លក្ខណៈសម្បត្តិគ្រូបង្រៀនមានដូចខាងក្រោម ៖
ក. រូបសម្បត្តិ
- រាងកាយសមរម្យ
- កំពស់សមរម្យ
- សុខភាពល្អ
- កាយសម្បទាមាំមួន
ខ. ចរិយាសម្បត្តិ
- សុភាពរាបសារ ទន់ភ្លន់ ម៉ឺងម៉ាត់
- សំដីពិរោះពិសារ សម្លៀកបំពាកសមរម្យជាគ្រូបង្រៀន
- ចិត្តគំនិតស្មោះត្រង់ យុត្តិធម៌
- មានមនសិការជាគ្រូបង្រៀន
គ. ចំណេះដឹង
- ចំណេះដឹងទូលំទូលាយ
- ចំណេះដឹងឯកទេសច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្រ្ត
- ចំណេះដឹងគរុកោសល្យ និងមានវិធីសាស្រ្តបង្រៀនឲ្យប៉ិនប្រសប់
ឃ. ចំណេះធ្វើ
- ទ្រឹស្តីត្រូវតែដើរទន្ទឹមជាមួយនិងការអនុវត្ត
- ចំណេះរស់នៅជាគម្រូល្អនៅក្នុងគ្រួសារ សាលារៀន និងសង្គម
សកម្មភាពគ្រូបង្រៀនមានដូចខាងក្រោម៖
- យកចិត្តទុកដាក់ដល់សិស្ស
- មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ និងសង្គម
- បង្រៀនឲ្យបានត្រឹមត្រូវ
- អនុវត្តកម្មវិធីសិក្សាឲ្យបានចប់
- ធ្វើកិច្ចតែងការបង្រៀនជាប្រចាំ និងមានលក្ខណៈជាវិធីសាស្រ្ត
- គោរពពេលវេលាក្នុងពេលបង្រៀនឲ្យបានទៀទាត់
- សាមគ្គីភាពល្អជាមួយបុគ្គលិកសិក្សា និងជាមួយគណៈគ្រប់គ្រង
- ចូលរួមករាល់សកម្មភាពសង្គម
- អនុវត្តឲ្យបានល្អនូវការណែនាំរបស់ថ្នាក់លើដែលបានដាក់ឲ្យបាន
- គោរពគោលមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ។