ដើម្បីឲ្យជីវីតអាពាហ៍ពិពាហ៍មានតម្លៃយើងត្រូវមានដូចតទៅ៖
- មានសុខភាពល្អ កាយសម្បទាមាំមួន
- មានមុខរបរមានធនធានមានកម្រិតវប្បធម៌ចុះសម្រុង និងសង្គម
- ចេះយល់ចិត្តគ្នា និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក
- មានការទទួលខុសត្រូវ និងព្រមព្រៀងឪពុកម្តាយទាំងសងខាង
- បំពេញកិច្ចសន្យាចំពោះសង្គមតាមផ្លូវច្បាប់
- សន្យាមិនប្រើអំពើហិង្សាដោយគោរពសិទ្ធិគ្នាទៅវិញទៅមក
- ស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នា
- មិនចម្លងរោគ
ស្គាល់ចំណុចសំខាន់ៗដែលស្វាមី ភរិយាមានសុភមង្គល៖
ក. ប្តីត្រូវ
- ស្រឡាញ់ស្មោះត្រង់សំដីផ្អែមល្ហែមទៅភរិយា
- មិនមើលងាយភរិយាដូចទាសី
- មិនមានចិត្តក្បត់
- ប្រគល់តំណែងជាស្រី្តមេផ្ទះពេញលេញ
- ផ្តល់គ្រឿងអលង្ការផ្សេងៗតាមការគួរ
ខ. ប្រពន្ធត្រូវ
- រាបអានញាតិទាំងសង់ខាងយ៉ាងស្មោះស្មើ
- ត្រៀមម្ហូបអាហារតម្រូវតាមពេលវេលា
- រក្សាទ្រព្យដែលប្តីរកបានឲ្យគង់វង្ស
- មិនក្បត់ចិត្តមានសាហាយ
- ពូកែចាត់ចែងការងារ ឧស្សាហ៍ធ្វើការងារអ្វីឲ្យបានសម្រេច ៕