ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះភិក្ខុធម្មញាណ ចន្ទ សោភា វត្តលង្កា មានព្រះពុទ្ធដីកាថា នៅកម្ពុជាក្រោម មានធ្វើតាមព្រះមហា ថាច់ រៀង ជាអ្នកប្រាជ្ញខាង ពុទ្ធសាសនា ។ ព្រះមហា វាច់ វៀង បានមករៀននៅខេត្តបាត់ដំបូងនៅពេលត្រលប់ទៅកម្ពុជាក្រោមវិញ បានណែនាំពុទ្ធបរិស័ទ នៅកម្ពុជាក្រោមថាបាយបិតបូរគួរហៅថា “បាយសត្តបករណ៍” ពីព្រោះបាយនេះ ជាបាយតារឧទ្ទិសផលដល់ប្រេត ។ របៀបធ្វើ “បាយសត្តករណ៍” គេដាក់បាយ៧ដុំ ៖
ក. ពំនូតកណ្តាល គេពូតជាពំនូកធំ ជាពំនូកមានរាងដូចជាយកចានទៅផ្កាប់នៅចំកណ្តាលចាន តែម្ខាងជាបាយដំណើប ដែលមានលាយខ្ទិះដូង ល្ង ។ ឯម្ខាងទៀតជាបាយខ្សាយ ឆាលាយសាច់ ។
ខ. គេពូតបាយដំណើប៣ដុំ និងបាយខ្សាយ រួមត្រូវជាដុំបាយ ៧ដុំដំណាងធម៌ សត្តបករណ៍៧មេ សម្រាប់តារឧទ្ទិសកុសលដល់ប្រេត ។ បាយបិណ្ឌ គឺបាយគេយកទៅញាត់ក្នុងកែវ ឱ្យណែនហាប់ ម្ខាងជាបាយដំណើប ម្ខាងជាបាយខ្សាយ ។ លុះដល់ពេលជិតភ្លឺ គេយកកែវបាយបិណ្ឌ ទៅគោះដាក់ជើងពាន យកសាជីគ្រប ព្រះសង្ឃដារចប់ ទើបយកបាយបិណ្ឌ ទើបយកបាយបិណ្ឌ ទៅប្រគេនព្រះសង្ឃ ។ ខ្ញុំបានយកពិធីធ្វើបាយបិណ្ឌបែបខាងលើ ទៅសួរលោកយាយ លោកតា យាយតាខ្លះ គាត់ឆ្លើយថា មិនដែលឃើញ តែយាយតាខ្លះ គាត់ឆ្លើយថា គាត់ធ្លាប់ឃើញ តែគេឈប់ធ្វើបែបខាងលើនេះយូរហើយ ។ បាយបិណ្ឌក្តី បាយបិតបូរក្តី ដើម្បីឱ្យព្រះសង្ឃឆាន់ ទាល់តែយើងធ្វើឱ្យមានរសជាតិឆ្ងាញ់ពិសាខដូចនេះ បានជាចាស់ៗគាត់បានប្រាប់ពីពិធីធ្វើថា ៖