សំណួរ
៦- តើសុវត្ថិភាពឥណទានមានប៉ុន្មានប្រភេទ ? ហើយមានអ្វីខ្លះ ?
៧- តើទីផ្សារគោលដៅមានចំណុចអ្វីខ្លះ ?
៨- តើលក្ខណៈអតិថិជនក្នុងការខ្ចីឥណទានមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៩- តើការគណនាការប្រាក់និងលទ្ធភាពសងមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
១០- តើការខកខានសងមានអ្វីខ្លះ ?
ចម្លើយ
៦- សុវត្ថិភាពឥណទានមានមានដូចខាងក្រោម ៖
ក- ឥណទានក្រុម (Group Loan) ៖
- ទ្រព្យសម្បត្តិរបស់សមាជិកក្រុមទាំងអស់ ឬសមាជិកក្រុមណាម្នាក់គឺជាទ្រព្យធានាឥណទានសរុបរបស់ក្រុម
- ធានាគ្នាជាក្រុម (ធានាដោយស្មគ្រចិត្ត)
- គ្រប់សមាជិកក្រុម (អ្នកខ្ចី) និងអ្នករួមខ្ចី ត្រូវតែព្រមព្រៀងចុះកិច្ចសន្យាធានាអះអាងបំណុល ។
- អាចមានលក្ខខណ្ឌតម្រូវផ្សេងៗទៀត អាស្រ័យតាមកម្រិតនៃហានិភ័យ (Risk) ។
ខ- ឥណទានទោល (Individual Loan) ៖
- តម្រូវឲ្យមានទ្រព្យធានា ដូចជា គេហដ្ឋាន ដីឬចលនៈទ្រព្យផ្សេងៗទៀត ។
- ទ្រព្យធានាតម្រូវឲ្យមានការចុះហត្ថលេខា និងប្រថាប់ត្រាបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច
- ទ្រព្យធានាជាសាច់ប្រាក់ក្នុងគណនី ៖ ជាគណនីមានកាលកំណត់ ដែលទំហំឥណទានត្រូវតែតិចជា១០០%នៃទ្រព្យធានា និងរយៈពេលខ្ចីឥណទាន ត្រូវតែតិចជាងរយៈពេលរបស់ ។
- អាចតម្រូវឲ្យមានអ្នកធានា
- តម្រូវការផ្សេងៗទៀតតាមកម្រិតហានិភ័យ ។
៧- ទីផ្សារគោលដៅមានចំណុចដូចជា ៖
- រូបវន្តបុគ្គលជានីតិជន ឬជានីតិបុគ្គលដែលមានសក្តានុពលខាងសេដ្ឋកិច្ច
- មុខរបរមានទីតាំងក្នុងព្រះរាជណាចក្រកម្ពុជា
- សកម្មភាពនៃមុខរបរស្របច្បាប់
- មានតម្លាភាពអាជីវកម្ម និងលំហូរសាច់ប្រាក់មានស្ថេរភាព
- មានកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងល្អ ។
៨- លក្ខណៈអតិថិជនក្នុងការខ្ចីឥណទានមានមាន២ប្រភេទ ដូចជា ៖
រូបវន្តបុគ្គលជានីតិជន និងជានីតិបុគ្គល ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖
+ អ្នកខ្ចី (Borrower)
- មានប្រវត្តិ និងអត្តចរិកល្អ ដែលអាចជឿទុកចិត្តបាន ។
- ធានាផ្តល់ព័ត៌មានជូនធនាគារបានត្រឹមត្រូវច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេល
- មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
- មានទីលំនៅអចិន្ត្រៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាទទួលខុសត្រូវ និងបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនរស់នៅ
- មានមុខរបរនិងប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពសងបំណុលបានគ្រប់ចំនួនមកវិញទាំងប្រាក់ដើមនិងការប្រាក់ ។
- មានផ្ទះឬទ្រព្យសម្បត្តិផ្សេងទៀត ដែលអាចធានាជំនួសបាន ។
- មិនមានបំណងផ្លាស់ទីលំនៅទៅកន្លែងផ្សេងក្រៅពីតំបន់ប្រតិបត្តិការរបស់សាខាធនាគារ/ស្ថាប័នហិរញ្ញវត្ថុ ដែលខ្លួនបានទទួលប្រាក់កម្ចី រហូតដល់ពេលសងបំណុលចប់ ។
+ អ្នករួមខ្ចី (Co-Borrower)
- ព្រមព្រៀងខ្ចីប្រាក់ជាមួយអ្នកខ្ចី
- ទទួលខុសត្រូវបំណុលដូចអ្នកខ្ចីដែរ
- ព្រមព្រៀងដាក់ទ្រព្យសម្បត្តិធានាប្រាក់ជាមួយកូនបំណុលដែរ ។
៩- ការគណនាការប្រាក់និងលទ្ធភាពសងមាន២ប្រភេទ គឺ ៖
ក- ការគណនាការប្រាក់ (Interest Calculation)
I = (P * i% *N)/360
Where
I : Interest receivable
P : Actual principal during the period
i% : Interest rate per year
N : Number of days of loan period for calculating interest
360 : Number of days per year
ខ- លទ្ធភាពសង (Capacity)
- ទំហំឥណទានដែលផ្តល់ឲ្យអតិថិជនខ្ចី ត្រូវបានគណនាដោយពឹងផ្អែកលើលទ្ធផលសងប្រាក់របស់អតិថិជន ។
- លទ្ធភាពសងប្រាក់របស់អតិថិជន គឺមានទំនាក់ទំនងទៅនឹងសកម្មភាពអាជីវកម្ម ការចំណាយក្នុងគ្រួសារ និងកម្រិតនៃភាពជឿជក់ ។
១០- ការខកខានសងមានដូចជា ៖
- ការខកខានសងកម្រិតស្រាល គឺជាការខកខានសងប្រាក់ហួសកាលកំណត់នៃកិច្ចសន្យាមានរយៈពេលតិចជាង៣០ថ្ងៃ ។
- ការខកខានសងកម្រិតធ្ងន់ គឺជាការខកខានសងប្រាក់ហួសកាលកំណត់នៃកិច្ចសន្យាមានរយៈពេលចាប់ពី៣០ថ្ងៃ ។
តភាគ