Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របៀ​បសំពះក្នុងប្រពៃណីខ្មែរយើងមាន ៥ បែបដូចខាងក្រោម ៖

  • ចុងម្រាមកណ្តាលត្រឹមដើមទ្រូង ៖ ផ្តុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់។ ចុងម្រាមកណ្តាលត្រឹមដើមទ្រូង​ជាការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិជាដើម និងសម្រាប់អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកមានវ័យក្មេងជាង ។
  • ចុងម្រាមកណ្តាលត្រឹមមាត់ផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់ចុងម្រាមកណ្តាលត្រឹមមាត់ ជាការសំពះអ្នកមានវ័យ ចំណាស់ជាង ចៅកែ ឬចៅហ្វាយនាយ ។
  • ចុងម្រាមកណ្តាលត្រឹមចុងច្រមុះផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ ក្បាលរាងឳនបន្តិច សំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូអាចារ្យ ឬអ្នកមានគុណ ។
  • ចុងម្រាមកណ្តាលត្រឹមចិញ្ចើមផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់ចុងម្រាមកណ្តាលត្រឹមចុងចិញ្ចើម ក្បាលឳនខ្លាំងសំពះចំពោះព្រះសង្ឃ ស្តេច នេះជាការក្រាបបង្ខំ ។
  • ចុងម្រាមមេដៃផ្គុំលើចិញ្ចើមផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់ចុងម្រាមដៃលើចិញ្ចើមជាការសំពះ ឥន្ទ្រព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login