Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឲ្យមនុស្សទៅរកសន្តិភាពតាមបែបពុទ្ធសាសនា មនុស្សត្រូវអនុវត្តមាគ៌ាអហិង្សារបស់ព្រះពុទ្ធសាសនាចំនួន ៨យ៉ាងមានដូចជា៖

ក ការយល់ឃើញត្រូវ

  • ការយល់ឃើញច្បាស់លាស់នៃសេចក្តីទុក្ខសោកពិតប្រាកដ ហេតុនាំឲ្យកើតមានទុក្ខ

ខ. ការត្រិះរិះ

  • ការប្រព្រឹត្តអំពើល្អ ការរក្សាវិន័យ សេចក្តីមេត្តា​ករុណា មុទិតា​ ឧបេក្ខា ពៀរំងាប់ដោយការមិនចងពៀរ ការព្យាបាទ គំនិតគុំគួន ការច្រណែនឈ្នានីស សេចក្តីលោភលន់ សេចក្តីស្អបខ្ពើម ការខឹងក្រោធ និងភាពល្ងង់ខ្លៅ ។

គ. ពាក្យសម្តីត្រូវ

  • វាចារសុចរិត ពិតត្រង់ដូចជា ការមិនពោលពាក្យកុហក បោកបញ្ជោត
  • ការមិនពោលពាក្យអាក្រក់ គំរោះគំរើយ ជេរប្រទេច ដៀលតិ្មះ
  • មិនពោលពាក្យក្រម៉ាច់ លេងសើចឥតតប្រយោជន៍ហួសហេតុ

ឃ. ការងារត្រូវ

  • ការប្រព្រឹត្តដ៏ល្អទៀងត្រង់ ខាងផ្លូវកាយដូចជា ការមិនបៀតបៀនសម្លាប់សត្វមានជីវីត មិនត្រូវលួចប្លន់ បំពានលើភេទនានា ការមិនលូចប្លន់លើទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តក្នុងកាម

ង. ការចិញ្ចឹមជីវីតត្រូវ

  • ការប្រកបរបរ រកស៊ីប្រកបដោយគន្លងធម៌ រកស៊ីមិនលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ មិនប្រកបមុខរបេពុករលួយផ្ទយនឹងមុខច្បាប់រដ្ឋដូចជា ការរត់ពន្ធ ពេស្យាចារ ការធ្វើជំនួញទុចរិត ការលក់មនុស្ស ការលក់គ្រឿងញៀន ឬលក់ថ្នាំពុលជាដើម ។

ច. ការព្យាយាមត្រូវ

  • ព្យាយាមទល់នឹងអកុសលគ្រប់យ៉ាង
  • ការព្យាយាមសន្សំកុសលដែលមិនទាន់មាន
  • ការព្យាយាមរក្សាកុសលធម៌ដែលមានមកហើយកុំឲ្យបាត់ទៅវិញ

ឆ. ការរំលឹកឃើញត្រូវ

  • ការពិចារណាឃើញថាអ្វីៗទាំងអស់សុទ្ធតែមិនស្ថិតស្ថេរ
  • ជីវីតសត្វលោកទាំងអស់សុទ្ធតែជាទុក្ខ

ជ. តម្កល់ចិត្តត្រូវ

  • ការញុំាងចិត្តឲ្យស្ងប់ស្ងាត់ដើម្បីហ្វឹកហាត់ ឬអប់រំចិត្តឲ្យបរិសុទ្ធមានអារម្មណ៍នឹងនរឈប់រវើរវាយវិលវល់ឲ្យចិត្តនៅស្ងប់ជានិច្ចក្នុងអារម្មណ៍តែមួយដើម្បីស្វែងរកសេចក្តីសុខស្ងប់ខាងផ្លូវចិត្តតែមួយមុខ ។

                   សរុបមក សីលធម៌ មាគ៌ាអហិង្សាដ៏ឧត្តមទាំងប្រាំបីខាងលើនេះហើយដែលជាផ្លូវដ៏ប្រសើរខ្ពង់ខ្ពស់ទៅរកការលប់បំបាត់សេចក្តីទុក្ខសោក និងនាំមកនូវសេចក្តីសុខសន្តិភាពជូ​នប្រជាពលរដ្ឋយ៉ាងបរិបូណ៍ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login