2019-05-03 17:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើលិខិតឆ្លើយតបមានគំរូទម្រង់ដូចម្តេច ?
៧- តើលិខិតរំលឹកមានគំរូទម្រង់ដូចម្តេច ?
៨- តើលិខិតទទួលមានគំរូទម្រង់ដូចម្តេច ?
៩- តើលិខិតបញ្ជូនមានគំរូទម្រង់ដូចម្តេច ?
១០- តើលិខិតស្នើសុំយោបល់មានគំរូទម្រង់ដូចម្តេច ?
ចម្លើយ
៦- លិខិតឆ្លើយតបមានគំរូទម្រង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង..................
លេខៈ................... រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
រដ្ឋមន្រ្តីក្រសួង...................
ជម្រាបមក
ឯកឧត្តម អភិបាលខេត្តកំពង់ចាម
កម្មវត្ថុ ៖ ករណីសំណើ សុំម៉ូតូ ចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល ។
យោង ៖ លិខិតលេខ.....ចុះថ្ងៃទី.....ខែ......ឆ្នាំ២០....របស់សាលាខេត្តកំពង់ចាម ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តម ជ្រាបថា ចំពោះសំណើសុំម៉ូតូចំនួន ១៨គ្រឿង សម្រាប់ចែកជូនដល់សាលាឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉ក ដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីជាមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុកដើម្បីចូលរួមប្រជុំ និងទំនាក់ទំនងការងារជាមួយសាលាស្រុកនោះ ក្រសួងកំពុងចាត់ឲ្យអង្គភាពជំនាញដើម្បីធ្វើការពិនិត្យ និងដោះស្រាយជូនហើយ ។ នៅពេលទទួលបានលទ្ធផល ខ្ញុំនឹងជម្រាបជូនឯកឧត្តមពេលក្រោយទៀត ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបតាមការគួរ ។
សូមឯកឧត្តមទទួលនូវការស្រឡាញ់ រាប់អាន ដ៏ស្មោះស័្មគ្រពីខ្ញុំ ។
ហត្ថលេខា
ត្រា
ឈ្មោះ
៧- លិខិតរំលឹកមានគំរូទម្រង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាលខេត្តកំពង់ចាម
លេខៈ................... កំពង់ចាម ថ្ងៃទី....ខែ.......ឆ្នាំ២០....
អភិបាលខេត្តកំពង់ចាម
សូមគោរពជូន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ជាទីគោរពដ៏ខ្ពង់ខ្ពស់ ។
កម្មវត្ថុ ៖ សំណើសុំម៉ូតូម៉ាកហុងដា C100 ចំនួន១៨គ្រឿង សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល ។
យោង ៖ - លិខិតលេខ............ចុះថ្ងៃទី.....ខែ.......ឆ្នាំ២០....របស់សាលាខេត្តកំពង់ចាម ។
- លិខិតលេខ............ចុះថ្ងៃទី.....ខែ.......ឆ្នាំ២០....របស់ក្រសួងមហាផ្ទៃ ។
តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា កាលពីថ្ងៃទី....ខែ........ឆ្នាំ២០.....សាលាខេត្តកំពង់ចាម បានស្នើសុំមកក្រសួងមហាផ្ទៃ នូវម៉ូតូចំនួន ១៨គ្រឿង សម្រាប់ចែកជូនដល់ឃុំដែលស្ថិតនៅចុងកាត់មាត់ញ៉កដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីធ្វើជាមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុកក្នុងការចូលរួមប្រជុំ និងទំនាក់ទំនងការងារជាមួយសាលស្រុក ។
តាមរយៈសំណើនោះ ក្រសួងបានឆ្លើយតប និងបានឯកភាពជាគោលការណ៍ ហើយឲ្យសាលាខេត្តរង់ចាំរយៈពេល ៦ខែ ។ ប៉ុន្តែរហូតមកដល់ពេលនេះ សាលាខេត្តកំពង់ចាម ពុំទាន់បានទទួលម៉ូតូនៅឡើយទេ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។
សូម ឯកត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ហត្ថលេខា
ត្រា ឈ្មោះ
៨- លិខិតទទួលមានគំរូទម្រង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង.................
លេខៈ................... រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
រដ្ឋមន្រ្តីក្រសួង.....................
សូមគោរពជូន
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង...............
កម្មវត្ថុ ៖ ការទទួលលិខិតលេខ.............ចុះថ្ងៃទី......ខែ..............ឆ្នាំ២០.....។
តាមកម្មវត្ថុដូចមានចែងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តមថា ក្រសួងអប់រំ យុវជន និងកីឡា បានទទួលរួចហើយ លិខិតលេខ........ចុះថ្ងៃទី.....ខែ.....ឆ្នាំ២០....ស្តីពី...របស់ក្រសួង....។
អាស្រ័យហេតុនេះ សូមឯកឧត្តមមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។
សូម ឯកត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ហត្ថលេខា
ត្រា
ឈ្មោះ
៩- លិខិតបញ្ជូនមានគំរូទម្រង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ......
លេខៈ....................... រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ.............
សូមគោរពជូន
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
កម្មវត្ថុ ៖ ការបញ្ជូន របាយការណ៍ ប្រចាំឆមាស១ នៃឆ្នាំសិក្សា ២០១៨-២០១៩ ។
យោង ៖ លិខិតលេខ......ចុះថ្ងៃទី...ខែ.....ឆ្នាំ២០.... របស់ ក្រសួងអប់រំ យុវជន និងកីឡា។
តាមកម្មវត្ថុ និងយោងខាលើ ខ្ញុំសូមជម្រាបឯកឧត្តមថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានស្នើសាកលវិទ្យាល័យ ផ្ញើរបាយការណ៍ប្រចាំឆមាសទី១ នៃឆ្នាំសិក្សារ ២០១៨-២០១៩ជូន ក្រសួងអបរំ យុវជន និងកីឡា ។ ឥឡូវនេះ ខ្ញុំសូមផ្ញើរបាយការណ៍ជូនក្រសួងដូចខាងក្រោម ៖
១- (ប្រាប់ឈ្មោះឯកសារ និងចំនួនច្បាប់)
២- .................................................។
អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបដ៏ខ្ពង់ខ្ពស់ ។
សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ។
ហត្ថលេខា
ត្រា
ឈ្មោះ
១០- លិខិតស្នើសុំយោបល់មានគំរូទម្រង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង.................
លេខៈ................... រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
សូមគោរពជូន
សម្តេច..................................
កម្មវត្ថុ ៖ សំណើសុំគោលការណ៍តែងតាំងឋានន្តរស័ក្តិថ្នាក់.....ជូនលោក.......អត្តលេខ....ជា....។
យោង ៖ ...................................................................................................................។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ឬតាមកម្មវត្ថុខាងលើ ឬសេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ក្រសួងមហាផ្ទៃ មានកិត្តិយស សូមគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា ៖ ដោយពិនិត្យទៅលើ សំណូមពរចាំបាច់នៃការងារ និងពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាពបំពេញការងារកន្លងមករបស់នាយនគរបាលជាតិ ក្នុងការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថេរភាពសង្គមក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ។ ក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាតែងតាំងឋានន្តរស័ក្តិថ្នាក់ .......ជូនលោក......អត្តលេខ......ជា..........។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។
សូមសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ហត្ថលេខា
ត្រា
ឈ្មោះ