Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

I- គណនីសៀវភៅធំ ទំរង់នៃការកត់ត្រា ដែលប្រើសម្រាប់កត់នូវការកើន ឬការថយនៃធាតុនីមួយៗរបស់តារាងតុល្យការមានឈ្មោះថាគណនី ។ ក្រុមទាំងមូលនៃគណនី មានឈ្មោះថាសៀវភៅធំ ។

            ១. ការប្រើសៀវភៅធំ ៖

            គណនីមានសារធាតុបីគឺៈ

- ចំណងជើង ឬឈ្មោះគណនី

- ឥណពន្ធ (Debit) គឺជាសារធាតុដែលចុះខាងឆ្វេង

- ឥណទាន (Credit) គឺសារធាតុដែលចុះខាងស្តាំ

        ២. ការកំណត់សមតុល្យរបស់គណនីមួយ

            ៣. សង្ខេបវិធានឥណទាន និងឥណពន្ធ

            - គណនីទ្រព្យកើនត្រូវបានកត់ដោយឥណពន្ធ ថយត្រូវបានកត់ដោយឥណទាន

            - គណនីបំណុលថយខាងឥណពន្ធកើនកត់ត្រាឥណទាន

            - គណនីមូលធនជាម្ចាស់ថយខាងឥណពន្ធកត់ត្រាឥណទាន

            - គណនីចំណូលថយខាងឥណពន្ធកើនខាងឥណទាន

            - គណនីចំណាយកើនខាងឥណពន្ធថយខាងឥណទាន

            ៤. សមតុល្យ គឺជាតម្លៃទឹកប្រាក់ដែលនៅមានសម្រាប់គណនីនីមួយៗ ។ សមតុល្យរបស់គណនី នីមួយៗស្មើផលដករវាងទឹកប្រាក់សរុបខាងឥណទានជាមួយនឹងទឹកប្រាក់សរុបខាងឥណពន្ធ ។

            ៥. គណនាចំនួនសមតុល្យគណនីដោយប្រើទំរង់តុល្យភាពរត់ការ

            - គណនីប្រភេទទ្រព្យ ចំណាយ និងការដកប្រាក់ បើទឹកប្រាក់ចលនាមានកំណត់ត្រាខាងឥណពន្ធគេត្រូវយកសមតុល្យដើមមកបូកនឹងទឹកប្រាក់ចលនានោះ ប៉ុន្តែបើទឹកប្រាក់ចលនាមានកំណត់ត្រាខាងឥណទានគេត្រូវយកសមតុល្យដើមមកដកជាមួយនិងទឹកប្រាក់ចលនានោះ ការធ្វើបែបនេះដើម្បីបានសមតុល្យរបស់គណនី នីមួយៗសម្រាប់កាលបរិច្ឆេទ នីមួយៗ ។

            - គណនីប្រភេទបំណុល មូលធន និងចំណូល បើទឹកប្រាក់ចលនាមានកំណត់ត្រាខាងឥណទាន គេត្រូវយកសមតុល្យដើមមកបូកជាមួយទឹកប្រាក់ចលនានោះ ប៉ុន្តែបើទឹកប្រាក់ចលនាមានកំណត់ត្រាខាងឥណទានវិញ គេត្រូវយកសមតុល្យដើមមកដកជាមួយទឹកប្រាក់ចលនា នោះការធ្វើបែបនេះគឺដើម្បីបានសមតុល្យសម្រាប់កាលបរិច្ឆទនីមួយៗ ។

II- ទិន្នានុប្បវត្ត (Journal)

១- ទិន្នានុប្បវត្តទូទៅ (General journal) គឺជាតារាងដែលប្រើសម្រាប់កត់ត្រាអន្តរការណ៍ទាំងអស់ ។ ទិន្នានុប្បវត្តទូទៅមាន ៥ Columns :

  • Date Column
  • Account titles and Explanation Column
  • Posting referents Column or ledger page Column
  • Debit Column
  • Credit Column

ការសង្ខេបនូវមុខងារ និងគុណសម្បត្តិក្នុងការប្រើប្រាស់ទិន្នានុប្បវត្ត

ក- កត់ត្រាប្រតិបត្តិការនីមួយៗ តាមលំដាក់លំដោយ

ខ- បង្ហាញនូវការវិភាគប្រតិបត្តិនីមួយៗតាមរយៈផ្នែកឥណពន្ធ និងផ្នែកឥណទាន

គ- បន្ថែមនូវការពន្យល់អំពីការប្រតិបត្តិការនីមួយៗ នៅពេលអនាគត

ឃ- រក្សាទុកជាប្រភពព័ត៌មាន (ឯកសារ) សម្រាប់អនាគត

ង- ជួយកាត់បន្ថយនូវការលំបាក ក្នុងការពន្យល់គណនី

ច- ធ្វើឲ្យការកត់ត្រាចូលក្នុងសៀវភៅធំមានលក្ខណៈងាយស្រួល និងទាន់ពេល

ឆ- ជួយក្នុងការធ្វើឲ្យសៀវភៅធំមានតុល្យភាព

ជ- ជាជំនួយក្នុងការតាមដានកំហុសនានា

III- តារាងតុល្យភាពសាកល្បង (The Trial Balance) គឺជាតារាងមួយដែលគេរៀបចំនៅចុងកាលបរិច្ឆេទនីមួយៗដោយយកសមតុល្យរបស់គណនីមករៀបជា២ កូឡោន គឺ Debit Column និង Credit Column ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login