បើនិយាយអំពីពិធីធ្វើសង្ឃទានមាន២បែបគឺមាន ៖
- ធ្វើសង្ឃភត្តទាំង១៤ ណាមួយ ឬធ្វើបុណ្យផ្សេង ដែលនិមន្តភិក្ខុសង្ឃយ៉ាងតិចពី៤អង្គឡើងនៅ ដោយមានអាមិសប្បដិសណ្ឋារៈក្តី ធម្មប្បដិសណ្ឋារៈក្តី ប្រកបដោយធម៌ និងសម្បយុយុត្តដោយសទ្ធា និងបញ្ញា។ យើងធ្វើកិច្ច ហើយវេរចង្ហាន់ និងទេយ្យវត្ថុ ។ ពេលចប់កិច្ចព្រះអង្គឆាន់នៅរោងបុណ្យតែម្តង ។ បែបនេះឈ្មោះថា សង្ឃទានមាន ទ្រង់ទ្រាយធំ ។
- ធ្វើចង្ហាន់តាមផ្ទះ ដោយនិមន្តតែមួយអង្គ ឬ២អង្គ៣អង្គប៉ុណ្ណោះនោះភិក្ខុ ឬសាមណេរ ដែលសង្ឃចាត់មក យើងធ្វើកិច្ចតាមទម្លាប់ រាប់បាត្រហើយវេរចង្ហាន់មានម្ហូប ដាក់ចានស្រាក់ ចប់កិច្ចហើយ ព្រះសង្ឃយកចង្ហាន់ទាំងនោះទៅឆាន់ឯវត្តវិញ ។ បែបនោះឈ្មោះថាសង្ឃទានដែរ តែមានទ្រង់ទ្រាយតូច។ សង្ឃទានមានទ្រង់ទ្រាយធំឬតូច អាស្រ័យលើចង្ហាន់និងទេយ្យវត្ថុហើយនឹងបដិគ្គាហកៈ មានចំនួនច្រើនឬមធ្យម តិច តាមលទ្ធភាពអ្នកម្ចាស់ដើមបុណ្យធ្វើ ។ ចំពោះអានិសង្ឃ អាស្រ័យលើកម្លាំងនៃកុសលចេតនាទាំង៣ គឺបព្វចតនា១ មុព្ចានចេតនា១ លអបរាបរចេតនា១។ ការនិមន្តព្រះសង្ឃ១អង្គ ឬច្រើនអង្គដល់១០អង្គ ក៏ដោយហើយប្រគេនចង្ហាន់ ប្រគេនឆាន់នៅផ្ទះបុណ្យក៏បាន និមន្តច្រើនអង្គធ្វើពិធីរាប់បាត្រវេរចង្ហាន់ ប្រគេនដាក់ចានស្រាក់ ចប់កិច្ចហើយព្រះអង្គនិមន្តយកទៅឆាន់នៅវត្តក៏បានអាស្រ័យទៅលើចំណង់ចំណូចចិត្តរបស់អ្នកដើមបុណ្យ ។