2019-05-08 16:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើការរៀបចំធ្វើកិច្ចសន្យាមានប៉ុន្មានប្រភេទ ?
២២- តើទំរង់នៃកិច្ចសន្យាមានប៉ុន្មានផ្នែក ?
២៣- តើចំណែកដើមនៃកិច្ចសន្យាមានអ្វីខ្លះ ? ចូរបកស្រាយ ?
២៤- តើរូបមន្តបញ្ចប់នៃកិច្ចសន្យាមានអ្វីខ្លះ ?
២៥- អ្វីទៅជាពាក្យបណ្តឹង ?
ចម្លើយ
២១- ររៀបចំធ្វើកិច្ចសន្យាមានពីរប្រភេទគឺ ៖
អង្គភាពជំនាញ ជាអ្នករៀបចំធ្វើសេចក្តីព្រាងនៃកិច្ចសន្យា បើសិនកិច្ចសន្យាជាមួយរដ្ឋ ។ អ្នកតែងសេចក្តីត្រូវមានឯកសារពាក់ព័ន្ធនឹងកិច្ចការ និងបទបញ្ញត្តិនានា ដើម្បីធ្វើជាមូលដ្ឋាន ព្រមទាំងត្រូវមានការណែនាំច្បាស់លាស់ពីថ្នាក់លើ ។ ជួនកាលគេអាចរកគំរូនៃកិច្ចសន្យាពីមុនៗ មកធ្វើជាមូលដ្ឋាន ។ បើកិច្ចសន្យាឯកជនភាគីទាំងពីរ ត្រូវចូលរួមធ្វើកិច្ចសន្យាជាមួយគ្នា ឬភាគីណាមួយធ្វើសេចក្តីព្រាងហើយ យកមកពិភាក្សាគ្នាតាមក្រោយក៏បាន ។
សេចក្តីព្រាងនៃកិច្ចសន្យា ត្រូវដាក់ជូនអាជ្ញាធរថ្នាក់លើពិនិត្យ និងយល់ព្រម បើកិច្ចសន្យាជាមួយរដ្ឋ ។
ចំពោះកិច្ចសន្យាដែលពាក់ព័ន្ធនឹងការចំណាយថវិការដ្ឋ កិច្ចសន្យានេះ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រីឯកិច្ចសន្យាដែលពាក់ព័ន្ធនឹងការជួលបុគ្គលិក ត្រូវមានការអនុញ្ញាតជាមុន ពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។
ប៉ុន្តែក្នុងករណីទាំងពីរខាងលើ ទាំងការចំណាយថវិការដ្ឋ ទាំងការជួលបុគ្គលិក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍រាជរដ្ឋភិបាល និងបទបញ្ញត្តិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។
២២- ទំរង់នៃកិច្ចសន្យារួមមាន៣ផ្នែកគឺ ៖
២៣- ចំណែកដើមរួមមាន ៖ ក្បាលលិខិត និងចំណងជើង ។
ឧទាហរណ៍ ៖
កិច្ចសន្យា
ស្តីពី
............................................
ឧទាហរណ៍ ៖
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
និង
លោក ក នាយកក្រុមហ៊ុន..................
អាស័យដ្ឋាន ផ្ទះលេខ....................................................
២៤- រូបមន្តបញ្ចប់មានដូចជា ៖
ក- ទីកន្លែង និងកាលបរិច្ឆេទ ៖ គេចុះកាលបរិច្ឆេទ នៃកិច្ចសន្យានៅថ្ងៃដែលភាគីចុងក្រោយគេចុះហត្ថលេខា ។ គេសរសេរកាលបរិច្ឆេទនៃកិច្ចសន្យានៅខាងក្រោមអត្ថបទនៃកិច្ចសន្យា ។
ឧទាហរណ៍ ៖
....................................................................................។
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.........ឆ្នាំ.......
ខ- ការចុះហត្ថលេខា
ការបញ្ជាក់ពាក់ព័ន្ធ និងអ្នកចុះហត្ថលេខា ត្រូវបានសរសេរនៅខាងក្រោមកាលបរិច្ឆេទចន្លោះ ២-៣ បន្ទាត់ ឬទៅតាមការជាក់ស្តែង ។
គេសរសេរមុខងារតំណាងនៃស្ថាប័ន អង្គភាព នីមួយៗ ។
ឧទាហរណ៍ ៖
ប្រធានផ្គត់ផ្គង់ សហគ្រាសដឹកជញ្ជូន
ឈ្មោះអ្នកចុះហត្ថលេខា ត្រូវសរសេរខាងក្រោមហត្ថលេខា ។
គ- រូបមន្ត នៃការយល់ព្រម
បើត្រូវបញ្ជូនកិច្ចសន្យា ទៅអាជ្ញាធរថ្នាក់លើចុះហត្ថលេខាយល់ព្រមទៀត គេត្រូវសរសេរូបមន្តដូចខាងក្រោមនេះ៖
លេខ.....................................
បានឃើញ និងយល់ព្រម
.............ថ្ងៃទី.....ខែ.....ឆ្នាំ........
រដ្ឋមន្រ្តី
គំរូឧទាហរណ៍
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យា
ស្តីពី
.............................................
រដ្ឋមន្រ្តីក្រសួង........................
និង
លោក សុក នាយកក្រុមហ៊ុន...................................................................
អាស័យដ្ឋាន.................................................................
បានព្រមព្រៀងគ្នាដូចខាងក្រោម ៖
ប្រការ ១ ៖ ........................................................................................................
ប្រការ ២ ៖ ........................................................................................................
ប្រការ ៣ ៖ ........................................................................................................
ប្រការ ៤ ៖ ........................................................................................................
កិច្ចសន្យានេះធ្វើឡើងដោយគ្មានភាគីណាមួយ បង្ខំភាគីណាមួយឡើយ ។
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ..........
រដ្ឋមន្រ្តី
ប្រធានផ្គត់ផ្គង់ អគ្គនាយក
លេខ..................
បានឃើញ និងយល់ព្រម
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ........
រដ្ឋមន្រ្តី..............
២៥- ពាក្យបណ្តឹង គឺជាលិខិតដែលបុគ្គលម្នាក់ប្តឹងទៅរដ្ឋអំណាច ឬតុលាការ ដើម្បីឲ្យដោះស្រាយទំនាស់រវាងរូបគេ ជាមួយនឹងបុគ្គលណាម្នាក់ ឬជាមួយស្ថាប័ន អង្គភាពណាមួយ ។ល។