សីលធម៌ ជាដំបូន្មានដែលនាំឲ្យចៀសវាងនូវអំពើអាក្រក់ ហើយឲ្យតែប្រព្រឹត្តតែអំពើល្អ ។
អាកប្បកិរិយា ជាឥរិយាបថដែលសំដែងចេញមកក្រៅ តាមរយៈសកម្មភាពរបស់មនុស្សម្នាក់ៗ ។
ក្នុងនាមជាគ្រូបង្រៀនដ៏ល្អម្នាក់ ខ្ញុំត្រូវប្រកាន់យកសីលធម៌ និងអាកប្បកិរិយាដូចខាងក្រោម៖
- គ្រូបង្រៀនត្រូវជាជនគម្រូ នៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
- ត្រូវជាអ្នកកសាងសតិបញ្ញរបស់មនុស្សជាតិ
- ត្រូវយល់ថាមុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
- ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
- ត្រូវយល់ថាគ្រូបង្រៀនជាមាតាទី២របស់សិស្ស
- ត្រូវធ្វើខ្លួនឲ្យទៅជាមនុស្ស ប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិស្នេហាមុខវិជ្ជាជិវៈ និងគិតពីប្រយោជន៍ជាតិជាធំ
- សកម្មភាពរបស់គ្រូ ត្រូវទាមទារនូវលក្ខណៈសីលធម៌ និងភាពអត់ធ្មត់ព្រមទាំងវាងវៃដើម្បីនាំមកនូវបញ្ញារបស់សិស្សឲ្យមានការវិវត្តិ
- គ្រប់កាយវិការ ទោះបីដេក ដើរ ឈរ អង្គុយ និងនិយាយស្តីគ្រប់ទីកន្លែងគ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូឲ្យមហាជន
- គ្រូបង្រៀនត្រូវយកចិត្តទុកដាក់ ដល់ការបង្រៀន និងស្រាវជ្រាវបន្ថែមដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់ដល់សិស្សឲ្យក្លាយជាផលិតករ ។
ដូចនេះដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អមួយរូបចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំងបយនចំពោះសិស្ស ។