ឥទ្ធិពលវប្បធម៌បរទេសជះមកលើយុវជនខ្មែរមានដូចតទៅ ៖
- តន្រ្តីញាក់ញ័រខុសលក្ខណៈជាតិខ្មែរ
- ភាពយន្តអាសអាកាស កាប់សម្លាប់ ឆ្លក់ប្លន់ ល្បិចកិច្ចកល
- សម្លៀកបំពាក់ស៊ីវិល័យហួសហេតុចូលមកពីបរទេស
- ម៉ូតសក់ ឬកពារកិរិយាមាយាទបរទេសនិយម ដូចជាចាប់ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗជាដើម
- អត្តចរិតទំនៀមទម្លាប់ប្រពៃណី ឥរិយាបថ ដេក ដើរឈរ អង្គុយ ប្រាស និងចរិតលក្ខណៈរបស់ជាតិខ្មែរ
- សម្ភារៈប្រើប្រាស់ច្រើនតែបរទេសនិយម
- យកនាំបុណ្យទានផ្សេងៗដូចជា បុណ្យណូអែល បុណ្យក្តីស្រឡាញ់ ពីបរទេសទាំងងងឹតងងល់
- ភាសានិយាយលាយភាសាបរទេសជាមួយភាសាជាតិ ឬជួនកាលនិយមនិយាយភាសាបរទេសជាងភាសារបស់ជាតិខ្លួនទៅទៀត ។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកសិក្សាមួយ ត្រូវមានវិធានការដើម្បីស្កាត់វប្បធម៌ពាលាអាវ៉ាសែទាំងនោះដូចតទៅ ៖
- បណ្តុះស្មារតីឲ្យស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្មែរចូលឲ្យជ្រៅចូលក្នុងស្រទាប់យុវជនខ្មែរ
- ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ជាតិឲ្យបានច្រើនជាងការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានានិងតាមទីសាធារណៈ
- ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនផ្តល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ
- បង្កើតស្នាដៃនូវអ្វីដែលជារបស់ខ្លួនឲ្យបានជាតិ ហើយមានលក្ខណៈសុក្រិតល្អប្រណិតដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ
- ស្រាវជ្រាវស្វែងយល់ ស្វ័យកែសម្អវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត
- រួមបរួមគ្នាតម្កើងសិល្បៈវប្បធម៌ជាតិឲ្យបានព្រមៗគ្នា
- អប់រំឲ្យប្រជាពលរដ្ឋ យុវជនឲ្យនិយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឲ្យបានទូលំទូលាយ
- អប់រំ និងចាត់វីធានការអនុវត្តទៅលើទ្រឹស្តីព្រំប្រទល់នៃសិទ្ធិ សេរីភាពរបស់យុវជន ពលរដ្ឋឲ្យយល់ពីសិទ្ធិ និងច្បាប់ សិទ្ធិ និងការទទួលខុសត្រូវដើម្បីបំបាត់ភាពអនាធិបតេយ្យឲ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិ
- អប់រំសីលធម៌ទាំងប្រាំដល់យុវជន
- អប់រំគុណធម៌ដើម្បីសេចក្តីថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្ស
- ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាអសីលធម៌ជាកត្តាប៉ះពាល់ទំនៀមទម្លាប់ប្រពៃណីជាតិ
- អប់រំឲ្យគេយល់ពីអ្វីដែលជាលក្ខណៈជាតិ អត្តសញ្ញាណជាតិដើម្បីទប់ស្កាត់ការបំផ្លាញវប្បធម៌ជាតិខ្មែរ
- វាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលាទៅលើអ្នកដែលបង្កមានការប្រព្រឹត្តល្បែងពាលាអាវ៉ាសែផ្តេសផ្តាស់ ការទិញទឹកចិត្តសិល្បៈករ ទិញស្នាដៃ អ្នកនិពន្ធ បុរាណនានា ។
សរុបមក វាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលាទៅលើអ្នកណាមួយដែលមានបំណងមិនល្អចង់បំបាត់សិល្បៈវប្បធម៌ជាតិខ្មែរ ។