Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មនុស្សជាសត្វម្យ៉ាងដែលមានលក្ខណៈប្លែ្កពីសត្វដទៃទៀត ។ មនុស្សជាសត្វដែលមានវិចារណញាណ មានប្រវត្តិសាស្រ្ត ការរស់នៅជាលក្ខណៈសង្គម មានទំនួលខុសត្រូវ និងមានការបង្កើតថ្មីជាសមាជិកជាដើម ។ ក្នុងការរស់នៅរបស់មនុស្ស មានតម្រូវការអ្វីៗជាច្រើនសម្រាប់ទ្រទ្រង់ការរស់នៅមានជីវីតរបស់ខ្លួនដូចជា ទឹក ពន្លឺ ព្រះអាទិត្យ អុកស៊ីសែន ទីជម្រក ចំណី អាហារនិងជាពិសេសបរិស្ថា​ន ។​អាស្រ័យហេតុនេះហើយទើបមានពំនោលមួយ ពោលថា​« បរិស្ថាន ជាអាយុជីវីត » ។ តើពំនោលនេះមានន័យយ៉ាងដូចម្តេចខ្លះ ?

                   បរិស្ថាន ជាអ្វីៗដែលនៅជុំវិញខ្លួនយើងទាំងមានជីវីត និងឥតជីវីតហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ បរិស្ថានចែកចេញ ជាបរិស្ថានធម្មជាតិបរិស្ថានសង្គុមវប្បធម៌ជាដើម ។​

  • ក្នុងទឹក យើងរក្សាឲ្យមានអនាម័យ ឬត្រូវមានទឹកស្អាត
  • លើដី សំអាតទីធ្លាសាធារណៈ ថែរក្សាការពារព្រៃឈើ
  • លើអាការ កាត់បន្ថយផ្សែងពុលរោងចក្រ
  • ក្នុងសង្គមមធ្យោបាយធ្វើដំណើរ

វិធីទប់ស្កាត់                                      

  • មិនត្រូវយកសម្រាមចោលក្នុងទឹក
  • មិនត្រូវយកជាតិពុលដាក់ក្នុងទឹក
  • មិនត្រូវបញ្ចេញកាកសំណល់ រោងចក្រចូលក្នុងទឹក
  • ត្រូវជួយសម្អាតទីធ្លាសាធារណៈ
  • មិនត្រូវកាប់បំផ្លាញព្រៃឈើ
  • ដាំដើមឈើបន្ថែម
  • ការពារសម្បត្តិវប្បធម៌ឲ្យបានគង់វង្ស ផ្តល់ចំណេះដឹងដល់មនុស្សក្នុងសង្គមឲ្យបានទូលំទូលាយ ។

សរុបមក បរិស្ថានមានសារៈសំខាន់សម្រាប់ជីវីតមនុស្ស យើងដែលមិនអាចខ្វះបានឡើយក្នុងការរស់នៅរបស់មនុស្ស ។

          ឆ្លងតាមការបកស្រាយខាងលើមក យើងឃើញថាពាក្យស្លោកខាងលើ ពិតជាមានតម្លៃ ឆ្លើយតបទៅនឹងគោលការណ័របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន​ ។ ដោយយល់ឃើញពីសារៈសំខាន់នៃបរិស្ថានដូចនេះ យើងត្រូវនាំគ្នាជួយការពារបរិស្ថានឲ្យបានល្អ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login