ក្នុងការពង្រឹងនយោបាយអព្យាក្រឹត្យរបស់ខ្លួនប្រទេសកម្ពុជាបានធ្វើសកម្មភាពលើឆាកអន្តរជាតិដូចជា៖
- នៅថ្ងៃ ១៨ មីនា ១៩៥៥ ឥណ្ឌា .កម្ពុជា បានចុះហត្ថលេខាទៅលើសេចក្តីប្រកាសរួមដែលនៅក្នុងនោះសម្តេច នរោត្តម សីហនុ បានប្រកាសគាំទ្រដល់ការរួមរស់និងគ្នាដោយសុខសន្តិភាព
- នៅខែមេសា ១៩៥៥ ក្នុងឱកាសសន្និសិទប្រទេស អាស៊ី និងអាហ្រ្វិក នាទីក្រុងបានឌុង ( ឥណ្ឌូនេស៊ី ) សម្តេចនរោត្តមសីហនុ បានធ្វើសេចក្តីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា
- នៅពេលចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ១៤ ធ្នូ ១៩៥៥ តំណាងរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីប្រកាសអំពីការប្រឹងប្រែងរបស់ខ្លួនក្នុងការដើរលើមាគ៌ានយោបាយអព្យាក្រឹត្យ ។