Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីសារស្តីពីសិន្ធសញ្ញាតំបន់ស្តីពីអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែមាន៧មាត្រា ៖

  • មាត្រា១ ៖ រដ្ឋជាភាគីនីមួយៗប្រកាន់ខ្ជាប់គោរពតាមសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលពីនេះតទៅហៅថា “សន្ធិសញ្ញា” ហើយនឹងមិនចូលរួមក្នុងអំពើណាមួយដែលនាំឱ្យមានការរំលោភដោយបណ្តារដ្ឋជាភាគីលើសសន្ធិសញ្ញាឬពិធីសារនៃសន្ធិសញ្ញា ។
  • មាត្រា២ ៖ រដ្ឋជាភាគីនីមួយៗមិនត្រូវប្រើគំរាម និងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋណា មួយជាភាគីនៃសន្ធិសញ្ញានេះទេ ។ រដ្ឋជាភាគីនីមួយៗ ថែមទាំងប្រកាន់ភ្ជាប់មិនប្រើ ឬគំរាម និងប្រើអាវុធ នុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរឡើយ ។
  • មាត្រា៣ ៖ ពិធីសារនេះត្រូវបានបើកចំហជូនសារធាណរដ្ឋប្រមានិតចិន បាកំ សហព័ន្ធរុស្សី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងសហរដ្ឋអាមេរិកចុះហត្ថលេខា ។
  • មាត្រា៤ ៖ រដ្ឋភាគីនីមួយៗ ត្រូវធ្វើការកត់សម្គាល់របស់ខ្លួនជាលាយលក្ខណ៍អក្សរផ្ញើទៅប្រទេស ជាងអ្នកតម្ភល់សន្ធិសញ្ញា ដើម្បីការយល់ព្រមទទួលយក ឬពុំនោះសោតទេ សុំកែប្រែលើកាតព្វកិច្ចរបស់ខ្លួនចំពោះពិធី សារដែលអាចនាំអោយមានឡើង ការចូលជាធរមាននៃការធ្វើវិសោធនកម្មលើសន្ធិសញ្ញាដែលយោងតាមមាត្រាទី១៩នៃសន្ធិសញ្ញានេះ ។
  • មាត្រា៥​ ៖ ពិធីសារនេះមានចរិតអចិន្ត្រៃយ៍និងត្រូវមានតម្លៃមិនកំណត់នៅក្នុងលក្ខខណ្ឌដែលរដ្ឋ ជាភាគីនីមួយៗ ត្រូវការអនុវត្តនូវអធិបតេយ្យជាតិខ្លួនមានសិទ្ធិក្នុងការដកខ្លួនចេញពីពីធីសារនេះបើគេសម្រេចថាហេតុការណ៍ខុសពីធម្មតានោះ ដែលទាក់ទងពិធីសារបានធ្វើឱ្យអន្តរាយដល់ឧត្តមប្រយោជន៍ ។
  • មាត្រា៦ ៖ ពិធីសារនេះត្រូវទាមទារឱ្យមានការសច្ចាប័ន ។
  • មាត្រា៧ ៖ ពិធីសារនេះត្រូវចូលជាធរមានចំពោះរដ្ឋភាគីនីមួយៗ នៅពេលដែលសាមីរដ្ឋបានដាក់លិខិតឧបករណ៍នៃសច្ចាប័ននៅប្រទេសតម្កល់ឯកសារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login