកត់ត្រាដូចខាងក្រោមនេះ ៖
បេឡា......................................................................... 10,000
ប័ណ្ណត្រូវបង់.................................................... 10,000
ខ្ចីប្រាក់ពីធនាគារសម្រាប់រយៈពេល ៦ ខែ ដោយមានអត្រា ១២% ។
នៅថ្ងៃទី ៣១ ធ្នូ (២ ខែក្រោយពេលចេញប័ណ្ណ) គេចុះតម្រូវដូចខាងក្រោមនេះ ៖
ចំណាយការប្រាក់........................................................ 200
ការប្រាក់ត្រូវបង់.............................................. 200
ដើម្បីកត់ត្រាការបង់ប្រាក់លើប័ណ្ណត្រូវបង់ ។
ជួនការគេកត់ចំនួនលើប័ណ្ណដោយរួមទាំងការប្រាក់ផង ។ ក្នុងករណីនេះគេកត់ត្រាដូចខាងក្រោមនេះ ៖
បេឡា......................................................................... 10,000
ការបញ្ចុះប័ណ្ណត្រូវបង់.................................................. 600
ប័ណ្ណត្រូវបង់.................................................... 10,600
កត់រួមទាំងការប្រាក់នៅក្នុងប័ណ្ណត្រូវបង់ដែលមានអត្រា ១២% ។
នៅចុងខែ ធ្នូ (២ ខែក្រោយមក) គេគួរចុះតម្រូវដូចខាងក្រោមនេះ ៖
ចំណាយការប្រាក់........................................................ 200
ការបន្ថយប័ណ្ណត្រូវបង់..................................... 200
កត់ត្រាការប្រាក់ដែលកើនឡើងចំពោះប័ណ្ណត្រូវបង់ ក្នុងផ្នែកបំណុលនៃតារាងតុល្យការ គេឃើញលេខដូចខាងក្រោមនេះ ៖
បំណុលចរន្ត ៖
ប័ណ្ណត្រូវបង់................................................................ 10,600
ការបន្ថយប័ណ្ណត្រូវបង់................................................. 400 10,200
នៅថ្ងៃទី ១ មីនា ថ្ងៃដែលបានបង់លុយសងគេវិញ គេត្រូវចុះតទៅ ៖
ប័ណ្ណត្រូវបង់................................................................ 10,600
ចំណាយការប្រាក់........................................................ 400
ការបន្ថយប័ណ្ណត្រូវបង់..................................... 400
បេឡា............................................................. 10,600
កត់ត្រាការសងប័ណ្ណត្រូវបង់ ។
ខាងក្រោមនេះគឺជាការប្រៀបធៀបកត់ត្រាប័ណ្ណត្រូវបង់ ៖
ការប្រៀបធៀបទម្រង់ទាំងពីរនៃប័ណ្ណត្រូវបង់
ប័ណ្ណចុះតម្លៃ $10,000 បន្ថែមការប្រាក់ ២% ប័ណ្ណចុះតម្លៃរួមបញ្ចូលទាំងការប្រាក់
បេឡា.........................10,000 បេឡា..........................10,000
គណនីត្រូវបង់ ............10,000 ការបញ្ចុះប័ណ្ណត្រូវបង់..........600
ប័ណ្ណត្រូវបង់...................10,600
បំណុលចរន្ត ៖ បំណុលចរន្ត ៖
ប័ណ្ណត្រូវបង់................10,000 ប័ណ្ណត្រូវបង់.......................10,600
បន្ថយការបញ្ចុះប័ណ្ណត្រូវបង់.......600 10,000
ចំណាយការប្រាក់............ 200 ចំណាយការប្រាក់..................................200
ការប្រាក់ត្រូវបង់...............200 ការបញ្ចុះប័ណ្ណត្រូវបង់..................200
បំណុលចរន្ត ៖ បំណុលចរន្ត ៖
ប័ណ្ណត្រូវបង់.................10,000 ប័ណ្ណត្រូវបង់..............................10,600
ការប្រាក់ត្រូវបង់................200 10,200 បន្ថយការបញ្ចុះប័ណ្ណត្រូវបង់..............400 10,200
ប័ណ្ណត្រូវបង់................10,000 ប័ណ្ណត្រូវបង់..............................10,600
ការប្រាក់ត្រូវបង់................200 ចំណាយការប្រាក់...........................400
ចំណាយការប្រាក់.............400 ការបញ្ចុះប័ណ្ណត្រូវបង់.......................400
បេឡា...........................10,600 បេឡា...........................................10,600
VI- ប្រាក់ខែ (Payroll)
ប្រាក់ខែគឺជាការចំណាយមួយដ៏ធំនៃក្រុមហ៊ុន ឬអង្គការ ។ លើសពីនេះទៅទៀតប្រាក់ខែមានការទាក់ទិន និងការបង់សុទ្ធ ។ នៅពេលដល់ថ្ងៃបង់ប្រាក់ខែ គេត្រូវរៀបចំធ្វើបញ្ជីប្រាក់ខែ បង្ហាញពីកំរៃដុល ការកាត់ផ្សេងៗ និងការបង់សុទ្ធ ។ បន្ទាប់ពីបានគិតបញ្ជីក្នុងខែហើយ គេត្រូវឆ្លុះបញ្ចាំងមើលពីការចំណាយ និងចំណូលដែលទាក់ទិន នៅក្នុងគណនី ។
រួចហើយគេចុះក្នុងទិន្នានុប្បវត្តដូចតទៅ ៖
+ កំណត់ត្រាចំណូលរបស់និយោជិក ច្បាប់របស់រដ្ឋខ្លះទាមទារឲ្យមានកំណត់ត្រាច្បាស់លាស់ អំពីប្រាក់ខែរបស់បុគ្គលិក ។ កំណត់ត្រាពីប្រាក់ចំណូលនេះ នឹងបង្ហាញហើយយើងនឹងឃើញឈ្មោះអាស័យដ្ឋានទំនាក់ទំនង ថ្ងៃចូលបំរើការងារ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានជាច្រើនទៀតរបស់បុគ្គលិក ។
+ ទិន្នានុប្បវត្តបើកប្រាក់ (Payroll Journal) ក្រុមហ៊ុនខ្លះអាចប្រើប្រាស់ទិន្នានុប្បវត្តនេះ ដើម្បីជួមសម្រួលដល់ការកត់ត្រាការងារនានាដែលពាក់ព័ន្ធដល់ប្រាក់ខែបុគ្គលិក ។ ទិន្នានុប្បវត្តបើកប្រាក់ រួមមានកូឡោនឥណពន្ធសម្រាប់កត់ត្រា
ចំណាយប្រាក់ខែ ហើយនឹងកូឡោនឥណទានសម្រាប់កត់ត្រាប្រាក់ខែត្រូវបង់ ។