លោក ហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧មក ។ ក្នុងកំណែទម្រង់នេះគាត់បាន ធ្វើដូចតទៅ ៖
- បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេស ចូលមកបណ្ដាក់ទុន ។
- បំផុតឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។
- បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល
- បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរី និងយុតិ្ដធម៌ ។
- ដោះលែងអ្នកទោលនយោបាយទាំងអស់ ឪ្យមានសេរីភាពឡើងវិញ ។
- កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ ៥ឆ្នាំ ។
- បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ក្នុងការបោះឆ្នោតជ្រើសរើសសភា ។