ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
គេធ្វើការកែតម្រូវទៅល់អន្តរការណ៍ទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងគណនី ប្រភេទចំណូលឬប្រភេទចំណាយដែលកើតឡើងច្រើនជាងមួយការិយបរិច្ឆេទ (ការកែតម្រូវអាចប្រើទិន្នាប្បវត្តទូទៅដើម្បីកត់ត្រាជាទម្រង់ទិន្នាប្បវត្តទូទៅ) ។
ការកែតម្រូវចែកចេញជា៤ប្រភេទដូចខាងក្រោម ៖
១- ការកែតម្រូវដើម្បីបែងចែកតម្លៃដែលបានកត់ គេចែកចេញជាពីរករណី ៖
២- កត់ដើម្បីបែងចែកចំណូលមិនទាន់សម្រេច ចំពោះការកែតម្រូវប្រភេទនេះគេត្រូវយកគណនី២ទ្វេភាគគ្នា គឺគណនីចំណូលមិនទាន់សម្រេចកត់ត្រាខាងឥណពន្ធ និងគណនីចំណូលសម្រេចកត់ត្រាខាងឥណទាន ចំណែកឯទឹកប្រាក់ត្រូវកត់ត្រាគឺជាទឹកប្រាក់ដែលក្នុងកាលបរិច្ឆេទនោះបានក្លាយមកជាចំណូលសម្រេច ពីចំណូលមិនទាន់សម្រេច ។
៣- កត់ចូលដើម្បីកត់ត្រាចំណាយដែលមិនទាន់បានកត់ ការកែតម្រូវប្រភេទនេះគេត្រូវយកគណនី ២ ទ្វេភាគគ្នា គឺគណនីប្រភេទចំណាយកត់ត្រាខាងឥណពន្ធ និងគណនីប្រភេទបំណុលកត់ត្រាខាងឥណទានចំណែកឯទឹកប្រាក់ ដែលត្រូវកត់ត្រាគឺជាទឹកប្រាក់ដែលក្នុងកាលបរិច្ឆេទនោះបានក្លាយទៅជាចំណាយ ប៉ុន្តែមិនទាន់បានបង់លុយឲ្យគេ ។
៤- កត់ចូលដើម្បីកត់ត្រាចំណូលដែលមិនទាន់បានកត់ ការកែតម្រូវប្រភេទនេះ គេត្រូវយកគណនី ២ ទ្វេភាគគ្នាគឺគណនីប្រភេទទ្រព្យដែលជាឥណនេយ្យ កត់ត្រាខាងឥណពន្ធ និងគណនីប្រភេទចំណូលកត់ត្រាខាងឥណទាន ។