ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
II- មូលដ្ឋានគ្រឹះនៃសមីការគណនេយ្យ (Basic Accounting Equation)
១- សមីការគណនេយ្យ Accounting Equation
សារៈសំខាន់ផ្សេងទៀតក្នុងការបង្កើតគណនេយ្យ គឺការចាត់ប្រភេទចូលទៅក្នុងផ្នែកសេដ្ឋកិច្ច ។ មូលដ្ឋានពីរនៃពាណិជ្ជកម្ម គឺអ្វីជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងអ្វីដែលក្រុមហ៊ុនជំពាក់គេ ។ ទ្រព្យគឺជាប្រភពធនធានរបស់ក្រុមហ៊ុន។មូលធនគឺជាទ្រព្យដែលក្រុមហ៊ុនមាន ។
III- គោលបំនងរបស់គណនេយ្យ
គណនេយ្យ គឺត្រូវបានគេដាក់ឲ្យបំរើតាមគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ (Generally Accepted Accounting Principle) or GAAP ។
គោលបំណងគណនេយ្យ គឺបានផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ និងត្រួតពិនិត្យសកម្មភាពផ្សេងៗ IV- ការបង្កើតទំរង់គណនេយ្យ (Creating the Accounting Form)
ដោយផ្អែកទៅលើនិយមន័យគណនេយ្យការបង្កើទម្រង់គណនេយ្យមាន៤គឺ ៖
១- ការកត់ត្រា Recording
ការកត់ត្រា គឺជាការកត់ត្រាមួយអន្តរការណ៍ផ្សេងៗទៀតជាតលៃទឹកប្រាក់ ។ អន្តរការណ៍ គឺជាព្រឹត្តិការណ៍ដែលកើតឡើងរួចមកហើយៅក្នុងក្រុមហ៊ុន ឬក៏អង្គភាពណាមួយនោះ ។
២- ការធ្វើចំណាត់ថ្នាក់ Classifying
ការធ្វើចំណាត់ថ្នាក់ គឺការចាត់បញ្ចូលជាក្រុមទៅក្នុងបណ្ដាផ្នែកណា ដែលដូចគ្នាឬក៏ប្រហាក់ប្រហែលគ្នានៅក្រោមចំណាត់ថ្នាក់តែមួយដែលមានទំនាក់ទំនងនឹងគ្នា ។
Ledger Account គណនីសៀវភៅធំ
៣- កាសង្ខេប Summarizing
ការសង្ខេបគណនេយ្យបានធ្វើឲ្យងាយស្រួល ជាទីបំផុតដែលមានសារៈសំខាន់ចំពោះអ្នកដែលធ្វើការសំរេចចិត្ត ។
ABC Company
Balance Sheet
For January 31, 2018
+ Assets
-Cash……………………………………..…..$239,200
-Land…………………….………………………10,000
-Equipment……………………………………….3,000
-Supplies………………………………………….1,000
Total…………………………………….…….$253, 200
Liabilities & Equity
+ Liabilities
-A/P………………………………………….…$3,200
+ Equity
-Sam bath, Capital……………………………250,000
Total Liabilities & Equity………………...…$253,200
៤- ការកស្រាយ Interpreting
របាយការណ៍គណនេយ្យដែលបានកត់ត្រា បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គណនេយ្យករត្រូវធ្វើការបកស្រាយដូចខាងក្រោមនេះ ៖
- ទ្រព្យសកម្ម សល់
- បំណុល សល់
- លទ្ធផល ចំនាញឬខាត
- ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំចំពោះអាជីវកម្ម។
- ការវាយតំលៃសកម្មភាពប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្ម។
ភាពខុសគ្នារវាងស្មៀន និង គណនេយ្យករ
ស្មៀនគឺកត់ត្រាក្នុងសៀវភៅធំ ដែលគ្រាន់តែជាអ្នកកត់ត្រាដដែលៗ និងធ្វើការរៀបចំនៅបណ្ដាព្រឹត្តិការណ៍ទាំងឡាយណាដែលកើតឡើងនិងជាអ្នកឯកសារប៉ុណ្ណោះ ។
គណនេយ្យករ គឺជាការជាប់ទាក់ទិននឹងកាវិភាគការបកស្រាយ និង ការប្រើប្រាស់ព័ត៌មានគណនេយ្យដែលមានលក្ខណៈហិរញ្ញវត្ថុគណនេយ្យករម្នាក់ៗ ត្រូវជាប់ទាក់ទិន នឹងការត្រួតពិនិត្យខាងក្នុងខាងក្រៅរបស់ក្រុមហ៊ុន ។
V. តារាងតុល្យការ Balance Sheet
តារាងតុល្យការ គឺជាបញ្ជីបញ្ជាក់ពីតុល្យការរវាង ទ្រព្យសកម្ម និងបំណុល បូកជាមួយមូលធន។
គោលបំណង គឺចង់បង្ហាញពីស្ថានភាពហិរញ្ញវត្ថុនៅកាលបរិច្ឆេទមួយ គេរៀបចំតារាងតុល្យការនៅដាច់ការីបរិច្ឆេទក្រុមហ៊ុនភាគច្រើនរៀបចំតារាងតុល្យការមួយខែម្តង ។
គួរកត់សំគាល់ថា
នៅក្នុងការរៀបចំរបាយការណ៍ឬតារាងតុល្យការមួយមានចំណងជើងបីគឺ ៖
សារធាតុរបស់គណនេយ្យមានបីគឺ ៖
ក. ទ្រព្យសកម្ម (Assets) គឺសំដៅលើទ្រព្យសម្បត្តិទាំងឡាយណា ដែលអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មបាន ។ ទ្រព្យសកម្មមានពីរគឺ ៖
+ ទ្រព្យសកម្មរយៈពេលខ្លី គឺសំដៅលើទ្រព្យសម្បត្តិទាំងឡាយណា ដែលងាយបំលែងជាសាច់ប្រាក់បានយ៉ាងរហ័សនិងមានអាយុកាលប្រើប្រាស់តិចជាងមួយឆ្នាំ ។ ទ្រព្យសកម្មរយៈពេលខ្លីមានដូចជា ៖
- Cash
- Inventory
- Prepaid Insurance
- Accounts Receivable
- Note Receivable
- Prepaid Rent
- Marketable Security
- Unexpired Insurance
- Supply
+ ទ្រព្យសកម្មរយៈពេលវែង គឺសំដៅលើទ្រព្យសម្បត្តិទាំងឡាយណា ដែលមានអាយុប្រើប្រាស់លើសពីមួយឆ្នាំ ឬ ជាងមួយឆ្នាំ ។ ទ្រព្យសកម្មរយៈពេលវែងមាន ៖
- Land
- Building
- Equipment
- Ware House
- Truck
- Furniture
- Fixture
ខ. បំណុល (Liabilities) គឺជាបំណុលដែលយើងត្រូវសងទៅគេនៅពេលខាងមុខ ។ បំណុលមានពីរគឺ ៖
+ បំណុលរយៈពេលខ្លី គឺសំដៅលើបំណុលដែលមានអាយុក្រោមមួយឆ្នាំ ។ បំណុលរយៈពេលខ្លីមាន ៖
- Account Payable
- Note Payable
- Tax Payable
- Unearned Revenues
- Interest Payable
- Wage Payable
- Salaries Payable
+ បំណុលរយៈពេលវែង គឺសំដៅលើបំណុលដែលយើងសងនៅពេលខាងមុខ ដែលមានអាយុប្រើប្រាស់លើសពីមួយឆ្នាំ ។ បំណុលរយៈពេលវែងមាន ៖
- N/P
- Bond Payable
- Mortgage Payable
គ. មូលធន (Equity) គឺជាទ្រព្យសម្បត្តិទាំងឡាយណា ដែលជាកម្មសិទ្ធរបស់ម្ចាស់បានវិនិយោគ ចូលក្នុងអាជីវកម្ម (សំដៅលើទាំងទ្រព្យរបស់សមាជិករួមហ៊ុន រួមទុនឯកភាពគ្នាបញ្ចូលក្នុងអាជីវកម្ម)។
VI. របាយការណ៍ហិរញ្ញវត្ថុ (Financial Statements)
របាយការណ៍ហិរញ្ញវត្ថុបួន ត្រូវបានរៀបចំចេញបីការសង្ខេបទិន្ន័យដូចខាងក្រោម ៖