Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើការពិន័យមានអ្វីខ្លះ ?

១២- តើគុណភាពឥណទានត្រូវបានវាស់វែងតាមរយៈអ្វី ?

១៣- តើអត្រាហានិភ័យឥណទានមានអ្វីខ្លះ ?

១៤- តើអ្វីទៅជាឥណទានលុបចេញពីបញ្ជី ?

ចម្លើយ

១១- ការពិន័យមានដូចជា ៖

  • ការពិន័យធ្វើឡើងចំពោះអតិថិជនដែលមានការខកខានសងប្រាក់ ។
  • ទឹកប្រាក់ពិន័យ ត្រូវបានគណនាតាមអត្រាពិន័យ លើចំនួនទឹកប្រាក់ខកខានមិនបានសង ដោយសមាមាត្រទៅនឹងចំនួនថ្ងៃដែលខកខានមិនបានសង ។
  • ប្រាក់ពិន័យត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម ៖

P = (A* t *N)/360

Where

P ជាចំនួនទឹកប្រាក់ពិន័យ

A ជាចំនួនទឹកប្រាក់ខកខានសង

t ជាអត្រាពិន័យសងមួយឆ្នាំ

N ជាចំនួនថ្ងៃដែលខកខានសងហួសកិច្ចសន្យា

១២- គុណភាពឥណទានត្រូវបានវាស់វែងតាមរយៈអត្រាហានិភ័យឥណទាន និងអត្រាឥណទានលុបចេញពីបញ្ជី ។

១៣- អត្រាហានិភ័យឥណទានមានដូចជា ៖

  • ឥណទានមានហានិភ័យ ជាសមតុល្យប្រាក់ដើម ដែលអតិថិជនខកខានសង ។
  • អត្រាឥណទានមានហានិភ័យ ។

១៤- ឥណទានលុបចេញពីបញ្ជី គឺជាឥណទានខកខានសងធ្ងន់ធ្ងរហួសកាលកំណត់សងរយៈពេល៣៦០ថ្ងៃនៃកាលកំណត់សងចុងក្រោយនៃកិច្ចសន្យា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login