គតិបណ្ឌិតខ្មែរគឺជា ដួងប្រលឹង និងមូលដ្ឋាននៃវិធីសាស្រ្តដោះស្រាយ និងបង្ការទំនាស់ដោយសេចក្តីស្ងប់ និងសុភមង្គលរបស់ប្រជាជាតិខ្មែរតាំងពិបុរាណកាល ។
ហើយសារៈសំខាន់របស់គតិបណ្ឌិតខ្មែររួមមានដូចតទៅ ៖
- ទស្សនៈយល់ដឹងសច្ចធម៌ ឬការពិតរបស់បុគ្គលខ្លួន និងកាតព្វកិច្ចខ្លួនចំពោះសង្គមជាតិ និងមនុស្សជាតិការបែងចែកពីអ្វីដែលល្អ និងអាក្រក់អ្វីជាបុណ្យ អ្វីជាបាប អ្វីខុស អ្វីត្រូវ អ្វីជឿនលឿន អ្វីអនថយ អ្វីស្អាតស្អំ អ្វីពុករលួយ អ្វីជាគតិបណ្ឌិត អ្វីជាពាល ។
- ចិត្តគំនិតស្ងប់រំងាប់ ៖ មិនបំពានច្បាប់ មិនរំលោភសិទ្ធិអ្នកដទៃ មិនលោភលន់ កេងប្រវ័ញ្ច មិនបៀតបៀនព្យាបាទ មិនប្រូសឈ្នានីស មិនឡប់សតិ មិនគុំគួនចាក់ដោត មិនឈ្លោះប្រកែកគ្នា មិនចង់ចាញ់ឈ្នះមិនប្រមាថ ។
- ជំហរសុចរិតទៀងត្រង់ សច្ចៈយុត្តិធម៌ បរិសុទ្ធ ស្អាតស្អំ ប្រាកដនិយម សុភាពរាបសារ ដឹងគុណមាតាបិតា គោរពចាស់ទុំ រាមច្បងគ្រូអាចារ្យងាយប្រដៅ ងាយចញ្ចឹម ចេះប្រមាណ មានប្រាជ្ញាតិច ចិត្តសន្តោស ។
- កាត់បន្ថយ និងជម្រុះបានទស្សនៈ អញនិយម អត្តទត្ថភាព គ្រួសារនិយម បក្សពួកនិយម បុគ្គលនិយម
- ចេះរួបរួមសុខដុមរម្យនា ក្នុងមហាគ្រួសារតែមួយប្រកបដោយសេចក្តីស្រុះស្រួល ស្ងប់រំងាប់ និងពលិកម្មដើម្បីសន្តិភាព និងសុភមង្គលរួមរបស់ប្រទេសជាតិ ។