នៅសង្គមខ្មែរទោះជាវិធីចូលម្លប់នេះមានការលំបាកស្មុកស្មាញយ៉ាងណាក៏ដោយ និងចំណាយអសស់ធនធានច្រើនក៏ដោយចាស់បុរាណនៅតែខិតខំបំពេញភារកិច្ច ដើម្បីប្តូរយកគុណធម៌ពិសេសឱ្យកូនស្រីខ្លួន មានចរិយាល្អ ពិសេសក្លាយស្រ្តីមេផ្ទះពេញលក្ខណៈ ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង បួនយ៉ាងគឺ ៖
- ប្រកាសភាពពេញក្រមុំឱ្យកូនស្រី
- បន្ទុំសម្បុរ និងអប់រំរូបកាយឱ្យកូនស្រី
- បំពេញលក្ខណៈ ចរិយា វិជ្ជាមេផ្ទះនិងវិជ្ជាជីវៈឱ្យកូនស្រី
- ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូប ចរិយា និងវិជ្ជា ។ សរុបមកទំនៀមទម្លាក់ចូលម្លប់នេះគឺក្នុងគោលបំណងបំពេញលក្ខណៈឱ្យកូនស្រីទាំងផ្នែក រូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ។ ក្នុងចំណោមសម្បត្តិទាំងនេះ គេឱ្យតម្លៃខ្លាំងទៅលើចរិយាសម្បត្តិហើយបើមានសមត្ថភាពលទៀតនារីនោះ និងក្លាយជានារីគ្រប់លក្ខណ៍ ។ ការឱ្យតម្លៃបែបនេះគឺចង់លើកតម្កើងនារីឱ្យក្លាយជាមេ ជាអ្នកដឹកនាំគ្រួសារ និងសង្គម ។