Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១- ការត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានគេចាត់ទុកថាជាផែនការរបស់ក្រុមហ៊ុនដើម្បី ៖

  • ការពារនូវទ្រព្យសកម្មនានា​ ដើម្បីទប់ទល់នឹងការបាត់បង់នឹងភាពខ្ចះខ្ចាយ
  • ធានាបាននូវភាពស្របគ្នារវាងគោនយោបាយរបស់ក្រុមហ៊ុន និងច្បាប់របស់រដ្ឋ
  • ធ្វើការវាយតម្លៃនូវការអនុវត្តការងាររបស់បុគ្គលិក ក្នុងក្រុមហ៊ុនដើម្បីជួយបង្កើនប្រសិទ្ធិភាពការងារ
  • ធានាបាននូវភាពគួរឲ្យជឿជាក់ និងទុកចិត្តបានទៅលើទិន្នន័យ និងរបាយការណ៍គណនេយ្យ

ក. ទ្រព្យសកម្មអាចត្រូវបានការពារដោយ ៖

  • ធ្វើការបែងចែកនូវតួនាទី និងកាតព្វកិច្ចរបស់បុគ្គលិក
  • បែងចែកនូវតួនាទី និងមុខងាររបស់បុគ្គលិកឲ្យបានច្បាស់លាស់
  • ធ្វើការផ្លាស់ប្តូរនូវការងារដល់បុគ្គលិក
  • ប្រើប្រាស់ឧបករណ៍ដែលមានលក្ខណៈបច្ចេកទេស

ខ. ភាពគួរឲ្យទុកចិត្តនៃរបាយការណ៍គណនេយ្យ

ជំហាន ៖

  • បុគ្គលិកនៅក្នុងផ្នែកលក់ផ្ញើការស្នើរសុំទិញ ទៅកាន់ការិយាល័យទិញ
  • ការិយាល័យទទួលបញ្ជូនទំនិញ ទៅកាន់ការិយាល័យលក់ និងផ្ញើររបាយការណ៍ និងវិក័យប័ត្រទៅកាន់ការិយាល័យគណនេយ្យ

២- ការត្រួតពិនិត្យបេឡា

ដោយសារតែប្រតិបត្តិការណ៍ជាច្រើនក្នុងអាជីវកម្ម មានការទាក់ទង និងប្រាក់កាក់ ដូចនេះការត្រួតពិនិត្យបេឡាគឺជាការសំខាន់ណាស់ ។ នៅគ្រប់ក្រុមហ៊ុនទាំងអស់ ប្រាក់គឺជាទ្រព្យសកម្មដែលងាយធ្វើឲ្យមានការភ័នច្រឡំ និងពិបាកក្នុងការគ្រប់គ្រង ហើយក៏ងាយបាត់បង់ផងដែរ ប្រសិនបើយើងមានការធ្វេសប្រហែស ។

ដូច្នេះដើម្បីការពារសាច់ប្រាក់ក្រុមហ៊ុនទាំងអស់គួរតែ ៖

  • កត់ត្រាចុះបញ្ជីឲ្យបានច្បាស់លាស់
  • ធានាឲ្យបានថាមានប្រាក់គ្រប់គ្រាន់ដើម្បី សងថ្លៃជំពាក់នានា
  • ជៀសវាងការរក្សាទុកប្រាក់ច្រើនពេក ពីព្រោះយើងអាចរកចំណូលបានពីប្រាក់សល់
  • ការពារនូវការបាត់បង់ប្រាក់នានាដែលបណ្តាលមកពីចោរ ឬកំហុសនានា

ក- ការចុះពិនិត្យការទទួលប្រាក់ នៅពេលក្រុមហ៊ុនបានទទួលទំនិញរបស់ខ្លួនឲ្យអតិថិជនរួចហើយ ពេលនោះ ក្រុមហ៊ុនអាចទទួលលុយភ្លាមបន្ទាប់ពីការលក់ ឬមួយរយៈពេលបន្ទាប់មក ។ ប្រាក់ដែលទទួលបានភ្លាមៗបន្ទាប់ពីការលក់តែងតែត្រូវបានគេកត់ត្រានៅក្នុង Cash register ។

ទោះបីជាមានការខុសប្លែកគ្នា អំពីក្បួនក្នុងការត្រួតពិនិត្យការទទួលប្រាក់ ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយក៏ដោយក៏ប៉ុន្តែមានក្បួនខ្នាតជាមូលដ្ឋានមួយចំនួនដូចខាងក្រោម ៖

  • ការចុះបញ្ជីនូវគ្រប់ប្រតិបត្តិការណ៍ទទួលប្រាក់គួរតែធ្វើភ្លាមៗ បន្ទាប់ពីប្រាក់ត្រូវបានទទួល ដើម្បីការពារនូវការបន្លំនានា
  • គ្រប់ការទទួលប្រាក់ នៅថ្ងៃដែលទទួល ឬនៅថ្ងៃបន្ទាប់
  • អ្នកដែលទទួលប្រាក់ (អ្នកកាន់កាប់ការទទួលប្រាក់) គួរតែជាមនុស្សផ្សេងពីអ្នកកត់ត្រាការទទួលប្រាក់
  • ប្រសិនបើអាច អ្នកដែលទទួលប្រាក់គួរតែជាមនុស្សម្នាក់ផ្សេងពីអ្នកដែលចំណាយប្រាក់

ខ- ការត្រួតពិនិត្យការបង់ប្រាក់

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការត្រួតពិនិត្យក្នុងការបង់ប្រាក់ ៖

  • គ្រប់ការបង់ប្រាក់ គួរតែធ្វើឡើងជាសែក ឬតាមរយៈប្រាក់ល្អិត
  • គ្រប់សែកទាំងអស់ ត្រូវតែចុះលេខរៀង ឲ្យបានត្រឹមត្រូវ ហើយត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីបុគ្គលិក ដែលអាចមានសិទ្ធិចេញសែក
  • គួរតែមានមនុស្សពីរនាក់សម្រាប់ចុះហត្ថលេខាលើសែក ដូច្នេះក្នុងការដកប្រាក់នានាចេញពីគណនីធនាគារមិនអាចធ្វើបានឡើយក្នុងករណីមានមនុស្សតែម្នាក់
  • មនុស្សដែលមានសិទ្ធិចំណាយលើវិក័យប័ត្រ មិនគួរឲ្យមានសិទ្ធិក្នុងការចុះហត្ថលេខាលើសែកទេ ។
  • គ្រប់ការចេញសែកត្រូវតែមានឯកសារសំអាងគ្រប់គ្រាន់
  • អ្នកដែលចំណាយប្រាក់ត្រូវតែធានាឲ្យបានក្នុងការចំណាយត្រឹមត្រូវ ចំនួនពិតប្រាដក និងចំណាយទៅលើទីកន្លែង
  • នៅពេលបំណុលត្រូវបានបង់ គួរតែបោះត្រាបញ្ជាក់ឲ្យបានច្បាស់លាស់
  • អ្នកដែលចុះហត្ថលេខាលើសែកមិនគួរមានសិទ្ធិក្នុងការលប់ចោលសែក ឬធ្វើការសំរួលធនាគារទេ
  • ការសំរួលធនាគារ គួរតែធ្វើឡើងរៀងរាល់ខែ
  • សែកដែលខុស គួរតែមានសញ្ញាសម្គាល់
  • ប្រព័ន្ធសក្ខីប័ត្រ ត្រូវបានប្រើប្រាស់សម្រាប់ក្រុមហ៊ុនធំៗ ក្នុងការត្រួតពិនិត្យបេឡា
  • ប្រើប្រាស់វិធីសាស្រ្តថ្លៃដើមសុទ្ធដើម្បីកត់ត្រាទិញ

នៅពេលធ្វើការដាក់ប្រាក់ធនាគារ គឺគេតែងតែធ្វើនូវសំបុត្រដាក់ប្រាក់ ហើយនៅក្នុងសំបុត្រនោះមានបង្ហាញពីឈ្មោះ អាស័យដ្ឋាន លេខគណនី របស់អ្នកដាក់ប្រាក់ និងព័ត៌មានចាំបាច់មួយចំនួនទៀត ។

គ. របាយការណ៍សំរួលធនាគារ ឬការសំរួលធនាគារ គឺជារបាយការណ៍ដែលរៀបចំឡើងដើម្បីសំរួល ឬពន្យល់អំពីភាពខុសគ្នារវាងសមតុល្យ បេឡាក្នុងរបាយការណ៍ ធនាគារ និងសមតុល្យបេឡា ក្នុងសៀវភៅក្រុមហ៊ុន ។ ការសំរួលធនាគារ គឺធ្វើឡើងដើម្បីកំណត់ពីសមតុល្យពិតប្រាកដ របស់បេឡាក្រុមហ៊ុន ។

៣- ប្រាក់ល្អិត

            គ្រប់អាជីវកម្មទាំងអស់តែងតែយល់ថាត្រូវតែមានប្រាក់ល្អិតបន្តិចបន្តួចក្នុងដៃសម្រាប់សំរួលដល់ការចាយវាយផ្ទាល់បន្តិចបន្តួច​ ។ ហើយដែលក្នុងនោះតម្រូវឲ្យយើងដឹងនូវចំណុចពីរគឺ ការបង្កើត និងប្រតិបត្តិការណ៍​ របស់មូលនិធិប្រាក់ល្អិត ។

  • ការបង្កើតមូលនិធិប្រាក់ល្អិត ត្រូវបានបង្កើតឡើងដោយការចេញសែក ហើយចំនួននេះគួរតែល្មមគ្រប់គ្រាន់ក្នុងការចំណាយនានាសម្រាប់រយៈពេលជាទូទៅ១ខែ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login