2019-04-14 15:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ព្រះគម្ពីរ/គម្ពីរប៊ីប នៃគ្រិស្តសាសនិក រួមបញ្ចូល ដោយកណ្ឌគម្ពីរឬសៀវភៅ ចំនួន៦៦ (សញ្ញាចាស់៣៩, សញ្ញាថ្មី២៧)។ តើកណ្ឌនីមួយៗ និយាយពីអ្វី?
(សញ្ញាចាស់)
១.លោកុប្បត្តិ៖ សៀវភៅស្ដីពីដើមកំណើត/ចំណាប់ផ្ដើម
២.និក្ខមនំ៖ សៀវភៅស្ដីពីការប្រោសលោះ
៣.លេវីវិន័យ៖ "អ្នករាល់គ្នាត្រូវបរិសុទ្ធ"
៤.ជនគណនា៖ ដំណើរឆ្ពោះទៅដែនដីសម្រាកនៃព្រះជាម្ចាស់
៥.ចោទិយកថា/ទុតិយកថា៖ សៀវភៅរម្លឹកដាស់តឿន
៦.យ៉ូស្វេ៖ សៀភៅស្ដីពីសង្រ្គាមចាប់យកដី
៧.ចៅហ្វាយ៖ សភាពគ្មានជំនឿនៃប្រជាជនរបស់ព្រះជាម្ចាស់
៨.រូថ៖ សេចក្ដីសម្រាក ពីសំណាក់ "ញាតិអ្នកលោះ"
៩, ១០.សាមូអែលទី១និងទី២៖ ស្ដេច២អង្គដំបូង នៃប្រទេសអ៊ីស្រាអែល
១១, ១២.ពង្សាវតារក្សត្រទី១និងទី២៖ ធ្លាក់ចុះពីកិត្តិយស ចូលទៅក្នុងទាសភាព
១៣, ១៤.របារក្សត្រទី១និងទី២៖ យូដាក្នុងអំឡុងសម័យរាជានិយម
១៥, ១៦, ១៧.អែសរ៉ា, នេហេមា, អេសធ័រ៖ សំណល់ជនជាតិជ្វីហ្វ ត្រឡប់ពីបំបរបង់ មកកាន់ទឹកដីកំណើតវិញ
១៨.យ៉ូប៖ ស្គាល់ព្រះជាម្ចាស់ច្បាស់ជាងមុន តាមរយៈគ្រោះអកុសល
១៩.ទំនុកតម្កើង៖ "ព្រលឹងខ្ញុំអើយ សរសើរព្រះអម្ចាស់ទៅ"
២០.សុភាសិត៖ ដើរដោយកោតខ្លាចព្រះអម្ចាស់
២១.សាស្ដា៖ ក្រោមថ្ងៃ គ្រប់យ៉ាងឥតប្រយោជន៍, ក្នុងព្រះជាម្ចាស់ មានសង្ឃឹម
២២.បទចម្រៀងសាឡូម៉ូន៖ សហភាព និងសម្ពន្ធភាព
២៣.អេសាយ៖ បល្ល័ង្ករុងរឿងនៃយេហូវ៉ាអង្គបរិសុទ្ធ
២៤.យេរេមា៖ សៀវភៅស្ដីពីការកាត់សេចក្ដី
២៥.បរិទេវ/សំណោក៖ យំសោកកាន់ទុក្ខ
២៦.អេសេគាល៖ សិរីរុងរឿងនៃព្រះអម្ចាស់
២៧.ដានីអែល៖ ព្រះជាម្ចាស់ឃុំគ្រងពិភពលោក
២៨, ២៩, ៣០.យ៉ូណាស, អេម៉ុស, ហូសេ៖ ហោរា/ព្យាការី"តូច" ដែលប្រចាំការ នៅអ៊ីស្រាអែល (អ៊ីស្រាអែលខាងជើង)
៣១, ៣២, ៣៣, ៣៤, ៣៥, ៣៦.អូបាឌា, យ៉ូអែល, មីកា,ណាហ៊ុម, សេផានា, ហាបាគូក៖ ហោរា/ព្យាការី"តូច" ដែលប្រចាំការ នៅយូដា (អ៊ីស្រាអែលខាងត្បូង)
៣៧, ៣៨, ៣៩.ហាកាយ, សាការី, ម៉ាឡាគី៖ ហោរា/ព្យាការី ក្រោយសម័យបំបរបង់
(សញ្ញាថ្មី)
៤០.ម៉ាថាយ៖ ព្រះយេស៊ូ និងនគរ/ប្រទេសសន្យានៃទ្រង់
៤១.ម៉ាកុស៖ ព្រះយេស៊ូជាអ្នកបម្រើ
៤២.លូកា៖ "បុត្រមនុស្ស" នៅក្នុងជំនុំចំណោមមនុស្ស
៤៣.យ៉ូហាន៖ ជីវិតក្នុងព្រះយេស៊ូបុត្រនៃព្រះជាម្ចាស់
៤៤.កិច្ចការ៖ ចំណាប់ផ្ដើមនៃក្រុមជំនុំគ្រិស្តបរិស័ទ
៤៥.រ៉ូម៖ សេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ សម្រាប់មនុស្សបាប
៤៦.កូរិនថូសទី១៖ បញ្ហានៃក្រុមជំនុំនៅមូលដ្ឋាន
៤៧.កូរិនថូសទី២៖ ព័ន្ធកិច្ចជាសាវកនៃលោកប៉ូល
៤៨.កាឡាទី៖ ដោះឱ្យរួចពីចំណង
៤៩.អេភេសូ៖ ព្រះគ្រិស្ដនិងក្រុមជំនុំ
៥០.ភីលីព៖ ជីវិតក្នុងព្រះគ្រិស្ដ
៥១.កូឡូស៖ ព្រះគ្រិស្ដជាសព្វគ្រប់បែបយ៉ាង
៥២.ថែស្សាឡូនីចទី១៖ ព្រះអម្ចាស់យេស៊ូនឹងមកម្ដងទៀត
៥៣.ថែស្សាឡូនីចទី២៖ ទ្រង់មិនទាន់មកទេ
៥៤.ធីម៉ូថេទី១៖ សាសនិកភាព និងតំហែទាំពីគ្រូគង្វាល
៥៥.ធីម៉ូថេទី២៖ សេចក្ដីអត់ធន់ និងការបែងញែក ក្នុងព័ន្ធកិច្ចបម្រើ
៥៦.ទីតុស៖ ស្អិតស្អាងដោយគោលលទ្ធិនៃព្រះជាម្ចាស់
៥៧.ភីលេម៉ូន៖ សំណើសុំឱ្យអភ័យទោស
៥៨.ហេប្រឺ៖ ចូរពិចារណា អំពីព្រះយេស៊ូសង្ឃជាន់ខ្ពស់បំផុតរបស់យើងនោះចុះ
៥៩.យ៉ាកុប៖ ជំនឿរស់
៦០.ពេត្រុសទី១៖ ការល្បងល, ជីវិតបរិសុទ្ធ, ការយាងមកនៃព្រះអម្ចាស់
៦១.ពេត្រុសទី២៖ ទំនាយពិត, ទំនាយក្លែងក្លាយ
៦២.យ៉ូហានទី១៖ ភាតរភាពជាមួយព្រះជាម្ចាស់ និងកូនៗរបស់ទ្រង់
៦៣.យ៉ូហានទី២៖ សេចក្ដីពិតនិងគ្រិស្ដៀន
៦៤.យ៉ូហានទី៣៖ សុខុមាលភាពខាងវិញ្ញាណ និងភាពចម្រុងចម្រើន
៦៥.យូដាស៖ រក្សាខ្លួន ក្នុងសេចក្ដីស្រឡាញ់ នៃព្រះជាម្ចាស់
៦៦.វិវរណៈ៖ ការបើកសម្ដែងពីព្រះយេស៊ូគ្រិស្ត, និមិត្តស្ដីពីអវសានកាលនៃពិភពលោក
(ដកស្រង់ពីសៀវភៅ Jesen's Survey of the Old Testament និង Jensen's Survey of the New Testament, និពន្ធដោយ Irving L. Jensen, បោះពុម្ពដោយ The Moody Bible Institute of Chicago, ឆ្នាំ១៩៧៨ និង១៩៨១)