គ្រូបង្រៀនត្រូវអនុវត្តន៍សិទ្ថិសេរីភាពក្នុងមុខវិជ្ជាជីវៈ ក្នុងគ្រួសារនិងក្នុងសង្គមដូចជា៖
ក. ក្នុងមុខរបរវិជ្ជាជីវៈ
- មានសិទ្ធិគោរពច្បាប់ គោរពពេលម៉ោងធ្វើការ គោរពការចាត់តាំងរបស់នាយក
- បំពេញការឲ្យបានត្រឹមត្រូវ គោរពបុគ្គលិកលក្ខណៈរបស់សិស្សទុកលទ្ធភាពឲ្យមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់
ខ. ក្នុងគ្រួសារ
- ជួយទំនុកបម្រុងគ្រួសារ
- ធ្វើឲ្យគ្រួសារក្លាយជាគម្រូក្នុងសង្គម
- គោរពសិទ្ធិសេរិភាពរបស់ប្រពន្ធកូន
- មិនផ្តាច់ការ មិនប្រើអំពើហិង្សា
គ. ក្នុងសង្គម
- គោរពច្បាប់រដ្ឋ
- ធ្វើការដើម្បីប្រយោជន៍សង្គម
- បំពេញភារកិច្ចជាប្រជាពលរដ្ឋម្នាក់ដួចជា បោះឆ្នោត បញ្ចេញមតិ បង់ពន្ធជូនរដ្ឋ .... ។