ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តើគណនេយ្យជាអ្វី ?
គណនេយ្យគឺជាសិល្បៈ នៃការបកស្រាយ ការវាស់វែង និងការពិពណ៌នានៃសកម្មភាពសេដ្ឋកិច្ច ។
- បំណងនៃគណនេយ្យគឺផ្តល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ អំពីនៃព័ត៌មានដែលអ្នកទទួលខុសត្រូវអាចគ្រោង និងត្រួតពិនិត្យសកម្មភាពផ្សេងៗនៃអង្គការ ។ អ្នកខាងក្រៅដូចជាម្ចាស់ក្រុមហ៊ុនអ្នកឲ្យខ្ចីប្រាក់ អ្នកដែលបំរុងបណ្តាក់ទុន រដ្ឋាភិបាល និងសាធារណៈក៏ចង់ដឹងព័ត៌មាននេះដែរ ។ ប្រព័ន្ធគណនេយ្យមានតួនាទីផលិត និងធ្វើការទំនាក់ទំនងព័ត៌មានទាំងនេះ ។
- ប្រព័ន្ធគណនេយ្យចែកចេញជារបៀប វិធី និង ឧបករណ៍ ។ កិច្ចការរបស់គេចែកចេញជាបីដំណាក់កាលគឺ៖ កំណត់ត្រា ចំណាត់ថ្នាក់ និង ការសរុប ។
ក- កំណត់ត្រា (Recording) បង្កើតប្រព័ន្ធ កត់ត្រាមួយនៃអង្គការផ្សេងៗជាតម្លៃទឹកប្រាក់ពាក្យអន្តរការណ៍ (transaction) គឺជាព្រឹត្តការណ៍មួយដែលកើតឡើងរួចហើយ វាមិនមែនព្រឹត្តិការណ៍ដែលអាចកើតឡើង និងបំរុងនឹងកើតនៅពេលខាងមុខនោះទេ ។
ខ- ចំណាត់ថ្នាក់ (Classifying) ធ្វើចំណាត់ថ្នាក់ផ្សេងៗទៅតាមក្រុមនីមួយៗដែលមានការទំនាក់ទំនងជាមួយគ្នា ។
គ- ការសរុប (Summarizing) គេត្រូវសង្ខេបពត័មានគណនេយ្យឲ្យបានងាយ ជាទីបំផុតដែលមានសារប្រយោជន៍ចំពោះអ្នកដែលត្រូវធ្វើការសម្រេចចិត្ត ។ ហិរញ្ញពំនោល (Financial Statement) បញ្ជាក់ពី ៖
១- ទំនាក់ទំនងនៃព័ត៌មានផ្នែកគណនេយ្យ លើសពីការបង្កើតព័ត៌មាន វិធីសាស្រ្តគណនេយ្យទាក់ទិននឹងការធ្វើឲ្យមានទំនាក់ទំនងព័ត៌មានទាំងនេះទៅក្រុមដែលចង់ដឹង នឹងការបកស្រាយព័ត៌មានគណនេយ្យដើម្បីជួយសម្រួលដល់ការទាំាំងនេះ ទៅក្រុមដែលចង់ដឹង និងការបកស្រាយព័ត៌មានគណនេយ្យ ដើម្បីជួយដល់ការធ្វើសម្រេចចិត្តដ៏ជាក់លាក់មួយ ក្នុងមុខជំនួញ ។
២- អាជីពគណនេយ្យ ក្នុងអាជីពគណនេយ្យគេអាចបែងចែកជា ៤ វិស័យធំៗគឺ ៖ មុខរបរគណនេយ្យសាធារណៈ គណនេយ្យឯកជន គណនេយ្យរដ្ឋាភិបាល និង ការសិក្សាគណនេយ្យ ។
+ ប្រព័ន្ធគណនេយ្យ ៖
ក- មុខរបរគណនេយ្យសាធារណៈស៊ីភីអេ
នៅសហរដ្ឋអាមេរិក ស៊ីភីអេ (CPA: Certificated Public Accountant) គឺជាក្រុមមនុស្សដែលមានវិជ្ជាជីវៈផ្តល់សេវាគណនេយ្យដល់ក្រុមហ៊ុនទូទៅដើម្បីយកឈ្នួល ។ ក្រុមហ៊ុនស៊ីភីអេមានទំហំចាប់ពី មនុស្សរហូតដល់ថ្នាក់អន្តរជាតិ ដែលមានគណនេយ្យរហូតដល់រាប់ពាន់នាក់ ។ សញ្ញាបត្រ ស៊ីភីអេគឺជា វិញ្ញាបនបត្រមួយ ដែលរដ្ឋបានចេញឲ្យដោយមានគោលពិនិត្យ និងផ្អែកលើការពិសោធន៍ក្នុងការអនុវត្តន៍ ។ បេក្ខជនត្រូវប្រឡងជាប់លើវិញ្ញាសារ របស់វិទ្យាស្ថានអាមេរិចកាំងនៃ ស៊ីភីអេ ។ សេវារបស់ស៊ីភីអេគឺ ៖
ខ- គណនេយ្យឯកជន (Private Accounting) ផ្ទុយពី ស៊ីភីអេ គណនេយ្យក្នុងរោងចក្រឯកជន ធ្វើការសម្រាប់តែសហគ្រាសមួយប៉ុណ្នោះ ។ នាយកគណនេយ្យករ ជាទូទៅមានឈ្មោះថាកុងត្រូលល័រ (Controller) ដែលជាសមាជិកមួយនៃក្រុមដឹកនាំថ្នាក់លើរបស់អង្គការ ។ ក្នុងក្រុមហ៊ុនធំៗ កិច្ចការរបស់គណនេយ្យអាចចែកចេញជាវិស័យធំៗដូចជា ៖
ឧទាហរណ៍ ក្រុមហ៊ុនឡានត្រូវដឹងពីតម្លៃឡាន ដែលផលិតតម្លៃក្នុងការផលិតក្នុងដំណាក់នីមួយៗលាបថ្នាំ តម្លៃនៃកិច្ចប្រតិបត្តិការនីមួយៗដូចជា ហ្វឹកហ្វឺននិយោជិក ។ អ្នកទទួលខុសត្រូវប្រើគណនេយ្យតម្លៃ និងការប្រមើល ដើម្បីធ្វើគម្រោងផ្សេងៗ ។
គ- គណនេយ្យរដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាលមិនត្រូវពឹងលើព័ត៌មានគណនេយ្យ ដើម្បើដឹកនាំការងារដូចអ្នកកាន់កាប់សហគ្រាសដែរ តែសកម្មភាពរបស់រដ្ឋាភិបាលមិនត្រូវការរកការចំណេញទេ ។
ឃ- គណនេយ្យសិក្សា ក្រៅពីការបង្រៀនសាស្រ្តាចារ្យគណនេយ្យមានតួនាទីស្រាវជ្រាវ និងបោះផ្សាយនូវព្រឹត្តប័ត្រស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ។
៣. ភាពខុសគ្នានៃការធ្វើបញ្ជី និងគណនេយ្យ ការធ្វើបញ្ជីគឺការកត់អន្តរការណ៍ ដែលគ្រាន់តែជាតំណាក់កាលមួយនៃគណនេយ្យប៉ុណ្ណោះ ។ គណនេយ្យមិនត្រឹមតែរក្សាការកត់ត្រាប៉ុណ្ណោះទេ គណនេយ្យគ្រោងនូវប្រព័ន្ធគណនេយ្យដ៏មានប្រសិទ្ធភាព ការធ្វើ ការបង្កើត និងប្រមើលកិច្ចការផ្នែកពន្ធចំណូល ហើយបកស្រាយនូវព័ត៌មាន គណនេយ្យទៀតផង ។
របាយការណ៍ហិរញ្ញវត្ថុ (Financial Statement) ចំណុចផ្តើមនៃការសិក្សាគណនេយ្យហិរញ្ញវត្ថុពំនោល គឺជាមធ្យោបាយនៃការបញ្ជូននូវរូបភាពពិតនៃការចំណេញ និងស្ថានភាពហិរញ្ញវត្ថុជំនួញទៅអ្នកចាត់ចែងការ និងអ្នកខាងក្រៅដែលមានចំណាប់អារម្មណ៍ ។
ក. តារាងតុល្យការ (Balance Sheet) បំណងតុល្យការ គឺបង្ហាញពីស្ថានភាពហិរញ្ញវត្ថុនៃមុខជំនួញនៅការិយបរិច្ឆេទមួយដ៏ជាក់លាក់ ។ ជំនួញទាំងអស់ត្រូវគេរៀបចំធ្វើតុល្យការនៅពេលដាច់ការិយបរិច្ឆេទ ហើយក្រុមហ៊ុនភាគច្រើនទៀតបានធ្វើតុល្យការនេះម្តងមួយខែ ។ តុល្យការគឺ ជាបញ្ជីបញ្ជាក់ពីតុល្យភាពរវាង ទ្រព្យធនសកម្ម (Assets) និងផលបូកនៃទ្រព្យធនអកម្ម (Liabilities) និងមូលធន (Owner’s Equity) ។
ខាងក្រោមគឺជាឧទាហរណ៍ពីតុល្យការនៃក្រុមហ៊ុនបាយ័នទេសចរណ៍នៅ ខែធ្នូ ឆ្នាំ២០១៨
បាយ័នទេសចរណ៍
តារាងតុល្យការ
ថ្ងៃទី ៣១ ធ្នូ ២០១៨
ទ្រព្យធនសកម្ម ទ្រព្យធនអកម្ម និងមូលធន
បេឡា $ 7,500 ទ្រព្យធនអកម្មៈ
ប័ណ្ណទទួលប្រាក់ 8,000 ប័ណ្ណត្រូវបង់ $52,000
គណនីទទួលប្រាក់ 57,000 គណនីត្រូវបង់ $15,000
សម្ភារៈការិយាល័យ 1,500 ប្រាក់ខែត្រូវបង់ $3,000
ដី 40,000 សរុបទ្រព្យធនអកម្ម $70,000
អាគារ 44,000 មូលធន
ឧបករណ៍ការិយាល័យ 12,000 ទុន លោក សុខ សម្បត្តិ $100,000
សរុប $ 170,000 សរុប $170,000
គួរកត់សំគាល់ថា តុល្យការត្រូវមានចំណងជើង ៣ គឺ ៖
ចំណុចសំខាន់មួយទៀត គឺក្នុងទ្រព្យធនសកម្មគេត្រូវកត់ត្រាទ្រព្យធនចរន្ត (Current Assets) មុនគេដូចជាបេឡា
ប័ណត្រូវទទួល ។ ទ្រព្យធនចរន្ត គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជាបេឡា ឬត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ។ បន្ទាប់មកទៀតគឺទ្រព្យធនអចលន (Fixed Assets) ដែលទ្រព្យធនសកម្មដែលអាចប្រើជាអង្វែងដូចជា ដី អាគារ និងឧបករណ៍ ។ គេតែងតែចុះបំណុលអកម្មមុនមូលធនជានិច្ច ។
ខ. ទស្សនៈនៃអត្តសញ្ញាណនៃជំនួញ គឺជាអង្គភាពសេដ្ឋកិច្ច ។ គេត្រូវញែកឲ្យដាច់ពីម្ចាស់កម្មសិទ្ធ ។
គ. គោលការណ៍តម្លៃ ទ្រព្យធនត្រូវចុះជាតម្លៃប្រវត្តិសាស្រ្ត បានន័យថាចំនួនទឹកប្រាក់ដែលយើងចំណាយដើម្បីឲ្យបានទ្រព្យធននោះ ។
ឃ. សមីការតារាងតុល្យការ
ទ្រព្យធនសកម្ម (Assets) = ទ្រព្យធនអកម្ម (Liabilities) + មូលធនថៅកែ (Equity)