2019-05-08 17:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើទំរង់ នៃពាក្យបណ្តឹងមានប៉ុន្មានផ្នែក ? អ្វីខ្លះ ?
២៧- អ្វីទៅជាលិខិតអញ្ជើញ ?
២៨- តើអ្វីទៅជាទំរង់លិខិតអញ្ជើញ ?
២៩- តើលិខិតអញ្ជើញមានប៉ុន្មានចំណុច ? មានអ្វីខ្លះ ?
៣០- តើលិខិតអញ្ជើញមានទំរង់ដូចម្តេច ?
ចម្លើយ
២៦- ទំរង់ នៃពាក្យបណ្តឹង រួមមាន៣ផ្នែក៖ ចំណែកដើម អត្ថបទ រូបមន្តបញ្ចប់ ។
- ឈ្មោះប្រទេស និងបាវចនា
- ប្រភព លេខលិខិត អក្សរកាត់លិខិត
- ទីកន្លែង និងកាលបរិច្ឆេទ ៖ គេសរសេរទីកន្លែងនិងកាលបរិច្ឆេទ នៅខាងលើ ប៉ែកខាងស្តាំ
- ចំណងជើង ៖ គេសរសេរចំណងជើង នៅចំកណ្តាលទំព័រ ជាតួអក្សរធំៗបន្តិចព្រមទាំងមានគូសបន្ទាត់ពីក្រោមក៏បាន ។
- អ្នកប្តឹង ៖ គេត្រូវសរសេរបញ្ជាក់ឲ្យបានច្បាស់លាស់អំពីអ្នកប្តឹង ។ ប្រសិនបើជាមន្រ្តីរាជការ ត្រូវបញ្ជាក់អំពីមុខងារ ឬឋានៈ ឲ្យបានច្បាស់លាស់ ។ ប្រសិនជាបុគ្គលឯកជនជាអ្នកប្តឹងគេត្រូវប្រាប់អំពី ឈ្មោះ អាស័យដ្ឋានដពិតប្រាកដ ។
- អ្នកទទួល ៖ គេមិនសរសេរឈ្មោះទេ គឺគេសរសេរតែងារនិងមុខងារតែប៉ុណ្ណោះ ។
ឧទាហរណ៍ ៖
ពាក្យបណ្តឹង
ខ្ញុំបាទឈ្មោះ...............................ទីលំនៅ...............................................
សូមគោរពជូន
លោកប្រធានតុលាការ.............................................
ឬ
ប្រធានក្រុមហ៊ុន .............................
សូមគោរពជូន
លោក ប្រធានតុលាការ...............................
- កម្មវត្ថុ
- យោង
- លិខិតភ្ជាប់
អត្ថបទបណ្តឹង គេត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីអ្នកប្តឹង និងមូលហេតុ ឬបញ្ហាដែលត្រូវប្តឹង ។
អ្នកប្តឹងត្រូវចុះហត្ថលេខា ឬផ្តិតមេដៃ ។
ឧទាហរណ៍ ១ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ..........
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន...................
ឬ
ខ្ញុំបាទ.......................អាយុ..........មុខរបរ.................អាស័យដ្ឋាន....................
គោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ
- ក មុខរបរ.......................................
- ខ មុខរបរ.......................................
តាមកម្មវត្ថុខាងលើនេះ ខ្ញុំសូមជម្រាបជូន លោក ព្រះរាជអាជ្ញា មេត្តាជ្រាបថា៖ កាលពីថ្ងៃទី...ខែ........ឆ្នាំ......... ឈ្មោះ ក ឈ្មោះខ បានជេរ.............។ ទង្វើទាំងនេះ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្ញុំ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពគ្រួសារខ្ញុំទាំងមូល ។ អំពើនេះជាអំពើល្មើស ទៅនឹងមាត្រា៦៥ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។
ដូច្នេះក្នុងរឿងនេះ ក្នុងនាមខ្ញុំជាជនរងគ្រោះ សូមប្តឹងទាមទារជំងឺចិត្តពីឈ្មោះក និងខ ជាប្រាក់ក្នុងម្នាក់ៗចំនួន.............(.............)និង សុំតុលាការផ្តន្ទាទោសជនល្មើសទៅតាមច្បាប់ ។
អាស្រ័យដូនបានជម្រាបជូនខាងលើនេះ សូម លោក ព្រះរាជអាជ្ញាមេត្តាពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ដោយអនុគ្រោះ ។
សូមលោក ព្រះរាជអាជ្ញា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ស្នាមមេដៃ អ្នកប្តឹង ឬហត្ថលេខា
ឧទាហរណ៍ ២ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ....
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន.....................
ឬ
យើងខ្ញុំទាំងអស់គ្នា ដែលមានឈ្មោះខាងក្រោមនេះ
- ក ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
- ខ ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
សូមគោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការ................
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ...............មុខរបរ..............ពីបទបរិហាក្តេរិ៍ និងជេរប្រមាថ ។
យោង ៖ -ពាក្យបណ្តឹងចុះថ្ងៃទី.......ខែ........ឆ្នាំ........របស់ឈ្មោះ..............
-ដីកាតម្ពល់រឿងទុកឥតចាត់ការលេខ...ចុះថ្ងៃទី....ខែ...ឆ្នាំ....របស់អយ្យការអមតុលាការ..។
តាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថាកាលពីថ្ងៃទី....ខែ.....ឆ្នាំ.....ឈ្មោះ..........បានធ្វើពាក្យបណ្តឹងមួយទៅព្រះរាជអាជ្ញាអមតុលាការ........ប្តឹងពីយើងខ្ញុំពីរនាក់ និងគូកន ពីបទបរិហាកេរ្តិ៍ និងជេរប្រមាថដោយលើកអំណះអំណាងថានៅថ្ងៃទី.......ខែ.......ឆ្នាំ.......................................។
ទង្វើទាំងឡាយរបស់ឈ្មោះ........បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់យើងខ្ញុំទាំងអស់គ្នា ហើយជាអំពើល្មើសនឹងមាត្រា៦៣ នៃច្បាប់ព្រហ្មខណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល ។
ដូច្នេះក្នុងរឿងនេះ យើងខ្ញុំម្នាក់ៗសូមប្តឹងទាមទារសំណងជំងឺចិត្តពី ឈ្មោះ........ចំនួន.......... (.........)និងសុំឲ្យតុលាការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក ព្រះរាជអាជ្ញា មេត្តាពិនិត្យ និងសម្រេចចោទប្រកាន់ជនល្មើស តាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ ។
សូមលោក ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ ។
ស្នាមមេដៃ អ្នកប្តឹង ឬហត្ថលេខា
២៧- លិខិតអញ្ជើញ គឺជាឯកសារដែលមន្ត្រីមួយរូបអញ្ជើញមន្ត្រីច្រើនរូបឲ្យចូលរួមប្រជុំ ឬអាជ្ញាធរមានសមត្ថកិច្ចប្រើសម្រាប់អញ្ជើញបុគ្គលណាមួយ មកដោះស្រាយទំនាស់ផ្សេងៗ ។
២៨- ទំរង់លិខិតអញ្ជើញ គឺអង្គភាពដែលមានភារកិច្ចធ្វើលិខិតអញ្ជើញជាញឹកញាប់ ត្រូវបោះពុម្ពរួចជាស្រេច នូវខ្លឹមសាររួមដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។
២៩- លិខិតអញ្ជើញមានដូចខាងក្រោម ៖
ក- ឈ្មោះហៅផ្លូវការ នៃប្រទេស និងបាវចនា
ខ- និមិត្តសញ្ញាជាផ្លូវការ និងប្រភព
គ- លេខ និងអក្សរកាត់លិខិត
ឃ- ទីកន្លែង និងកាលបរិច្ឆេទ ៖ គេសរសេរទីកន្លែង និងកាលបិរច្ឆេទលើបន្ទាត់ជាមួយ ដែលសរសេរឈ្មោះស្ថាប័ន ឬអង្គភាព
ង- ចំណងជើង ៖ គេសរសេរចំណងជើងថា “លិខិតអញ្ជើញ” ទីទាំងឋិតនៅក្រោមលេខលិខិតចន្លោះ ១ ឬ ២ បន្ទាត់ ហើយចំកណ្តាលទំព័រ ។
ឧទាហរណ៍៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
.............................. រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ....
លេខៈ...................
លិខិតអញ្ជើញ
គេប្រើរូបមន្ត មុខងារ ឬឈ្មោះស្ថាប័ន + មានកិត្តិយស + សូមអញ្ជើញ ឬសូមគោរពអញ្ជើញ + ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីជា...............(មុខងារ) ឬលោក ហេង ចន្ថា + មុខងារ...........។
ខ្លឹមសារនៃលិខិតអញ្ជើញ អាចប្រែប្រួលទៅតាមករណី ដូចខាងក្រោម ៖
ក- លិខិតអញ្ជើញប្រជុំ
រដ្ឋមន្រ្តីក្រសួង...........មានកិត្តិយសសូមអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា.............ចូលរួមប្រជុំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី....ខែ........ឆ្នាំ..........វេលាម៉ោង..........នៅបន្ទប់.................ដើម្បីពិភាក្សាបញ្ហា.......................................(របៀបវារ៖នៃការប្រជុំ) ។
រដ្ឋមន្រ្តីក្រសួង..............មានកិត្តិយសសូមអញ្ជើញ ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ............ចូលរួមប្រជុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី........ខែ.........ឆ្នាំ.......វេលាម៉ោង...... នៅបន្ទប់........ដើម្បីពិភាក្សាបញ្ហា....................................(របៀបវារ៖នៃការប្រជុំ) ។
របៀបវារៈនៃការប្រជុំ បើមានបញ្ហាច្រើន គេត្រូវបង់លេខ និងសរសេរបញ្ហានីមួយៗ ពីលើមកក្រោម ឯបញ្ហាចុងក្រោយគេសរសេរថា បញ្ហាផ្សេងៗ ។
ឧទាហរណ៍ ៖
របៀបវារៈ
១- ..................................
២- ..................................
៣- បញ្ហាផ្សេងៗ
ខ-ការអញ្ជើញចំឈ្មោះ
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ......មានកិត្តិយស សូមអញ្ជើញ លោក.....ប្រធាន....ចូលរួមប្រជុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី.....ខែ......ឆ្នាំ.........វេលាម៉ោង..........នៅបន្ទប់.........ដើម្បីពិភាក្សាបញ្ហា................................................(របៀបវារៈនៃការប្រជុំ) ។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ.......មានកិត្តិយស សូមអញ្ជើញ លោក..............ប្រធាន..............មកកាន់.............(ទីកន្លែង)នៅថ្ងៃទី.....ខែ.....ឆ្នាំ......ដើម្បី..........។
ក- ការចុះហត្ថលេខា ត្រូចុះមុខងារអ្នកអញ្ជើញឲ្យបានច្បាស់លាស់ ។ អ្នកអញ្ជើញត្រូវចុះហត្ថលេខា បោះត្រា និងឈ្មោះ ។ គេអាចចុះហត្ថលេខា តាមការផ្ទេរអំណាច ឬតាមការអនុញ្ញាត និងតាមការបញ្ជា ក៏បានដោយអាស្រ័យ លើសារៈសំខាន់ នៃកិច្ចការដែលត្រូវអញ្ជើញ ។
គំរូ លិខិតអញ្ជើញប្រជុំ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង.................... រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ.....
លេខៈ............លអជ
លិខិតអញ្ជើញ
រដ្ឋមន្រ្តីក្រសួង............................មានកិត្តិយស សូមអញ្ជើញ ឬសូមគោរពអញ្ជើញ លោកប្រធានមន្ទីរ..................ចូលរួមប្រជុំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី.....ខែ..........ឆ្នាំ......ម៉ោង...........នៅ...............................ដើម្បីពិភាក្សាបញ្ហា...............................។
ជ.រដ្ឋមន្រ្តី
រដ្ឋលេខាធិការ
ហត្ថលេខា
ត្រា
ឈ្មោះ
៣០- គំរូលិខិតអញ្ជើញមានទំរង់ដូចជា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង.................... រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ.....
លេខៈ............លអជ
លិខិតអញ្ជើញ
រដ្ឋមន្ត្រីក្រសួង.........................
សូមគោរពអញ្ជើញ
ឯកឧត្តម...................ជា..............
ដើម្បីចូលរួមប្រជុំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី....ខែ.....ឆ្នាំ.....ម៉ោង...........នៅ..............។
របៀបវារៈ
៤- ..................................
៥- ..................................
៦- បញ្ហាផ្សេងៗ
ជ.រដ្ឋមន្រ្តី
រដ្ឋលេខាធិការ
ហត្ថលេខា
ត្រា
ឈ្មោះ