គោលបំណងនៃការធ្វើពិធីបុណ្យចូលឆ្នាំរបស់ប្រជាជនខ្មែរ ៖
- ដើម្បីឧទ្ទិសកុសលជួញដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតហើយនោះសូមឱ្យវិញ្ញាណក្ខន្ធទាំងនោះបានទទួលនូវបុញ្ញកម្មដែលខ្លួនឧទ្ទឹសជូន និងឱ្យបានសុខចម្រើន ។
- ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរស ដែលនៅរស់នៅឡើយ សូមឱ្យពួកគាត់ទាំងអស់បានសុខជារៀងរហូត តាំងពីបច្ចុប្បន្នជាតិរហូតដល់អនាគតជាតិ ។
- វាជាឳកាសល្អ បានធ្វើម្ហូបអាហារ ដែលមានឳជារសឈ្ងុយឆ្ងាញ់ពិសាជាថ្ងៃដើមឆ្នាំថ្មី និងថ្ងៃបន្តបន្ទាប់ ហើយបានស្វែងរកភស្តុតាង ទឹកក្តៅទឹកត្រជាក់ មកស្រោច ស្របដុសលាង មាតាបិតា ជីដូនជីតា ជូនសម្លៀកបំពាក់ សំពះថ្វាយបង្គំជូនលោកធ្វើឱ្យលោកមានចិត្តសប្បាយ ។
- ដើម្បីឧទ្ទឹសជូនចំពោះពពួកទេវតា ដែលជាអ្នកថែរក្សាមនុស្ស ទឹកដីព្រៃព្រឹក្សា ទន្លេ ស្ទឹង បឹងបួរ សមុទ្រ នៃប្រទេសកម្ពុជា រហូតដល់ទេវតាសណ្ឋិតនៅឋានត្រៃ ត្រឹងសួគ៌ជាដើម ។
- ដើម្បីសប្បាយរីករាយ ដែលខ្លួនបានឆ្លងផុតពីទុក្ខភ័យពីឆ្នាំចាស់នឹងឆ្លងចូលដល់ឆ្នាំថ្មីសូមបុណ្យទាំងនេះបាន ផ្តល់នូវសេចក្តីសុខចម្រើនធ្វើឱ្យខ្លួនបានសុខរហូត ។
- ជាឳកាសល្អ ដើម្បីធ្វើឱ្យបានសុខស្ងប់ ប្រព្រឹត្តល្អ ប្រាសចាកការប្រព្រឹត្តមិនល្អ ធ្វើឱ្យឧបទ្រព្យចង្រៃ ប្រាសចាក អមនុស្សធម៌ ដើម្បីសេចក្តីចម្រើនឆ្នាំថ្មីបន្តទៅទៀត ។