Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

I- សេចក្ដីផ្ដើម គណនេយ្យ និង អាជីវកម្ម

- និយមន័យ

អ្វីទៅជាគណនេយ្យ ? (What is accounting?)

          នៅក្នុងប្រពន្ធ័ព័ត៌មានហិរញ្ញវត្ថុ គណនេយ្យគឺជាដំណើរការនៃសកម្មភាពបី ៖ ការធ្វើអត្តសញ្ញាណកម្ម ការកត់ត្រា  និង ការទំនាក់ទំនងសេដ្ឋកិច្ចនៃការចាត់ចែងអាជីវកម្ម និង  មិនអាជីវកម្មដែលអ្នកប្រើប្រាស់យកចិត្តទុកដាក់ដល់ព័ត៌មានទាំងនោះ ។ សកម្មភាពទាំងបីនោះមានដូចជា ៖

          ក- ធ្វើអត្តសញ្ញាណកម្មដែលទាក់ទងនឹងការជ្រើសរើសព្រឹត្តិការ ដែលកើតមានឡើង ក្នុងសកម្មភាព សេដ្ឋកិច្ចដល់  ការចាត់ចែងពិសេសណាមួយ ។ ដូចជាការលក់ទំនិញ ការផ្ដល់សេវាកម្ម ការចំនាយប្រាក់បៀវត្ស ។ល។

          ខ- កត់ត្រារាល់សកម្មភាពសេដ្ឋកិច្ច ដែលកើតឡើងជាប្រចាំអំពីសកម្មភាពហិរញ្ញវត្ថុ នៅក្នុងអង្គភាពអាជីវកម្ម ។ កត់ត្រាសកម្មភាពសេដ្ឋកិច្ច ទៅតាមចំណាត់ថ្នាក់ដោយសង្ខេប ។

          គ- សកម្មភាពនៃការធ្វើអត្តសញ្ញាណកម្ម និងការកត់ត្រានេះគឺជាការប្រើប្រាស់ព័ត៌មាន ក្នុងការទំនាក់ទំនងដល់អ្នកប្រើប្រាស់ចាំបាច់ ។ ព័ត៌មានគឺសម្រាប់រៀបចំនិងបែងចែករបាយការណ៍គណនេយ្យ ដែលគេហៅថារបាយការណ៍ហិរញ្ញវត្ថុ (Financial Statement) ។

២- អ្នកណាជាអ្នកប្រើទិន្នន័យគណនេយ្យ ? (Who uses accounting data?)

អង្គភាពអាជីវកម្មបានប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុសម្រាប់ធ្វើការទំនាក់ទំនងក្នុងសហគ្រាសរបស់ខ្លួន គណនេយ្យជាទូទៅគេហៅថា ភាសាពាណិជ្ជកម្ម ។ ព័ត៌មានពិសេសៗ ដែលអ្នកប្រើប្រាស់ត្រូវការពឹងផ្អែកទៅលើប្រភេទនៃសេចក្ដីសំរេចចិត្តរបស់អ្នកប្រើប្រាស់​ ។ អ្នកប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុត្រូវបានចែកជាពីរក្រុមគឺ ៖

  • អ្នកប្រើប្រាស់ព័ត៌មានផ្ទៃក្នុង គឺជាអ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម (អ្នកធ្វើការក្នុងការិយាល័យ និងអ្នកធ្វើសេចក្ដីសម្រេចចិត្តដទៃទៀត) ។ ការគ្រប់គ្រងកំរិតត្រូវប្រើប្រាស់ព័ត៌មានគណនេយ្យ ដើម្បីធ្វើផែនការត្រួតពិនិត្យនិងវាយតម្លៃដល់ប្រតិបត្តិការអាជីវកម្ម ។ ដើម្បបង្កើតមុខងារទាំងនេះ អ្នកគ្រប់គ្រងត្រូវការព័ត៌មានលំអិតនៅគ្រប់ពេលទាំងអស់ ។ គេអាចសួរដើម្បីរកព័ត៌មានទាំងនេះបានដូចតទៅ ៖

- តើមានសាច់ប្រាក់ដើម្បីសងបំណុលឬទេ ?

- តើអតិថិជនប៉ុន្មាននាក់ដែលត្រូវសងនៅពេលខាងមុខ ?

- តើថ្លៃក្នុងមួយឯកតាផលិតផលមានប៉ុន្មាន ?

- តើខ្សែចង្វាក់ផលិតកម្មមួយណាដែលផ្ដល់ចំណូលច្រើនជាងគេ ?

  • អ្នកប្រើប្រាស់ព័ត៌មានខាងក្រៅ គឺជាអ្នកគ្រប់គ្រងដែលទាក់ទងម្ចាស់បំណុលអតិថតជន និងភ្នាក់ងាររដ្ឋាភិបាល ។  ដូចជាការខ្ចីប្រាក់ធនាគារ  ការទិញជំពាក់ ការលក់ជំពាក់ ។ កត្តាទាំងនេះ  គឺជាការគ្រប់គ្រងដោយផ្ទាល់ ។  រីឯកត្តាដទៃទៀត គឺជាការគ្រប់គ្រងដោយប្រយោល ដូចជា ពន្ធលើឈ្នួលផ្ទះ ពន្ធលើប្រាក់បៀវត្ស ។ល។

- តំរូវការនៃគណនេយ្យ (Need for Accounting)

ប្រតិបត្តិការទាំងអស់មិនអាចស្ថិតនៅក្នុងខួរក្បាលមនុស្សពេញលេញមួយពេលដោយមិនមានការស្វិតស្វាញ និងការភ័ណ្ឌច្រឡំនោះទេ ។ ដូចនេះ តំរូវការនៃគណនេយ្យ គឺទាក់ទងឲ្យយើងកត់ត្រាប្រតិបត្តិការសំខាន់ៗ ក្នុងគោលបំណងងាយស្រួលរំលឹកក្នុងពេលអនាគត ងាយស្រួលត្រួតពិនិត្យក្នុងពេលបច្ចុប្បន្ន ដើម្បីកែសំរួល ។ អាជីវករគ្រប់រូបមានការចាប់អារម្មណ៍ និងការកត់ត្រាដើម្បីឲ្យយល់ពីសំណួរ-ចម្លើយ បន្ទាប់មកធ្វើការសំរេចចិត្ត ។

៤-​ ហេតុអ្វីសិក្សាគណនេយ្យ? (Why we Study Accounting?)

            មូលហេតុនៃការសិក្សាគណនេយ្យគឺ​​ ៖

  • Acc មានឥទ្ធិពលក្នុងប្រតិបត្តិការណ៍របស់អាជីវកម្ម និងរចនាសម្ព័ន្ធចាត់ចែងសាច់ប្រាក់ (Cash) ក្នុងអាជីវកម្ម ។
  • Acc ជួយយើងក្នុងការសម្រេចចិត្តនិងធ្វើការវាស់វែងចំណូល​ និងចំណាយប្រើប្រាស់ទិន្នន័យក្នុងគណនេយ្យ។   
  • Acc​ អ្នកវិនិយោគក្នុងការធ្វើផែនការ ធ្វើការត្រួតពិនិត្យ ធ្វើការវាយតំលៃ និងធ្វើការប៉ាន់ស្មានផែនការសម្រាប់ប្រតិបត្តិការណ៍នាពេលខាងមុខ ។
  • Acc ជួយអ្នកខាងក្រៅផងដែរគឺក្នុងការបង់ព័ន្ធនិងជំរះបញ្ជី(រដ្ឋ) ។

៥ និយមន័យផ្សេងៗ ៖

  • Acc គឺជាសិល្បៈនៃការបកស្រាយការវាស់វែងការកត់ត្រា និងការពិរព៌ណនាពីសកម្មភាពសេដ្ឋកិច្ច​ ។ បានជាគេថាគឺជាសិល្បៈពីព្រោះការកត់ត្រានូវអ្វីៗ ដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ច របស់ក្រុមហ៊ុនអាជីវកម្មជាមួយដៃគូរសេដ្ឋកិច្ចខាងក្រៅរបស់ខ្លួន ។
  • Acc គឺជាសិល្បៈនៃការកត់ត្រា ការបែងចែក ការសង្ខេបក្នុងទ្រង់ទ្រាយមួយ ដែលមានសារៈសំខាន់ហើយបេឡា(Cash) ក្នុងប្រតិបត្តិការណ៍មានសារសំខាន់ ព្រោះវាជាប់ទាក់ទិន និងផ្នែកហិរញ្ញវត្ថុបកស្រាយទូរលេខដោយប្រើប្រាស់ទិន្ន័យគណនេយ្យ ។
  • Acc គឺជាសិល្បៈនៃការកត់ត្រា ការធ្វើចំនាត់ថ្នាក់ និងការប្រមូលក្រោមរូបភាពសាច់ប្រាក់​ (Cash) គ្រប់ហេតុការណ៍ទោះតិចឬច្រើនក្ដី សុទ្ធតែទាក់ាទងនិងផ្នែកហិរញ្ញវត្ថុ ។
  • Acc គឺជាភាសានៃអាជីវកម្មតាមរយៈទិន្នន័យដែលបានរៀបចំឡើង ដែលមានទំនាក់ទំនងនិងអាជីវកម្មហើយមានចំណាប់អារម្មណ៍ទៅលទ្ធផលដែលទាក់ទង និងផ្នែកហិរញ្ញវត្ថុ​ និងទិន្ន័យគណនេយ្យ ។
  • Acc មិនត្រឹមតែជាសិល្បៈនៃការកត់ត្រា ឬជាភាសាអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវិទ្យាសាស្រ្តមួយព្រោះវាមានគោលការណ៍ប្រមូលផ្ដុំបំរើបង្ហាញ និងរៀបចំរបាយការណ៍ ដែលមានក្បួនខ្នាតត្រឹមត្រូវច្បាស់លាស់ ។

៥- វិជ្ជាជីវៈគណនេយ្យ

តើអ្នកត្រូវដឹងអំពីអ្វីខ្លះបើសិនជាអ្នកចូលរួមជាមួយ វិជ្ជាជីវៈគណនេយ្យ? អ្នកអាចអនុវត្តជំនាញរបស់អ្នកទៅលើផ្នែកបីសំខាន់ ៖

ក- គណនេយ្យសាធារណៈ

           នៅក្នុងគណនេយ្យសាធារណៈ​ អ្នកអាចប្រើជំនាញសេវាដល់ផ្នែកសាធារណៈ នៅមធ្យោបាយដូចគ្នានឹងការបំរើសេវារបស់វេជ្ជបណ្ឌិតដល់អ្នកជំងឺ និងអ្នកច្បាប់បំរើសេវាដល់អតិថិជនដែរ ។ ការបំរើសេវារបស់អ្នកគណនេយ្យសាធារណៈវាទាក់ទងនឹងការត្រួតពិនិត្យ ។ នៅក្នុងផ្នែកនេះអគ្គសវនករពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រមហ៊ុនត្រួតពិនិត្យទៅលើការបង់ពន្ធ ជួយដល់កាអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលខាងមុខ ។

ខ- គណនេយ្យឯកជន

ជំនួយការនៅក្នុងគណនេយ្យសាធារណៈ គណនេយ្យករអាចជានិយោជិតបស់សហាសគ្រាសឯកជន​ ។ នៅក្នុងគណនេយ្យឯកជនវាទាក់ទងនឹងសកម្មភាពដូចខាងក្រោម ៖

-​ គណនេយ្យថ្លៃដើម (Cost accounting): កំនត់ថ្លៃផលិតនៃផលិតផលពិសេស ។

- ថវិកា (Budgeting): ការគ្រប់គ្រងនៅក្នុងគោលដៅ ដែលទាក់ទងនឹងចំណូលថ្លៃដើមទំនិញលក់ និងប្រតិបត្តិការចំណាយ ។

- គណនេយ្យទូទៅ (General accounting): កត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

- ប្រព័ន្ធព័ត៌មានគណនេយ្យ (Accounting Information systems): រៀបចំដំណើរការប្រព័ន្ធទិន្ន័យ ។

- គណនេយ្យពន្ធ (Tax accounting): រៀបចំការបង់ពន្ធសំរាប់ក្រុមហ៊ុន ។

- ការត្រួតពិនិត្យផ្ទៃក្នុង (Internal Auditing): ពិនិត្យមើលប្រតិបត្តិការក្រុមហ៊ុន ដើម្បីកំណត់គោលនយោបាយរបស់ក្រុមហ៊ុន និងវាយតម្លៃទៅលើប្រតិបត្តិការទាំងអស់ ។

គ-​ គណនេយ្យមិនរកប្រាក់ចំណូល

វាដូចទៅនឹងក្រុមហ៊ុនរកប្រាក់ចំណូលដែរ អង្គភាពមិនរកប្រាក់ចំណូលវាត្រូវការរបាយការណ៍ហិរញ្ញវត្ថុ និងការត្រួតពិនិត្យ ។ អ្នកផ្ដល់ជំនួយត្រូវការពិនិត្យមើលអំពីរបាយការណ៍ចំណាយទាំងអស់ ដែលពាក់ព័ន្ធក្នុងស្ថាប័នរបស់ខ្លួន។ តែស្ថាប័នបែបនេះវាមិនរកប្រាក់ចំណូលទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login