2019-08-16 09:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការវិភាគអតិថិជនអាចដំណើរការបាន ដោយធ្វើការឆ្លើយនូវសំណួរ 5Wsនិង 1H ។ ការវិភាគត្រូវដំណើរការលើគ្រប់ជ្រុងជ្រោយទាំងអស់របស់អតិថិជន ក៏ដូចជាចំណែកទីផ្សារនីមួួយៗ ។ សំណួរទាំងនោះគឺ ៖
នរណាទិញផលិតផលរបស់គូប្រកួតប្រជែងយើង ?
នរណាមានឥទ្ធិពលលើការសម្រេចចិត្ត ?
នរណាប្រើប្រាស់ផលិតផល ?
នរណាសម្រេចចិត្តក្នុងការទិញ ?
- ប្រយោជន៍/មុខងាររបស់ផលិតផល
- លក្ខណៈនៃផលិតផល
- លក្ខណៈនៃសេវា
- លក្ខណៈនៃក្រុមហ៊ុន
- លក្ខណៈវិនិច្ឆ័យក្នុងការទិញ
អ្វីខ្លះអំពីផលិតផលនិងផ្លាកសញ្ញាដែលអតិថិជនបានដឹង ?
អ្វីដែលជាការយល់របស់គេអំពីផលិតផលនិងផ្លាកសញ្ញា ?
អ្វីខ្លះដែលជាអាកប្បកិរិយារបស់គេចំពោះផលិតផលនិងផ្លាកសញ្ញា ?
តើគេទិញផលិតផលនៅឯណា ?
តើគេប្រើប្រាស់ផលិតផលនៅឯណ ?
តើគេប្រើប្រាស់ផលិតផលពេលណា ?
ហេតុអ្វីបានជាគេជ្រើសរើសផ្លាកសញ្ញាណាមួយនោះ ?
- ការសម្រេចចិត្តដោយឡែក ឬរួមគ្នា ?
- តាមសន្ទុះ ឬមានផែនការ ?
- ទិញទូរទាត់សាច់ប្រាក់ភ្លាមៗ ឬទិញជឿ ?
- ទិញជាប់លាប់យ៉ាងណា ?
- អំឡុងពេលរបស់ដំណើរប្រពឹ្រត្តនៃការសម្រេចចិត្ត ?
តើគេប្រើប្រាស់ផលិតផលយ៉ាងដូចម្តេច ?
ការស្រាវជ្រាវម៉ាឃីធីងត្រូវតែដំណើរការ ដើម្បីឆ្លើយតបនឹងសំណួរខាងលើ ។ ដោយសារការស្រាវជ្រាវអំពីអតិថិជនអាចត្រូវចំណាយសោហ៊ុយខ្ពស់ នោះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវកំណត់សំណួរសំខាន់ៗដែលពាក់ព័ន្ធដល់ការសម្រេចចិត្តម៉ាឃីធីងដើម្បីធ្វើការស្រាវជ្រាវ ។