2019-05-06 16:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើក្បាលលិខិតមានអ្វីខ្លះ ?
១៧- អ្វីទៅជាចំណងជើង ?
១៨- អ្វីទៅជាខ្លឹមសារ ?
១៩- តើរូបមន្តបញ្ចប់មានអ្វីខ្លះទៅ ? ចូរពន្យល់ ?
២០- អ្វីទៅជាកិច្ចសន្យា ?
ចម្លើយ
១៦- ក្បាលលិខិតមានដូចជា ៖
១៧- ចំណងជើង គឺគេសរសេរចំណងជើងជាតួអក្សរធំៗបន្តិច នៅចំកណ្តាលទំព័រ ៤-៥ ចន្លោះបន្ទាត់ ក្រោមបាវចនា ។
ឧទាហរណ៍ ៖ ចំណែកដើម
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សាកលវិទ្យាល័យ.....
លេខៈ............. រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
សេចក្តីប្រកាស
ស្តីពី
ការ.......................................................
១៨- ខ្លឹមសារ គឺក្នុងការសរសេរខ្លឹមសារនៃសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ត្រូវប្រើឃ្លាខ្លីៗ ច្បាស់លាស់ ។ ជួនកាលគេត្រូវបង្ហាញហេតុផល ជួនកាលគេពុំចាំបាច់បង្ហាញអំពីហេតុផល ឬការពន្យល់ក្បោះក្បាយទេ ។
ឧទាហរណ៍ ៖
សមាគមគ្រឹះស្ថានឧត្តមសិក្សារកម្ពុជា មានកិត្តិយស សូមជូនដំណឹងដល់..............។
១៩- រូបមន្តបញ្ចប់មានដូចជា ៖
ក- ការចុះហត្ថលេខា បោះត្រា ចុះលេខ ចុះកាលបរិច្ឆេទ
សេចក្តីប្រកាស ឬសេចក្តីជូនដំណឹង តូ្រវចុះហត្ថលេខា ដោយប្រធានក្រសួង ស្ថាប័ន អង្គភាព ។ គេអាចប្រើរូបមន្តចុះហត្ថលេខា តាមប្រតិភូមកម្មក៏បាន ។
ឯកសារដែលចុះហត្ថលេខារួចហើយ គេត្រូវបោះត្រា ចុះលេខ និងចុះកាលបរិច្ឆេទ ដោយការិយាល័យរបៀប ឬការិយាល័យរដ្ឋបាល ។
ចំណាំ
ការប្រៀបធៀប ការងារការិយាល័យរបៀប និងការងារការិយាល័យរដ្ឋបាល ៖
ការិយាល័យរបៀប ការិយាល័យរដ្ឋបាល
- ទទួលលិខតចូល - ការងារពិធីការ
- បញ្ចូនលិខិតចេញ - ការងារបុគ្គលិក
- បោះត្រា និងចុះលេខ - ការងារគណនេយ្យ
- គ្រប់គ្រងត្រា - ការងារសរុប ផែនការ រៀបចំប្រជុំ
- រក្សាកាលប្បវត្តិ - ការងារទំនាក់ទំនង-បេសកកម្ម
- ជូនព័ត៌មាន - ការងារសន្តិសុខ
- កសាងសំណុំលិខិត - អនាម័យ-សណ្តាប់ធ្នាប់ ។
ខ- កន្លែងទទួល
គេសរសេរកន្លែងទទួល នៅខាងក្រោមងាកមកខាងឆ្វេង ។ គេត្រូវផ្ញើសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ជូនក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ពាក់ព័ន្ធ ជាពិសេសកន្លែងដែលមានភារកិច្ចត្រូវផ្សព្វផ្សាយ ។
ឧទាហរណ៍
កន្លែងទទួល
- ក..................” ដើម្បីចុះផ្សាយ “
- ខ..................” ដើម្បីផ្សព្វផ្សាយ “
- គ..................” ដើម្បីបិទផ្សាយ “
- ឃ..................” ដើម្បីជូនជ្រាប “
- ង..................” ដើម្បីមុខការ “
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ.....
លេខៈ............. រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
សេចក្តីជូនដំណឹង
ស្តីអំពី
ការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
សាកលវិទ្យាល័យ...... សូមជូនដំណឹងដល់ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ទាំងអស់ឲ្យបានជ្រាបថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ សាកលវិទ្យាល័យ អនុញ្ញាតឲ្យឈប់សម្រាកចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ។ ចូលធ្វើការ និងចូលរៀនវិញ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩ ។
អាស្រ័យហេតុនេះ សូម មន្ត្រីបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ទាំងអស់ ជ្រាបជាព័ត៌មាន ។
ត.ប សាកលវិទ្យាធិការ
ប្រធានការិយាល័យរដ្ឋបាល
ហត្ថលេខា
ត្រា
ឈ្មោះ
កន្លែងទទួល
- ការិយាល័យសិក្សា
- ការិយាល័យរដ្ឋបាល
” ដើម្បីផ្សព្វផ្សាយ “
- ឯកសារ-កាលប្បវត្តិ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាលារាជធានីភ្នំពេញ
លេខៈ............. រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
សេចក្តីជូនដំណឹង
............................
សាលារាជធានីភ្នំពេញ សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន រដ្ឋ-ឯកជន និងអាជីវករ ដែលប្រកបអាជីវកម្មដឹកទំនិញ និងសម្ភារៈផ្សេងៗ តាមរថយន្តធំទាំងអស់បានជ្រាបថា ដើម្បីរួមចំណែកជួយថែរក្សាបណ្តាញលូនិងថ្នល់ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងទីប្រជុំជនរាជធានីភ្នំពេញនោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការដឹកជញ្ជូនទំនិញ និងសម្ភារៈផ្សេងៗ តាមរថយន្តធំ ចេញ-ចូល ក្នុងទីប្រជុំជនរាជធានីភ្នំពេញ ត្រូវធ្វើចរាចរណ៍តាមផ្លូវភ្នំពេញហាយវ៉េវិញ ពោលគឺមិនអនុញ្ញាតឲ្យចរាចរណ៍ ចេញ-ចូល តាមមហាវិថីសហព័ន្ធរុស្សីឡើ លើកលែងតែមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញជាមុន ។
អាស្រ័យហេតុនេះ សូមបងប្អូនជាម្ចាស់រថយន្តដឹងជញ្ជូនទំនិញ និងសម្ភារៈផ្សេងៗធុនធំទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព។
អភិបាលរាជធានីភ្នំពេញ
កន្លែងទទួល
- ទីស្តីការគណៈរដ្ឋមន្រ្តី
- ក្រសួងមហាផ្ទៃ
- ក្រសួងសាធារណការ និងដឹងជញ្ជូន
- ក្រសួងព័ត៌មាន
” ដើម្បីជូនជ្រាប “
- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
- មន្ទីរសាធារណការ និងដឹកជញ្ជូន
- សាលាខ័ណ្ឌដង្កោ
- ក្រុមហ៊ុន PHNOM PENH HIGH WAY
” ដើម្បីមុខការ “
- គ្រប់ប្រព័ន្ធឃោសនា
” ដើម្បីផ្សព្វផ្សាយ “
- កាលប្បវត្តិ-ឯកសារ
២០- កិច្ចសន្យាជាការព្រមព្រៀងគ្នារវាង២ភាគី ឬច្រើនភាគី ដែលកើតចេញពីឆន្ទៈ ដើម្បីរំលត់កាតព្វកិច្ចអ្វីមួយ ។ តាមធម្មតា កិច្ចសន្យាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ។ ប៉ុន្តែចំពោះកិច្ចការ ដែលពុំមានសារៈសំខាន់កិច្ចសន្យាត្រូវធ្វើឡើងដោយមាត់ទទេក៏បាន ។