ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការលើករាសី គឺការប្រសិទ្ធិ តាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឳន ឱ្យរុងរឿងឡើង។ ការធ្វើដូច្នេះថាសម្រេចផល១០០% ទាន់ចិត្តក៏មិនហ៊ានថា ឬថាមិនបានប្រយោជន៍អ្វីសោះ ក៏មិនហ៊ានថាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមីខ្លួន។ ហេតុដែលយើងលើកយកពិធីនេះ មកដាក់ក្នុងសៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់ធ្លាប់មានតៗមកហើយ។ ឯរបៀបដែលធ្វើនោះ មានវិធីផ្សេងៗគ្នាតាមគតិរបស់ អាចារ្យឬសាមីដើមការដែលមានបំណងធ្វើ។ តែទោះជាយ៉ាងណា ក៏មិនប្លែកគ្នាណាស់ណាទេ។