Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើគោលការណ៍ប្រតិបត្តិឥណទានត្រូវបានបង្កើតឡើងដើម្បីអ្វី?

២- តើគោលបំណងនៃប្រតិបត្តិឥណទានមានអ្វីខ្លះ ?

៣- តើគោលការណ៍ប្រតិបត្តិឥណទានសង្កត់ធ្ងន់ទៅលើឥណទានអ្វីខ្លះ ?

៤- តើអត្រាការប្រាក់ និងរយៈពេលខ្ចីឥណទានប្រែប្រួលទៅនឹងអ្វីទៅ ?

៥- តើវិធីសងប្រាក់មានអ្វីខ្លះ ?

ចម្លើយ

១- គោលការណ៍ប្រតិបត្តិឥណទាន​ត្រូវបានបង្កើតឡើង ដើម្បីផ្តល់មូនិធិដល់អ្នកខ្ចី ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទអាជីវកម្ម រួមមាន ផលិតកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ដើម្បីឲ្យអាជីវករ មានលទ្ធភាពពង្រីកមធ្យោបាយបង្កើនប្រាក់ចំណូលក្នុងសកម្មភាពប្រតិបត្តិការអាជីវកម្មខ្លួន ។

២- គោលបំណងនៃប្រតិបត្តិឥណទានមានដូចជា ៖

  • បង្កើនទ្រព្យសម្បត្តិរបស់ធនាគារ និងតម្លៃភាគហ៊ុន
  • រួមចំណែកអភិវឌ្ឍ និងជំរុញឲ្យមាននិរន្តភាពអាជីវកម្ម
  • ទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមរយៈការប្រមូលផ្តុំមូលធន និងដាក់ឲ្យមានចរាចរក្នុងផ្នែកផលិត កម្មដល់សង្គម ដោយស្រូបយកផលប្រយោជន៍ពីប្រភពធនធានដែលមានក្នុងប្រទេស ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ។

៣- គោលការណ៍ប្រតិបត្តិឥណទាននេះ សង្កត់ធ្ងន់ទៅលើទំហំឥណទានបីប្រភេទគឺ ៖

  • ឥណទានខ្នាតតូចបំផុត (Micro Loan: Individual & Group Loan)
  • ឥណទានខ្នាតតូច (Small Loan)
  • ឥណទានខ្នាតមធ្យម (Medium Loan)

៤- គ្រប់ប្រភេទផលិតផលឥណទានទាំងអស់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុភីអិលស៊ី ត្រូវបានផ្តល់ឲ្យអតិថិជនខ្ចីជាប្រាក់រៀល, ប្រាក់ដុល្លា និងប្រាក់បាតថៃ ។ ចំពោះអត្រាការប្រាក់ និងរយៈពេលខ្ចីឥណទានប្រែប្រួលអនុគមន៍ទៅនឹង ទំហំឥណទាន និងប្រភេទរូបិយប័ណ្ណ ។

៥- វិធីសងប្រាក់មានដូចជា ៖

  • សងរំលស់ទាំងប្រាក់ដើម និងការប្រាក់ ។
  • សងការប្រាក់ និងប្រាក់ដើមជាភាគរយ ហើយប្រាក់ដើមដែលនៅសល់ត្រូវសងចុងបញ្ចប់នៃវគ្គខ្ចី ។
  • សងការប្រាក់​ និងប្រាក់ដើមតាមការព្រមព្រៀង ។
  • សងការប្រាក់ និងប្រាក់ដើមនៅចុងបញ្ចប់នៃវគ្គខ្ចីប្រាក់ (លើកលែងតែឥណទានក្រុម) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login