Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-06 16:06

ជំហ៊ានក្នុងការតាក់តែងសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសមានដូចជា ៖

                ក. ការផ្តើមគំនិត

            អង្គភាពជំនាញ ជាអ្នកផ្តើមគំនិតធ្វើសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ។ ជួនកាលគំនិតផ្តើមនេះអាចចេញមកពីថ្នាក់លើ ។

            នៅពេលគេដឹងថា ប្រុងនឹងមានហេតុការណ៍អ្វីកើតឡើង គេធ្វើសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងឲ្យសាធារណៈជន ដែលមានការពាក់ព័ន្ធបានជ្រាប ។

            ឧទាហរណ៍ ៖ សេចក្តីប្រកាសស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ សេចក្តីប្រកាសពីការដេញថ្លៃ...។ សេចក្តីជូនដំណឹងស្តីពីការប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ....។

            ក្រោយពេលដែលសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងត្រូវបានបោះត្រា​ ចុះលេខ និងកាលបរិច្ឆេទរួចហើយ គេត្រូវផ្សព្វផ្សាយ ។ គេអាចប្រើវិធីផ្សព្វផ្សាយដូចខាងក្រោម ៖

            ចំពោះសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងដែលសំខាន់​ គេផ្សាយតាមវិទ្យុ ទូរទស្សន៍ និងចុះលើទំព័រកាសែត ។ គេធ្វើដីកាអម ដើម្បីបញ្ជូនសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងទៅកន្លែងផ្សព្វផ្សាយដើម្បីជ្រាប ឬដើម្បីផ្សព្វផ្សាយ ។

            សេចក្តីប្រកាស ឬសេចក្តីជូនដំណឹងខ្លះ ត្រូវបានគេបិទផ្សាយនៅតាមក្រសួង ស្ថាប័ននានា ដែលជាអ្នកធ្វើប្រកាស ឬសេចក្តីជូនដំណឹង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login