តាមព្រះពុទ្ធសាសនា កូនដែលដឹងគុណឪពុកម្តាយត្រូវទទួលបានសម្បត្តិបីយ៉ាងគឺ ៖
ក. សម្បត្តិមនុស្សមាន ៖
- បញ្ញាសម្បត្តិ ៖ ជាមនុស្សមានបញ្ញាវាងវៃ ទាំងផ្លូវលោក និងផ្លូវធម៌
- ភោគសម្បត្តិ ៖ ជាមនុស្សមានទ្រព្យច្រើន រកស៊ីអ្វីចេះតែចម្រុងចម្រើនសមប្រកប
- បរិវារសម្បត្តិ ៖ ជាមនុស្សមានអ្នករាប់អានច្រើន មានអ្នកបម្រើឆ្វេងស្តាំ
- យសសម្បត្តិ ៖ ជាមនុស្សមានបុណ្យស័ក្តិខ្ពង់ខ្ពស់ មានកិត្តិយសមានមុខមាត់ក្នុងសង្គម ទៅណាមកណាសូម្បីតែទេវតាក៏តាមថែរក្សាដែរ
- ត្រកូលសម្បត្តិ ៖ ជាមនុស្សកើតក្នុងត្រកូលអ្នកខ្ពង់ខ្ពស់
- រូបសម្បត្តិ ៖ ជាមនុស្សមានរូបឆោមស្អាតពេញលក្ខណជាមនុស្សមិនខ្ពស់ពេកមិនទាបពេក មានពណ៍សម្បុរស្រស់ថ្លា មានកម្លាំងខ្លាំង គ្មានជំងឺ ។
ខ. សម្បត្តិទេវតា ៖ ជាសម្បត្តិដែលមនុស្សទទួលនៅពេលដែលកើតនៅឋានសួគ៌ជាសម្បត្តិទិព្វ ។
គ. សម្បត្តិព្រះនិព្វានៈ ជាសម្បត្តិប្រពៃលើសសម្បត្តិនានា ។ ប្រសិនបើមនុស្សណា មួយបានទទួលហើយ មនុស្សនោះនឹងអស់ទុក្ខ គឺមានតែសេចក្តីសុខស្ងប់ជានិច្ច ចាកទុក្ខទាំងពួង គ្មានកើត ចាស់ ឈឺ ស្លាប់ ។