Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

I- សន្លឹកកិច្ចការ គឺជាពង្រៀងកិច្ចការមួយដែលគេធ្វើឡើងនៅចុងកាលបរិច្ឆេទនីមួយៗ ហើយគេនិយមក្នុងការកត់ត្រា​ដោយប្រើខ្មៅដៃ ។

១- អត្ថប្រយោជន៍នៃសន្លឹកកិច្ចការ ៖

  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុ
  • កត់ត្រាការកែតម្រូវក្នុងកំណត់ត្រាគណនេយ្យ
  • កត់ត្រាបិទគណនី

២- ចក្រនៃគណនេយ្យមាន២ករណីដូចខាងក្រោម ៖

  • ករណីប្រើសន្លឹកកិច្ចការ ៖
  • ចុះអន្តរាការណ៍ក្នុងទិន្នានុប្បវត្ត
  • ស្រង់ដាក់តាមគណនី
  • ធ្វើសន្លឹកកិច្ចការ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុ
  • ចុះតម្រូវនិងបិទគណនី
  • ធ្វើតុល្យភាពសាកល្បងក្រោយពេលបិទ ។
  • ករណីមិនប្រើសន្លឹកកិច្ចការ ៖
  • ចុះអន្តរាការណ៍ក្នុងទិន្នានុប្បវត្ត
  • ស្រង់ដាក់សៀវភៅធំ
  • រៀបចំតារាងតុល្យភាពសាកល្បង
  • ចុះតម្រូវរួចស្រង់ដាក់សៀវភៅធំ
  • ធ្វើតារាងតុល្យភាពសាកល្បងតម្រូវរួច
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុ
  • បិទគណនី
  • ធ្វើតុល្យភាពសាកល្បងក្រោយពេលបិទ ។

៣- ធ្វើហិរញ្ញពំនោលប្រចាំខែ (ដោយមិនបាច់បិទគណនី) ក្រុមជាច្រើនបិទគណនីរបស់គេមួយឆ្នាំម្តង របាយការណ៍ប្រចាំខែបានរៀបចំឡើងពីសន្លឹកកិច្ចការ ។

ប៉ុន្តែការចុះតម្រូវដែលគិតនៅលើសន្លឹកកិច្ចការនោះ ពុំបានចុះក្នុងកំណត់ត្រាគណនេយ្យ ហើយក៏មិនបិទគណនីដែរ ។ ភាគច្រើនគេបិទរបាយការណ៍បណ្តោះអាសន្នមួយឆ្នាំម្តង ឬមួយត្រីមាសម្តង ។

II- ការបិទគណនី

១- បិទគណនីចំណូលដោយយកសមតុល្យរបស់គណនីចំណូលទាំងអស់ផ្ទេរទៅកាន់គណនីកំរៃសង្ខេប

២- បិទគណនីចំណាយដោយយកសមតុល្យរបស់គណនីចំណាយទាំងអស់ផ្ទេរទៅកាន់គណនីកំរៃសង្ខេប

៣- បិទគណនីកំរៃសង្ខេបដោយផ្ទេរសមតុល្យគណនីកំរៃសង្ខេបទៅជាមុន

៤- បិទគណនីការដកប្រាក់ដោយផ្ទេរសមតុល្យការដកប្រាក់ទៅជាទុន



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login