2019-05-06 16:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើលិខិតជូនព័ត៌មានមានគំរូទម្រង់ដូចម្តេច ?
១២- អ្វីទៅជាសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ?
១៣- តើជំហ៊ានក្នុងការតាក់តែងសេចក្តីជូនដំណឹង ឬសេចក្តីប្រកាស មានអ្វីខ្លះ ?
១៤- តើទំរង់នៃសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងមានប៉ុន្មានផ្នែក ?
១៥- តើចំណែកដើមនៃសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងមានអ្វីខ្លះ ?
ចម្លើយ
១១- លិខិតជូនព័ត៌មានមានគំរូទម្រង់ដូចជា៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សមាគម.................
លេខៈ................... រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
គោរពជូន
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាកលវិទ្យាធិការ នាយក
នៃសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងជាសមាជិកក្រុមប្រឹក្សាភិបាល
សមាជិកសកម្ម នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
កម្មវត្ថុ ៖ កាលបរិច្ឆេទ ដំណើរការបើកវគ្គបណ្តុះបណ្តាលបណ្ណារក្ស ជូនសមាជិកសមាគម ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានកិត្តិយសសូមជម្រាបឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ៖ ការបើកវគ្គបណ្តុះបណ្តាលបណ្ណារក្សជូនសមាជិកសមាគមន និងប្រព្រឹត្តទៅនៅថ្ងៃទី.....ខែ.....ឆ្នាំ......ខាងមុខនេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបតាមការគួរ ។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ ។
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
ហត្ថលេខា
ត្រា
ឈ្មោះ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ទីស្តីការគណៈរដ្ឋមន្ត្រី
លេខៈ............សជណ រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ជម្រាបជូន
ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
កម្មវត្ថុ ៖ ករណីសំណើសុំគោលការណ៍ចំណាយថវិកាលើប្រាក់ហោប៉ៅពន្ធព្រលានយន្តហោះ និងវត្ថុអនុស្សវរីយ៍ជូន
ប្រតិភូយុវជនចំនួន ១០០រូប ។
យោង ៖ - លិខិតលេខ.......ចុះថ្ងៃទី.....ខែ.....ឆ្នាំ.......របស់ក្រសួងអប់រំ យុវជន និងកីឡា
- ចំណារឯកឧត្តមឧបនាយករដ្ឋមន្រ្តី..........ចុះថ្ងៃទី.....ខែ.......ឆ្នាំ..........
សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបឯកឧត្តមមេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលឯកភាពអនុញ្ញាតគោលការណ៍ចំណាយថវិកាលលើប្រាក់ហោប៉ៅពន្ធព្រលាន និងវត្ថុអនុស្សាវរីយ៍ជូនយុវជន ១០០រូប ដើម្បីទៅចូលរួមទស្សនាកិច្ចសិក្សា ក្នុងកម្មវិធីទំនាក់ទំនងរវាងសិស្ស និងយុវជនជប៉ុនដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុន មានពីរវគ្គ ៖
- វគ្គទី១ ៖ ប្រតិភូយុវជនចំនួន ៣០នាក់ ចាប់ពីថ្ងៃទី....ដល់ថ្ងៃទី....ខែ....ឆ្នាំ.....
- វគ្គទី២ ៖ ប្រតិភូយុវជនចំនួន ៧០នាក់ ចាប់ពីថ្ងៃទី....ដល់ថ្ងៃទី....ខែ....ឆ្នាំ..... តាមសំណើ។
អាស្រ័យហេតុនេះ សូមឯកឧត្តម មេត្តាជ្រាប និងទទួលអនុវត្តតាមការគួរ ។
ជ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
រដ្ឋលេខាធិការ
ចម្លងជូន
- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង
- ឯកសារ-កាលប្បវត្តិ
១២- សេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ជាឯកសារដែលចេញដោយអង្គភាព ឬស្ថាប័ន សម្រាប់ផ្តល់ព័ត៌មានដល់សាធារណៈជន អំពីកិច្ចការអ្វីមួយឲ្យសាធារណៈជន ដែលមានការពាក់ព័ន្ធបានជ្រាប ។
១៣- ជំហ៊ានក្នុងការតាក់តែងសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសមានដូចជា ៖
ក. ការផ្តើមគំនិត
អង្គភាពជំនាញ ជាអ្នកផ្តើមគំនិតធ្វើសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ។ ជួនកាលគំនិតផ្តើមនេះអាចចេញមកពីថ្នាក់លើ ។
នៅពេលគេដឹងថា ប្រុងនឹងមានហេតុការណ៍អ្វីកើតឡើង គេធ្វើសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងឲ្យសាធារណៈជន ដែលមានការពាក់ព័ន្ធបានជ្រាប ។
ឧទាហរណ៍ ៖ សេចក្តីប្រកាសស្តីពីការប្រឡងជ្រើសរើសនិស្សិតចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ សេចក្តីប្រកាសពីការដេញថ្លៃ...។ សេចក្តីជូនដំណឹងស្តីពីការប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ....។
ក្រោយពេលដែលសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងត្រូវបានបោះត្រា ចុះលេខ និងកាលបរិច្ឆេទរួចហើយ គេត្រូវផ្សព្វផ្សាយ ។ គេអាចប្រើវិធីផ្សព្វផ្សាយដូចខាងក្រោម ៖
ចំពោះសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងដែលសំខាន់ គេផ្សាយតាមវិទ្យុ ទូរទស្សន៍ និងចុះលើទំព័រកាសែត ។ គេធ្វើដីកាអម ដើម្បីបញ្ជូនសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងទៅកន្លែងផ្សព្វផ្សាយដើម្បីជ្រាប ឬដើម្បីផ្សព្វផ្សាយ ។
សេចក្តីប្រកាស ឬសេចក្តីជូនដំណឹងខ្លះ ត្រូវបានគេបិទផ្សាយនៅតាមក្រសួង ស្ថាប័ននានា ដែលជាអ្នកធ្វើប្រកាស ឬសេចក្តីជូនដំណឹង ។
១៤- ទំរង់នៃសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងមាន៣ផ្នែកគឺ ៖
១៥- ចំណែកដើមនៃសេចក្តីប្រកាស ឬសេចក្តីជូនដំណឹងមានដូចជា ៖ ក្បាលលិខិត និងចំណងជើង ។