Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ាន ៖

  • ក្នុងឋានៈជាភ្ញៀវកិត្តិយស (១៩៩៣ដល់១៩៩៥) បន្ទាប់អំពីការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ មកប្រទេសកម្ពុជា ត្រូវបានអាស៊ានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី២១ នៅប្រទេសសិង្ហបុរីក្នុងឋានៈជាភ្ញៀវកិត្តិយស ។ ក្រោយមក កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី២៧ នៅទីក្រុងបាងកក ក្នុងឋានៈជាភ្ញៀវពិសេស ។ ឆ្លៀតក្នុងឳកាសនោះប្រទេសកម្ពុជាបានសំដែងនូវគោលបំណងរបស់ខ្លួនឱ្យគេដឹង ថាខ្លួនចង់ក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន ។ នៅដើមខែធ្នូ ឆ្នាំ១៩៩៤ អគ្គលេខាធិការអាស៊ានគឺលោក ដាតូ អាជីតស៊ីងហ៍ ព្រមទាំងគណៈប្រតិភូរបស់លោក បានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជាដើម្បីជួយឱ្យកម្ពុជាអាចនឹងបំពេញបែបបទនឹងយល់ពីយន្តការចាំបាច់ សម្រាប់ចូលសមាជិកសង្កេតការណ៍របស់អាស៊ាន ។
  • ក្នុងឋានៈជាអ្នកសង្កេតការណ៍ (១៩៩៥ដល់១៩៩៦) ៣ខែក្រោយអំពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី២៧របស់អាស៊ាននៅទីក្រុងបាងកក កម្ពុជាបានដាក់ពាក្យជាផ្លូវការ ដើម្បីទទួលឋានៈជាអ្នកសង្កេតការណ៍របស់អាស៊ាននៅខែតតុលា ឆ្នាំ១៩៩៤ ។ នៅខែធ្នូ ឆ្នាំ១៩៩៤ នាយករដ្ឋមន្ត្រីទាំងពីរ បានសំដែងពីបំណង របស់កម្ពុជាក្នុងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៥ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម អ៊ឹង ហួត បានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាមិត្តភាព នឹងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ។ ការចុះហត្ថលេខាលើសន្ធិសញ្ញានេះ គឺជាជំហានដែលអាចឱ្យកម្ពុជា ជាសមាជិកសង្កេតការណ៍ ក្នុងសមាគមនេះ ។ ប៉ុន្មានសប្តាហ៍ក្រោយមកសភាជាតិកម្ពុជាបានអនុម័តជាឯកកច្ឆ័ន្ធលើសន្ធិសញ្ញានេះ ដែលជាសេចក្តីសម្រេចចុងក្រោយរបស់កម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន ។ ឯនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៨នាប្រទេសព្រុយណេដារូសាឡាម កម្ពុជាត្រូវបានទទួលស្វាគមន៍ដោយអាស៊ានក្នុងឋានៈជាអ្នកសង្កេតការណ៍ពេញសិទ្ធិរបស់អាស៊ាន ។
  • ការពន្យាពេលលសមាជិកភាពរបស់កម្ពុជា ក្រោយពីបានធ្វើការសិក្សារួម ស្តីពីបទបញ្ជាសមាជិកភាពកម្ពុជានិងឡាវរួចមក កម្ពុជាសង្ឃឹមថានឹងបានក្លាយជាសមាជិកពេញសិទ្ធិអាស៊ានជាមួយឡាវនៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩៧​មុនពេលដែលមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៣០នៅប្រទេសម៉ាឡេស៊ី ។ ប៉ុន្តែជាអកុសលផលកម្ម ដោយព្រឹត្តិការណ៍ផ្ទុះអាវុធដណ្តើមអំណាចគ្នានៅថ្ងៃទី៥ដល់៦ ខែកក្កដា ឆ្នាំ១៩៩៧អាស៊ាន បានសម្រេចពន្យាពេលបញ្ចូលកម្ពុជា ដោយសម្អាងថា កម្ពុជាមិនទាន់មានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចល្អនៅឡើយ ។ សេចក្តីសម្រេចនេះ បានផ្ទុយទៅនឹងសេចក្តីប្រកាសលើកទី១នៃកិច្ចប្រជុំចក្រៅផ្លូវការនៅទីក្រុងហ្សាកាកា នៅដើមឆ្នាំ១៩៩៦ដែលចែងថា “ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា នឹងត្រូវបញ្ចូលជាសមាជិកពេញសិទ្ធិដំណាលគ្នា” ។ ក្រោយពេលដែលអាស៊ានបានពន្យាពេលសមាជិកភាពរបស់ខ្លួន កម្ពុជាមិនបាននៅស្ងៀមឡើយ ពោលគឺរាជរដ្ឋាភិបាលបានបន្តការងាររួមគ្នាជាមួយអាស៊ានន ដើម្បីសម្រេចឱ្យបានូវគោលបំណងក្នុងការបង្កើតអាស៊ាន១០ មុនសហសវត្សថ្មីចូលមកដល់ ។ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ផ្ទុះអាវុធនេះ សមាជិកអាស៊ានមានសិង្ហបុរី ស្យាម (ថៃ) ហ្វីលីពីនឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេបានជម្លៀសប្រជាជនរបស់គេចេញពីខ្មែរ ។ ពេលនោះអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ៗ ជាងពេលណាៗទាំងអស់ក្នុងការជួយស្វែងរកដំណោះស្រាយកម្ពុជា ។ អាស៊ានបានដាក់ចេញនូវលក្ខខណ្ឌចម្បងមួយចំពោះកម្ពុជាដូចតទៅ ៖
  • រក្សាឱ្យបាននូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច
  • ត្រូវមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
  • ការបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ត្រូវប្រព្រឹត្តទៅដោយសេរី យុត្តិធម៌និងអាចជឿទុកចិត្តបាន
  • រដ្ឋាភិបាលថ្មី ត្រូវតែកើតចេញពីការបោះឆ្នោតតាមឆន្ទៈរាស្រ្តពិតប្រាកដ ។ ដើម្បីសម្រេចនូវដំណោះស្រាយនេះអាស៊ានបានបង្កើតក្រុមអាស៊ានបីប្រទេស ដែលមានរដ្ឋមន្ត្រីការបរទេស មកពីឥណ្ឌូណេស៊ី ហ្វីលីពីន​និងស្យាម ។ អាស៊ានទ្រ័រកានេះ មានអាណត្តិជាអ្នកសម្របសម្រួលកិច្ចពិភាក្សានយោបាយរវាងសម្តេច ហ៊ុន សែន និងទ្រង់នរោត្តម រណឬទ្ធិ ដើម្បីសម្រេចបានដំណោះស្រាយ មូយសម្រាប់ការបោះឆ្នោតថ្មីមួយ ។
  • ក្នុងឋានៈជាសមាជិកពេញសិទ្ធិ ក្រោយពីបានរៀបចំរដ្ឋាភិបាលថ្មីត្រឹមត្រូវតាមច្បាប់រួចរាល់ហើយអាស៊ាន ក៏សម្រេចផ្តល់សមាជិកភាពពេញសិទ្ធិដល់កម្ពុជា ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជា ឱ្យចូលជាសមាជិកទី១០ នៃសមាគមនអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ ការចូលជាសមាជិករបស់កម្ពុជានេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្ថិសាស្រ្តដែលធ្វើឱ្យសម្រេចនូវគោលបំណងជាយូរមកហើយ របស់ស្ថាបនិកអាស៊ាន ដែលចង់បង្កើតអាស៊ាន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ អាស៊ាន១០នេះ មានប្រជាពលរដ្ឋសរុបជាង៦០លាននាក់ដែលជាកម្លាំងសេដ្ឋកិច្ច នឹងនយោបាយដ៏សំខាន់របស់ក្រុម ទាំងក្នុងតំបន់ និងនៅក្នុងពិភពលោក ។ នៅពេលនោះយើងឃើញមានការសម្តែង ការអបអរសាទរពីសំណាក់មេដឹកនាំអាស៊ានជាច្រើន ដោយបានកោតសរសើរ និងលើកទឹកចិត្តឱ្យកម្ពុជាចូលរួមយ៉ាងសកម្ម និងពេញសិទ្ធិនូវវេទិកានៃកិច្ចប្រជុំអាស៊ាននានា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login