ពណ៌នានយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ៖
មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត ៖
- អនុវត្តតាមសេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន
- កម្ពុជាចង់រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសជិតខាង
ដើម្បីពង្រីងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្ដនិយមបាន ៖
- ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឺការរួមរស់នៅជាមួយគ្នាដោយសុខសន្ដិភាព
- ១៨-២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹត និងបានរួមរស់ជាមួយគ្នាដោយសុខសន្ដិភាព
- ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
- ១៩៥៦ នៅទីក្រុង ប្រ៊ីយូនី ព្រះអង្គបានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ
លទ្ធិផលនៃនយោបាយអព្យាក្រឹត្យ
+ ជំហានដំបូង
- កម្ពុជាល្បីសុសសាយក្នុងតំបន់
- បក្សប្រឆាំងពុំងហ៊ានជំនាស់ ហើយសរសើរនយោបាយនេះ
- កម្ពុជាបានសុខសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៨៧០) ស្របពេលដែលប្រទេសជិតខានជួបសង្រ្គាម
+ ដំណាក់កាលសង្រ្គាមត្រជាក់ នយោបាយអព្យក្រឹត្យកាន់តែចុះខ្សោយទៅដោយសារ ៖
- មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុំម្មុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ាសន្ដិភាព និងបំពានលើនយោបាយអព្យាក្រឹត
- ជំនួយពីសហរដ្ឋអាមេរិកមានចរិតចិញ្ចឹមពួកស្ដាំនិយម
- ប្រទេសថៃឧបត្ថមគាំទ្រចលនាខ្មែរសេរីឪ្យវាយតម្លៃសង្គមរាស្រ្ដនិយម
- វៀតណាមខាងត្យូងឈ្លានពានព្រំដែនរបស់កម្ពុជា
- វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជីមិញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
- សង្គមរាស្រ្ដនិយមអនុវត្តន៍នយោបាយ អព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅទេកុំម្មុយនីស ។